ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ​! យុវជន​រង​គ្រោះ​ដែល​រអិល​ជើង​ធ្លាក់​ចូល​ទឹក​ប្រឡាយ

6 ខែ មុន
  • បាត់ដំបង

បើ​តាម​លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល បាន​រាយការណ៍​នៅ​មុន​នេះ​បន្តិច​ឱ្យ​ដឹង​ថា សាកស​.​ព​យុវជន​រង​គ្រោះ​ដែល​លង់ទឹក​នៅ​ប្រឡាយ​មួយ​កន្លែង ស្ថិត​ក្នុងស្រុក​ថ្មគោល​នោះ ពេល​នេះ​ត្រូវ​បាន​រក​ឃើញ​ហើយ

ខេត្តបាត់ដំបង ៖ បើ​តាម​លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល បាន​រាយការណ៍​នៅ​មុន​នេះ​បន្តិច​ឱ្យ​ដឹង​ថា សាកស​.​ព​យុវជន​រង​គ្រោះ​ដែល​លង់ទឹក​នៅ​ប្រឡាយ​មួយ​កន្លែង ស្ថិត​ក្នុងស្រុក​ថ្មគោល​នោះ ពេល​នេះ​ត្រូវ​បាន​រក​ឃើញ​ហើយ កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៣​នេះ​។

លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល បានឱ្យ​ដឹង​បន្ត​ថា សា​.​កស​.​ព​យុវជន​រង​គ្រោះ គឺ​ត្រូវ​បាន​គេ​ស្វែងរក​ឃើញ​នៅ​ក្នុង​ទឹក​ប្រឡាយ​ខាងក្រោម ចំណុច​កើតហេតុ​ប្រហែល​៣០០​ម៉ែត្រ ពី​កន្លែង​កើតហេតុ​។

គួរ​រំលឹក​ថា ៖ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ប្រឡាយ​លេខ​០២ ស្ថិត​ក្នុងភូមិ​កៀន​កែស​១ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្ន​គោល​។ ជន​រង​គ្រោះ​មានឈ្មោះ យ៉ា​ន តា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​យង់ ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល​។

គួរ​រំលឹក​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​កង់​ទៅ​លេង​ទឹក​ប្រឡាយ​ខាងលើ​នេះ ជា​មួយ​ក្មេង​ៗ​ប៉ុន្មាន​នាក់​ទៀត​។ ពេល​នោះ​ជន​រង​គ្រោះ​ព្យាយាម​ចុះ​លេង​ទឹក​ប្រឡាយ​នោះ តែ​ពេល​ព្យាយាម​ចុះ​ទឹក ស្រាប់តែ​ជន​រង​គ្រោះ​រអិល​ជើង​ធ្លាក់ទឹក ដោយ​ពុំ​ទាន់​បាន​ត្រៀមលក្ខណៈ​អ្វី​ទាំងអស់ ស្រប​ពេល​ដែល​ទឹក​កំពុង​តែ​ហូរ​ខ្លាំង​ផង​។ គ្រានោះ ជន​រង​គ្រោះ​បាន​ស្រែកហៅ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ដែល​ឈរ​នៅ​ខាងលើ ឲ្យ​ជួយ​ទាញ​ដៃ​ឡើងគោក​វិញ តែ​ពេល​ក្មេង​ប្រុស​រូប​នោះ​ស្ទុះ​ទៅ​ចាប់ដៃ គឺ​ចាប់​មិន​ជាប់​ឡើយ ក៏​របូតដៃ​លិច​បាត់​ជន​រង​គ្រោះ​ភ្លាម​ៗ​តែ​ម្ដង​។

គួរ​រំលឹក​ទៀត​ថាជិត​២​ថ្ងៃ​មក​ហើយ​! នៅ​មិន​ទាន់​រក​ឃើញ​យុវជន​រង​គ្រោះ​ឡើយ ក្រោយ​រអិល​ជើង​ធ្លាក់​ចូល​ទឹក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ