ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​ព្រមា.នថាសភាពការណ៍​នៅ​ម​ជ្ឈឹ​ម​បូព៌ានឹង​មិន​អាច​ត្រួត​ត្រា​បាន​ បើអ៊ី​ស្រា​អែ​ល​និង​អា​មេ​រិ​ក​មិន​បញ្ចប់​បន្ទាន់​

6 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉​ង់​លោក​ហូ​សាំង​អា​មៀ​អាប់​ដុល​ឡា បាន​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉​ង់​លោក​ហូ​សាំង​អា​មៀ​អាប់​ដុល​ឡា បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​២២​តុលា ដល់​អា​មេ​រិ​ក​និង​អ៊ី​​ស្រា​អែ​ល​ថា សភាពការណ៍​នឹង​ក្លាយទៅជា​មិន​អាច​ត្រួតត្រា​បាន​នៅ​ម​ជ្ឈឹ​ម​បូព៌ា ប្រសិនបើ​ប្រទេស​ទាំង​២​នេះ​មិន​បញ្ចប់​ជា​បន្ទាន់ នូវ​ឧក្រិ.ដ្ឋកម្ម​ប្រឆាំ.ង​មនុស្សជាតិ​ និង​ការ​ប្រល័.យពូ.ជសាសន៍​នៅ​ហ្គា​ហ្សា​ទេ​នោះ​។

ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ជាមួយ​សម​ភាគី​អាហ្វ្រិក​ខាងត្បូង​លោក​ណា​ឡឺ​ឌី​ប៉ាន​ឌ័​រ​នៅ​ក្រុង​តេ​ហេ​រ៉​ង់ លោក​ហូ​សាំង​អា​មៀ​អាប់​ដុល​ឡា​ហ៊ី​យ៉ា​ន​ វាយតម្លៃ​ថា ពេល​នេះ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​​ប្រៀប​ដូច​ជា​ធូលី​ដែល​ហុយ​រាលដាល​។ ខ្ញុំ​ចង់​ព្រមា.ន​ដល់​សហរដ្ឋអាមេរិក​និង​អ៊ី​​ស្រា​អែ​ល​ថា ប្រសិនបើ​ពួក​គេ​មិន​បញ្ចប់​ជា​បន្ទាន់​ឧក្រិ.ដ្ឋកម្ម​ប្រឆាំ.ង​មនុស្សជាតិ​ និង​ការ​ប្រល័.យពូ.ជសាសន៍​នៅ​ហ្គា​ហ្សា​ទេ នោះ​សភាពការណ៍​ក្នុង​តំបន់ នឹង​ក្លាយទៅជា​មិន​អាច​ត្រួតត្រា​បាន​។

សហគមន៍​អន្តរជាតិ​ភ័.យ​ខ្លា.ច​ពី​ការ​រីក​រាលដាល​នៃ​ជម្លោះ​ បន្ទាប់​ពី​ការ​ផ្ទុះ​សង្គ្រាម​ថ្មី​ពី​ថ្ងៃ​ទី​៧​តុលា​មក រវាង​អ៊ី​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន ព្រោះតែ​ការ​ហក់​ចូលរួម​កាន់តែ​ខ្លាំង​ពី​សំណាក់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​សម្ព័ន្ធមិត្ត​របស់​ក្រុម​ហា​ម៉ាស់​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​។ អា​មេ​រិ​ក​ក៏​ប្រកាស​ពី​ការ​ពង្រឹង​កងទ័ព​ខ្លួន​ក្នុង​តំបន់ ខណៈ​អ៊ី​ស្រា​អែ​ល​កំពុង​ឈាន​បើក​ការ​វាយលុក​តាម​ជើង​គោក​ទ្រង់ទ្រាយ​ធំ​ចូល​ហ្គា​ហ្សា​។

ជម្លោះ​បង្ហូរឈា.ម​ថ្មី​រវាង​ក្រុម​ហា​ម៉ាស់​និង​អ៊ី​ស្រា​អែ​ល​ពី​ថ្ងៃ​ទី​៧​តុលា​មក បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​១៤០០​នាក់​នៅ​អ៊ី​​ស្រា​អែ​ល ចំណែក​នៅ​ជ្រោយ​ហ្គា​ហ្សា​វិញ​ការ​វាយប្រហារ​ខ្លាំងក្លា​របស់​អ៊ី​​ស្រា​អែ​ល បណ្ដាល​ឲ្យ​ជន​ប៉ា​ឡេ​ស្ទី​ន​ស្លា.ប់​យ៉ាងតិច​ដល់​៤៦៥១​នាក់ ភាគច្រើន​ជា​ជន​ស៊ី​វិល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ