ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​​បា.ញ់​បង្ហោះ​សាកល្បង​ដំបូងដោយ​ជោគ​ជ័យ​​យានអវកាស​គ្មាន​មនុស្ស​ជិះ​

6 ខែ មុន

ប្រទេស​ឥណ្ឌា ៖ ឥណ្ឌា​បាន​បា.ញ់​បង្ហោះ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​២១​តុលា យានអវកាស​គ្មាន​

ប្រទេស​ឥណ្ឌា ៖ ឥណ្ឌា​បាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​២១​តុលា យានអវកាស​គ្មាន​មនុស្ស​ជិះ​សាកល្បង​ដំបូង សម្រាប់​អនាគត​បេស​ក កម្ម​ទី​អវកាស ជាមួយ​កា​រប​ញ្ចូ​ន​មនុស្ស​ទៅ ដែល​គំ​ណ​ត់​ពី​ដំណាក់កាល​ថ្មី​ដ៏​សំខាន់​មួយ ក្នុង ម​ហិ​ច្ឆិ​តា​អវកាស​របស់​ខ្លួន​។

បេសកកម្ម​យានអវកាស​GAGANYAAN របស់​ឥណ្ឌា គឹ​សំដៅ​បញ្ជូន​មនុស្ស​៣​នាក់ ទៅ​កាន់​តារាវិថី​ក្នុង​ឆ្នាំ​២០២៥ ដែល​នឹង​បង្ហាញ​ពី​សមត្ថភាព​បច្ចេកទេស​របស់​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​។ ការ​បាញ់​បង្ហោះ​កាំជ្រួច​អវកាស​កាលពី​ថ្ងៃ​ទី​២១​តុលា ជា​ការ​សាកល្បង​ប្រព័ន្ធ​ជម្លៀស​បន្ទាន់​របស់​យានអវកាស​មាន​មនុស្ស​ជិះ ដែល​យាន​នោះ​បាន​បំបែក​ចេញពី​កាំជ្រួច​បញ្ជូន​សន្សឹម​ៗ ប្រមាណ​ជា​១០​នាទី​ក្រោយ​ការ​បាញ់​បង្ហោះ​។

អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា នឹង​ធ្វើការ​សាកល្បង​សំខាន់​២០​លើក ក្នុង​នោះ​មានការ​សាកល្បង​យាន​ដឹក​ញ្ជូ​ន​ទៅ​ក្នុង​អវកាស​មុន​បេសកកម្ម​របស់​យាន​មាន​មនុស្ស​ជិះ​មួយ​នា​ពេល​ខាង​មុខ​។ GAGANYAAN​ជា​យានអវកាស​សាកល្បង​ទី​មួយ​របស់​ឥណ្ឌា ដែល​ការ​ផលិត​ចំណាយ​ប្រាក់​១,០៨​ពាន់​លាន​ដុល្លារ​។ ឥណ្ឌា​គ្រោង​បញ្ជូន​អវកាសយានិក​ឲ្យ​ទៅ​ស្ថិត​នៅ​ហួស​ពី​បរិយាកាស​ផែនដី​ក្នុង​រយៈពេល​៣​ថ្ងៃ មុន​ពេល​យាន​នោះ​អាច​ចុះ​ដោយ​សុ​វ​តិ្ត​ភាព​ក្នុង​ដែនទឹក​ខ្លួន​។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី​មាន​បំណង បញ្ជូន​មនុស្ស​ម្នាក់​ទៅ​កាន់​ភព​ព្រះ​ចន្ទ​ក្​ុ​ង​ឆ្នាំ​២០៤០ បន្ទាប់​ពី​មួយ​ឆ្នាំ​នៃ​ជោគជ័យ​របស់​កម្មវិធី​អវកាស​ឥណ្ឌា​។ កាលពី​ខែសីហា​ឥណ្ឌា​ក្លាយជា​ប្រទេស​ទី​៤ ដែល​បញ្ជូន​យាន​មួយ​ទៅ​ចុះ​ចត​លើ​ផ្ទៃ​ភព​ព្រះ​ចន្ទ​បន្ទាប់​ពី​រុ​ស្ស៊ី​អា​មេ​រិ​ក​និង​ចិន​។ នា​ខែ​បន្ទាប់​ពី​នេះ​ឥណ្ឌា​បាន​បញ្ជូន​យាន​ពិនិត្យ​ស្រទាប់​ខាងក្រៅ​របស់​ព្រះអាទិត្យ​នៅ​តារាវិថី​ព្រះអាទិត្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ