ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិ.ច​នាវា​១គ្រឿង​ដឹក​អ្នកដំណើរ​ជាង​​​៧០​នាក់​ ​និង​ធ្លាយ​ប្រេង​​អណ្តែតច្រើនគីឡូម៉ែត្រ​

6 ខែ មុន

ប្រទេស​ស៊ុ​យ​អែ​ត ៖ អាជ្ញាធរ​រាយការណ៍​ថា នាវា​មួយ​គ្រឿង​ដឹក​អ្នកដំណើរ​៧៥​នាក់ បាន​លិច​កាលពី​ថ្ងៃ​

ប្រទេស​ស៊ុ​យ​អែ​ត ៖ អាជ្ញាធរ​រាយការណ៍​ថា នាវា​មួយ​គ្រឿង​ដឹក​អ្នកដំណើរ​៧៥​នាក់ បាន​លិច​កាលពី​ថ្ងៃ​ទី​២២​តុលា នៅ​ភាគ​ខាងត្បូង​ស៊ុ​យ​អែ​ត​ដោយ​ធ្លាយ​ប្រេង​អណ្ដែត​រហូត​ដល់​ឆ្នេរសមុទ្រ​នា​វេលា​ល្ងាច​។

នាវា​ដឹក​អ្នកដំណើរ​ឈ្មោះ​MARCO POLO នោះ​ជា​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​TT-LINE បាន​លិច​នៅ​ភាគ​ខាងត្បូង​ក្រុង​KARLSHAMN កាលពី​ព្រឹក​ថ្ងៃ​ទី​២២​តុលា ហើយ​បណ្ដា​អ្នកដំណើរ​ត្រូវ​បាន​ជម្លៀស​ចេញ​ភ្លាម​ៗ​។ នេះ​បើ​តាម​ការ​អះអាង​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ស៊ុ​យ​អែ​ត​។ កង​ឆ្មាំ​ឆ្នេរសមុទ្រ​និយាយ​ថា នាវា​នេះ​មុន​ពេល​លិច​បាន​ធ្លាយ​ប្រេងម៉ាស៊ូត​អណ្ដែត​លាតសន្ធឹង​ច្រើន​គីឡូម៉ែត្រ​។

បណ្ដា​អ្នក​ស៊ើប​អង្កេត​ត្រូវ​បាន​បញ្ជូន​ទៅ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​លិច​នាវា​នោះ​។ ប្រេងម៉ាស៊ូត​ដែល​ធ្លាយ​ចេញ​រសាត់​ដល់​មាត់ច្រាំង​នា​ចុង​រសៀល​។ ទីភ្នាក់ងារ​ការពារ​ស៊ី​វិល​ស៊ុ​យ​អែ​ត អំពាវនាវ​រក​កម្លាំង​បន្ថែម និង​ចាប់ផ្ដើម​ស្រង់​ប្រេង​ចេញ​នា​ថ្ងៃ​ទី​២៣​តុលា​។

នាវា​MARCO POLO បម្រើ​ការ​ដឹក​ជញ្ជូន​រវាង​កំពង់​ផែ​ក្រុង​TRELLEBORG និង​កំពង់​ផែ​ក្រុង​KARLSHAMN​ស៊ុ​យ​អែ​ត​។ ពុំ​មាន​សេចក្ដីរាយការណ​ពី៍​ជន​រង​គ្រោះ​ដោយសារ​ការ​លិច​នាវា​នេះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ