ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុ​ប​ហែ​ក្បួន​បាតុកម្ម​ធំ​ៗ​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន

6 ខែ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ៖ មនុស្ស​ជា​ច្រើន​បាន​ប្រមូលផ្ដុំ​គ្នា ក្នុង​បណ្ដា​ប្រទេស​អឺរ៉ុប​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ៖ មនុស្ស​ជា​ច្រើន​បាន​ប្រមូលផ្ដុំ​គ្នា ក្នុង​បណ្ដា​ប្រទេស​អឺរ៉ុប​កាលពី​ចុង​ស​ប្ដា​ហ៍ ដើម្បី​សម្ដែង​ការ​គាំទ្រ​ចំពោះ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​និង​ដែនដី​ប៉ា​ឡេ​ស្ទី​ន ២​ស​ប្ដា​ហ៍​ក្រោយ​ក្រុម​ហា​ម៉ាស់ វាយលុក​ទ្រង់ទ្រាយ​ធំ​មួយ​ប្រឆាំង​អ៊ី​​ស្រា​អែ​ល​។

នៅ​ក្រុង​ប៉ា​រី​ស​ ខណៈ​ប្រធានាធិបតី​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​សម្រេច​ទៅ​កាន់​អ៊ី​ស្រា​អែ​ល​ពេល​កំំ​ពុង​មាន​ជម្លោះ​នេះ មនុស្ស​ច្រើន​សិប​ពាន់​នាក់​នា​ថ្ងៃ​ទី​២២​តុលា​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​សម្ដែង​ការ​គាំទ្រ​ចំពោះ​ប៉ា​ឡេ​ស្ទី​ន​។ កាសែត​អង់គ្លេស​THE GUARDIAN គូសបញ្ជាក់​ថា នេះ​ជា​បាតុកម្ម​ធំ​ដំបូង​ស្និទ្ធ​ប៉ា​ឡេ​ស្ទី​ន​ដែល​ប៉ូលិស​ក្រុងប៉ារីស​អនុញ្ញាត​ឲ្យ​ធ្វើ​តាំងពី​ចាប់ផ្ដើម​ការ​ប្រទូស្ត​រាយ​គ្នា​មក ដោយ​សារ​ពួក​អ្នក​រៀបចំ​ក៏​ថ្កោលទោស​ការ​វាយប្រហារ​របស់​ហា​ម៉ាស់​លើ​អ៊ី​ស្រា​អែ​ល​ដែរ​។

បាតុករ​ប្រមាណ​ជា​៣០.០០០​នាក់​ត្រូវ​អម​ដោយ​កម្លាំង​ប៉ូលិស​ច្រើន​នាក់ ហើយ​ពុំ​មាន​សញ្ញា​នៃ​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ឡើយ តែ​ទោះបី​យ៉ាងនោះ​ក្ដី​ប៉ូលិស​បាន​ឃាត់ខ្លួន​មនុស្ស​១០​នាក់ ដោយសារ​សម្ដី​អុជអាល​របស់​ពួក​គេ ។ បាតុកម្ម​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​ក៏​មាន​ដែរ​នៅ​ទីក្រុង​បារាំង​ដទៃ​ៗ​ទៀត​ដូច​ជា​ម៉ា​សី​និង​ក្រុង​លី​យ៉ុ​ង​ជាដើម​។

នៅ​ក្រុង​ព្រុ​ច​សែ​ល​ប្រទេស​បែ​ល​ហ្ស៊ិក មនុស្ស​ច្រើន​សិប​ពាន់​នាក់ លើកគ្នា​ធ្វើ​បាតុកម្ម ដោយ​ពួក​បាតុករ​នាំ​គ្នា​ស្រែ​កថា បញ្ចប់​ការ​សម្លា.ប់​រង្គា.ល​នៅ​ហ្គា​ហ្សា​។ នៅ​បែ​ល​ហ្ស៊ិក​ដែរ​ក្នុង​ទីក្រុង​បា​សឺ​ឡោ​ន មនុស្ស​រវាង​២០.០០០​ទៅ​៧០.០០០​នាក់ បាន​នាំ​គ្នា​ដើរ​ហែរ​ក្បួន ដោយ​ស្រែក​ពាក្យស្លោក​ថា ចូរ​បញ្ឈប់​ការ​ប្រល័យ​ពូជ​សាស្ត្រ​នៅ​ប៉ា​ឡេ​ស្ទី​ន អ៊ី​ស្រា​អែ​ល​ជា​អ្នក​សម្លាប់​រង្គាល ហើយ​ពួក​អឹ​រ៉ុ​ប​ជា​អ្នកគាំទ្រ​។ ពួក​គេ​ទាមទារ​ឲ្យ​ធ្វើ​ពហិការ​ចំពោះ​អ៊ី​ស្រា​អែ​ល​។ ប៉ា​តុ​ករ​ជា​ច្រើន​បាន​លើក​ប៉ង់​កាត បរិហារ​តួនាទី​របស់​សហភាព​អឺរ៉ុប​និង​របស់​រដ្ឋ​ជា​ច្រើន​ដែល​គាំទ្រ​អី​យុ​ស្រា​អែ​ល​ប្រឈម​មុខ​នឹង​សង្គ្រាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ