ចិនចោទហ្វីលីពីនថាបង្កហេតុរឿងនាវាបុ.កគ្នា
ប្រទេសចិន-ហ្វ៊ីលីពីន ៖ ចិនកាលពីថ្ងៃទី២២ តុលា បានចោទប្រកាន់ហ្វ៊ីលីពីនថា បង្កហេតុជាមួយការ
ប្រទេសចិន-ហ្វ៊ីលីពីន ៖ ចិនកាលពីថ្ងៃទី២២ តុលា បានចោទប្រកាន់ហ្វ៊ីលីពីនថា បង្កហេតុជាមួយការ
ប្រទេសចិន-ហ្វ៊ីលីពីន ៖ ចិនកាលពីថ្ងៃទី២២ តុលា បានចោទប្រកាន់ហ្វ៊ីលីពីនថា បង្កហេតុជាមួយការបុ.កគ្នារវាងនាវាកងឆ្មាំឆ្នេរសមុទ្រមួយគ្រឿងរបស់ចិន ជាមួយនាវាផ្គត់ផ្គង់ហ្វីលីពីនមួយគ្រឿងនៅជិតបន្ទាយទ័ពតូចមួយក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្ដីរាយការណ៍នាថ្ងៃទី២២តុលារបស់AFP។
ប្រទេសទាំង២នោះក៏ដូចជាវៀតណាមព្រុយណេនិងម៉ាឡេស៊ីដែរ មានជម្លោះអធិបតេយ្យភាពលើកោះតូចៗនិងកោះប៉ប្រះទឹកនានា នៅប្រជុំកោះស្ប្រាតលីក្នុងសមុទ្រចិនខាងត្បូង។ ក្រុងប៉េកាំងទាមទារអធិបតេយ្យភាពលើប្រជុំកោះនោះទាំងស្រុង។
កាលពីថ្ងៃទី២២តុលាហ្វីលីពីនបានចោទប្រកាន់កងឆ្មាំឆ្នេរសមុទ្រចិនថា បានបើកនាវា១គ្រឿងបុកនាវាខ្លួន។ ប៉ុន្តែក្នុងសេចក្ដីប្រកាសមួយក្រសួងការបរទេសចិនលើកឡើងថា នាវាហ្វីលីពីនបានធ្វើមិនដឹងមិនឮចំពោះការព្រមានច្រើនលើករបស់កងឆ្មាំឆ្នេរសមុទ្រចិន ហើយបានបង្កភាពវឹកវរមុនពេលមានការបុកគ្នា។ ចិនចាត់ទុកសកម្មភាពរបស់កងឆ្មាំឆ្នេរសមុទ្រខ្លួនថា មានប្រតិកម្មដោយវិជ្ជាជីវៈនិងស្របច្បាប់។
កាលពីខែមុនហ្វុីលីពីនបានចោទកងឆ្មាំឆ្នេរសមុទ្រចិនថា បានប្រើកាណុងបាញ់ទឹកមកលើបណ្ដានាវាហ្វុីលីពីនដែលដឹកភស្ដុភារ សម្រាប់បុគ្គលិកយោធាខ្លួនដែលដាក់ពង្រាយលើកូនកោះATOLL DE SECOND THOMAS ត្រួតត្រាដោយហ្វុីលីពីន៕
ចែករំលែកព័តមាននេះ