ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមយុទ្ធ​ជើង​អាកាស​រួម​កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក​និង​ជប៉ុន

6 ខែ មុន

កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក​និង​ជប៉ុន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា ប្រទេស​កូរ៉េ​

កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក​និង​ជប៉ុន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា ប្រទេស​កូរ៉េ​ខាងត្បូង សហរដ្ឋអាមេរិក​និង​ជប៉ុន បាន​ធ្វើ​នា​ថ្ងៃ​ទី​២២​តុលា​សមយុទ្ធ​ជើង​អាកាស​រួម ជា​លើក​ដំបូង​នៅ​ឧបទ្វីប​កូរ៉េ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី ខាង​ផ្នែក​សន្តិសុខ​ប្រឆាំង​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង​។

សមយុទ្ធ​ជើង​អាកាស​រួម​ត្រីភាគី​នោះ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២២​ តុលា ពីលើ​ឧបទ្វីប​កូរ៉េ​ដោយ​មានការ​ចូលរួម​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុ​ទ្ធ​សាស្ត្រ​អា​មេ​រិ​ក​B-52 ដែល​បច្ចុប្បន្ន​ដាក់​ពង្រាយ​នៅ​កូរ៉េ​ខាងត្បូង​។ សមយុទ្ធ​នោះ​ចូលរួម​ដោយ​កងកម្លាំង​អាកាស​របស់​ប្រទេស​ទាំង​៣ រួប​មានការ​ហោះហើរ​រួម​គ្នា​របស់​បណ្ដា​យន្តហោះ​ប្រដេញ​នៃ​ប្រទេស​ទាំង​៣ ដែល​អម​ការពារ​យន្តហោះ​B-52 ។ យន្តហោះ​B-52 មាន​សមត្ថភាព​នុយក្លេអ៊ែរ បាន​ចុះ​នៅ​កូរ៉េ​ខាងត្បូង​ជា​លើក​ដំបូង ហើយ​ចូលរួម​ក្នុង​សមយុទ្ធ​ជើង​អាកាស​រួម កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក​ជាមួយ​បណ្ដា​យន្តហោះ​ប្រដេញ​បំបាំងកាយ​កូរ៉េ​ខាងត្បូង​។

សមយុទ្ធ​ជើង​អាកាស​រួម​ត្រីភាគី​ធ្វើ​ឡើង​តាម​ការ​ផ្ដួចផ្ដើម​គំនិត របស់​មេដឹកនាំ​ប្រទេស​ទាំង​៣ ដែល​បាន​ព្រមព្រៀង​គ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ខាង​សន្តិសុខ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​របស់​កូរ៉េ​ខាងជើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ