ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹកអ្នកដំណើរ៤៥កៅអី​ និង​រថយន្តហ៊ីណូ​ដឹកស្រូវ​បុកគ្នា លើ​កំណាត់​ផ្លូវ​ជាតិលេខ៦ ​របួសជន​បរទេស​៥នាក់ ​ខ្មែរម្នាក់

14 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ​ភ្ញៀវ​ទេសចរប​រទេស​ចំនួន៥នាក់ និងខ្មែរ​ម្នាក់​រង​របួសធ្ងន់​ និងស្រាល ​​នៅ​លើ​ដង​ផ្លូវជាតិ​លេខ៦ ដោយសារ​រថយន្ដ​​ធុន​៤៥កៅ​អីរបស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ «​វី​រៈ​ប៊ុ​ន ថាំ​អេ​ច​ប្រេស» ជ្រុល​ទៅបុក​​រថយន្ដ​ហ៊ី​ណូភ្លៅ​៥ ដឹកស្រូវចំ​ពីមុខ​ពេញទំហឹង​។ ប៉ូលិស​ជំនាញ​ឱ្យ​ដឹងថា ឧបទ្ទវ​ហេតុនេះ​​កើត​ឡើង​កាលពី​វេលា​ម៉ោង៦ និង១០នាទី​ព្រឹក​ថ្ងៃ​ទី១៨​ ឧសភា

ខេត្តសៀមរាប ៖ ​ភ្ញៀវ​ទេសចរប​រទេស​ចំនួន៥នាក់ និងខ្មែរ​ម្នាក់​រង​របួសធ្ងន់​ និងស្រាល ​​នៅ​លើ​ដង​ផ្លូវជាតិ​លេខ៦ ដោយសារ​រថយន្ដ​​ធុន​៤៥កៅ​អីរបស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ «​វី​រៈ​ប៊ុ​ន ថាំ​អេ​ច​ប្រេស» ជ្រុល​ទៅបុក​​រថយន្ដ​ហ៊ី​ណូភ្លៅ​៥ ដឹកស្រូវចំ​ពីមុខ​ពេញទំហឹង​។

ប៉ូលិស​ជំនាញ​ឱ្យ​ដឹងថា ឧបទ្ទវ​ហេតុនេះ​​កើត​ឡើង​កាលពី​វេលា​ម៉ោង៦ និង១០នាទី​ព្រឹក​ថ្ងៃ​ទី១៨​ ឧសភា ក្នុងភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូ​ទ្រ​និគម​ចំងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ ភាគ​ខាងកើត​ក្រុង​ទេស​ចរណ៍​សៀម​រាប ។ ​រថ​យន្ដក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរមានកា​រអះអាង​ថា​បើក​ក្នុង​ក្បឿ​ន​លឿនពីកើតទៅ​លិច ក្នុង​ទិស​​ដៅ​ភ្នំពេញ-សៀមរាប ហើយ​ឡើង​ផ្លូវ​ទួល​មុខ​សាលា​រៀន​បណ្ដា​លឱ្យលោតធ្វើ​ឱ្យ​អ្នក​បើកបរ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បានក៏ជ្រុល​ទៅប៉ះ​​ម៉ូតូ​ដឹក​ត្រី​មួយ​គ្រឿងដែល​បើក​ស្រប​ទិស​គ្នា រួច​រេចង្កូត​ទៅ​បុក​រថយន្ដ​ហ៊ី​ណូ​ដឹកស្រូវ​ដែល​កំពុង​ឈប់​ប៉ះ​កង់នៅ​ឯ​ម្ខាង​ផ្លូវខាងស្តាំ​ដៃចំ​ពីមុខ​ពេញ​ទំហឹង ​។ ការ​បុកនោះ​បណ្តាល​ឱ្យ​កាប៊ីន​រថយន្ត​​ទាំង​២​ក្រពឹត​ និង​អ្នកដំណើរ​​ស្រែក​ភ័យ​ស្លន់​ស្លោ។

អធិការរង​ប៉ូលិស​ស្រុក​សូទ្រនិគម លោក​អនុសេនីយ៍ឯកសួន សា​រ៉ាំ ទទួល​បន្ទុក​សណ្ដាប់​ធ្នាប់ដែល​​ទៅ​ធ្វើ​កំណត់​​ហេតុ​បាន​ប្រាប់ថា ​​រថ​យន្ដ​របស់​ក្រុមហ៊ុន​ដឹកអ្នក​ដំណើរ «​វី​រៈ​ប៊ុ​ន​ថាំ​អេ​ច​ប្រេស» ​នោះ​ធុន៤៥កៅ​អី ពណ៌​ក្រហម ពាក់​ស្លាកលេខបាត់​ដំបង 3A 0519 បើកបរ​ដោយ​ឈ្មោះសៀ វាសនា ភេទ​ប្រុស​ អាយុ២៩ឆ្នាំ រស់​នៅ​ភូមិ៩ សង្កាត់​​មិត្ដភាព ខ​ណ្ឌ៧មក​រា រាជធានី​ភ្នំពេញ ។ ចំណែក​រថយន្ដ​ដឹកស្រូវ​ម៉ាក​​ហ៊ីណូ​ភ្លៅ៥ ពណ៌​ត្រួយ​ចេក ពាក់ស្លាក​លេខ​ភ្នំពេញ3A 1069 ​ប៉ុន្ដែ​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្ដ​សញ្ញាណ​ទេ​។

លោកអធិការរង​ឱ្យ​ដឹងថា ​មនុស្ស​ចំនួន៦​នាក់​ដែល​រង​របួស​រួម​មាន១-ឈ្មោះអិត វិ​ន​ម៉ុ​ន​រាល ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិអា​មេ​រិ​ក​របួស​ធ្ងន់ «បាក់ជើង​ស្ដាំ» ២-ឈ្មោះឡោ​វិ​ន ស្ពី​ល​មិន ភេទ​ប្រុស ៣-ឈ្មោះតាន់ យ៉ា​សាយ​ហ្គ​ល ភេទ​ប្រុស អ្នក​ទាំងពីរ​ជនជាតិអាល្លឺម៉​ង់ ៤-ឈ្មោះឌិន​នី​សូ​វ៉ា ស្កិ​ន​ដា ភេទ​ប្រុស ៥-ឈ្មោះ​ហ្ស៊ីណូ រ៉ាវ​អា​តិ​ម ភេទ​ប្រុស អ្នក​ទាំងនេះ​ជាជន​ជាតិ​រុ​ស្ស៊ី ​និង​ឈ្មោះអ៊ី​ង សុភ​ក្ដ្រ័ ភេទ​ប្រុស ​អាយុ២៧ឆ្នាំ ជន​ជាតិ​ខ្មែរ នៅ​ភូមិលលកស ឃុំ​លលកស ស្រុក​សំពៅ​មាស ខេត្ដ​ពោ​ធិ៍​សាត់ ។

ក្រុម​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា​រថយន្ដ​ហ៊ី​ណូភ្លៅ៥ ដឹកស្រូវ​ដែល​បែក​កង់នោះ​ឈប់​ខុស​ទិស ប៉ុន្ដែ​អ្នកបើកបរ​ព្យាយាម​ចត​ផុត​ទ្រូងផ្លូវដើម្បី​ប៉ះ​កង់ ។ ​ហេតុ​ការ​ណ៍​កើត​ឡើង​ដោយ​សា​រតែ​ការធ្វេស​ប្រហែស​​របស់​អ្នកបើក​បរ រថយន្ដក្រុង​ដឹក​អ្នក​ដំណើ​ររបស់​ក្រុមហ៊ុន «​វី​រៈ​ប៊ុ​ន ថាំ​អេ​ច​ប្រេស» ដែលបើក​លឿន​ពេក ម្យ៉ាងទៀត​ទៅ​ដល់​សាលារៀនដែល​មាន​ទាំង​ស្លាក​បង្ហាញ​ឱ្យ​បន្ថយល្បឿ​នផង តែគេ​​​នៅ​តែ​មិន​មើល ដូច្នេះ​ហើយ​ពេល​ឡើង​ទួល​ធ្វើ​ឱ្យ​​រថ​យន្ត​លោត​កង់​មុខ​ជាន់​ហ្វ្រាំង​មិន​ជាប់​ទើបបង្ក​គ្រោះថ្នាក់​បែបនេះ​។

​កាលពី​ព្រឹកថ្ងៃ​​ទី​១០​ ឧសភា ឆ្នាំ​២០១១​ នៅ​លើ​ផ្លូវជាតិ​លេខ៦ ក្នុង​ស្រុក​សូ​ទ្រ​និគមក៏​មាន​​គ្រោះ​ចរាចរណ៍​​កើត​ឡើង​ដែរ ដោយរថយន្ដ​ហ៊ី​យ៉ាន់​ដាយបុក​ម៉ូតូ និង​កង់​ពីក្រោយបណ្តាល​ឱ្យ​មនុស្ស​ចំនួន​៣នាក់​ស្លាប់៕