ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ចា.ប់​.ខ្លួ.ន​ក្មេង​អាយុ​១៤​ឆ្នាំ​ដាក់​ថ្នាំ.​ពុ.ល​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​ស.ម្លា.ប់​ឪពុក និង​ជីដូន

1 ឆ្នាំ មុន

វៀតណាម​ខាង​ត្បូង៖ ​ក្លាយ​ជា​ឃាត​ករ​ទាំង​​​វ័យ​ក្មេង​ និង​​​​ខូច​អនាគត​អស់​មួយ​ជីវិត​​​, កុមារា​ជន​ជាតិ​វៀតណាមម្នាក់​អាយុ​​១៤​​ឆ្នាំ​ ​រស់​​នៅ​ខេត្ត​ទៀង​យ៉ាង ​​ប្រទេស​វៀតណាម​ខាង​ត្បូង​ បាន​ឆ្លើយ​សារភាព​​ថា​ខ្លួន​​ជា​អ្នក​ដាក់​ថ្នាំ​ពុល​នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​ គោល​បំណង​ធំ​ដើម្បី​បំពុល​​សម្លាប់​ឪ​ពុក​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចៃដន្យ ​ជី​ដូន​របស់​ក្មេង​នេះ​ក៏​​បាន​ផឹក​​​ទឹក​ដោះ​គោ​នោះ​ដែរ​…

វៀតណាម​ខាង​ត្បូង៖ ​ក្លាយ​ជា​ឃាត​ករ​ទាំង​​​វ័យ​ក្មេង​ និង​​​​ខូច​អនាគត​អស់​មួយ​ជីវិត​​​, កុមារា​ជន​ជាតិ​វៀតណាមម្នាក់​អាយុ​​១៤​​ឆ្នាំ​ ​រស់​​នៅ​ខេត្ត​ទៀង​យ៉ាង ​​ប្រទេស​វៀតណាម​ខាង​ត្បូង​ បាន​ឆ្លើយ​សារភាព​​ថា​ខ្លួន​​ជា​អ្នក​ដាក់​ថ្នាំ​ពុល​នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​ គោល​បំណង​ធំ​ដើម្បី​បំពុល​​សម្លាប់​ឪ​ពុក​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចៃដន្យ ​ជី​ដូន​របស់​ក្មេង​នេះ​ក៏​​បាន​ផឹក​​​ទឹក​ដោះ​គោ​នោះ​ដែរ​ បណ្ដាល​ឱ្យ​ស្លាប់​ទាំង​ឪ​ពុក និង​ជីដូន​។​

ក្មេង​ប្រុស​ឈ្មោះ​ឈ្មោះ​ផាំមិញគុក (Pham Minh Quac) ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​សុក្រ​​។ ពោល​គឺ​​៥​ថ្ងៃ​បន្ទាប់​ពី​​ឪ​ពុក​របស់​គេ​ឈ្មោះ​ផាំ​វ៉ាន់​យេន (Pham Van Yen) អាយុ​៤៥​ឆ្នាំ និង​ជីដូន​ឈ្មោះ​​ផាំ​ធី​ផាន់ (Pham Thi Phan) អាយុ​៨៣​ឆ្នាំ​​បាន​ទទួល​មរភាព​​ក្រោយ​ពេល​ផឹក​ទឹក​ដោះ​គោម្សៅ​​។ ​សូម​រម្លឹក​​អំពី​ប្រវត្តិ​សាវតារ​របស់​ក្មេង​​នេះ​បន្តិច​។​ ​ប៉ាម៉ាក់​របស់​​គេ​​មាន​កូន​៣​នាក់​គឺ​ក្មេង​​ប្រុស​នេះ និង​ប្អូន​ៗ​របស់​គេ​២​នាក់​ទៀត​។ នៅ​ពេល​ក្មេង​នេះ​អាយុ​៦​ឆ្នាំ​ ប៉ា​ម៉ាក់​លែង​គ្នា​​។ ​​​​ម្ដាយរបស់​​​​​ក្មេង​នេះ​ក៏​វិល​ទៅ​រស់​នៅ​ជា​មួយ​​ឪ​ពុក​ម្ដាយ​របស់​ខ្លួន​វិញ​​​។ កាល​ពី​២​ឆ្នាំ​មុន​ ក្មេង​នេះ​ឈប់​រៀន​ និង​ជួយ​ធ្វើ​ការ​ម្ដាយ​របស់​គេ​។​

មួយរយៈ​ចុង​ក្រោយ​នេះ រូប​គេ​​​ទៅ​រស់​នៅ​ជា​មួយ​ឪ​ពុក និង​ជីដូន​។ ឪ​ពុក​របស់​គេ​ជា​មនុស្ស​ផឹក​ស្រា​ច្រើន​ហួស​កម្រិត​។ ​​ក្មេង​នេះ​ព្យាយាម​និយាយ​ប្រដែ​ប្រដៅ​ឪ​ពុក​ឱ្យ​ឈប់​ផឹក​ស្រា​បែប​នេះ​ត​ទៅ​ទៀត។ ប៉ុន្តែ​ឪ​ពុក​​មិន​យក​ត្រចៀក​ស្ដាប់​ទេ ហើយ​ថែម​ទាំង​​​​មាន​កំហឹង​ និង​ជេរ​ប្រទេច​ក្មេង​នេះ​យ៉ាង​ខ្លាំង​។ ដូច្នេះ​ អារម្មណ៍​អាក់​អន់​ចិត្ត​ជា​មួយ​ឪ​ពុក​​ដែល​មាន​តាំង​ពី​មុន​មក​​គួប​ផ្សំ​​ជា​មួយ​រឿង​រ៉ាវ​ថ្មី​ៗ​នេះ​ទៀត​​រឹត​តែ​ធ្វើ​ឱ្យ​​ក្មេង​នេះ​ផ្ទុះ​កំហឹង​ខ្លាំង​ដល់​ដំណាក់​កាល​​​ដែល​ត្រូវ​តែ​កម្ចាត់​ឪ​ពុក​របស់​ខ្លួន​ចោល​។​ នេះ​បើ​តាម​ចម្លើយ​សារ​ភាព​របស់​ក្មេង​ជំទង់​ប្រាប់​សមត្ថ​កិច្ច​ក្រោយ​ពេល​ចាប់​ខ្លួន​កាល​ពី​​ថ្ងៃ​ទី​២០ ខែ​តុលា​។​

ក្មេង​នេះ​ស្គាល់​បុរស​ម្នាក់​កាល​ពី​ពីរ​ខែ​មុន​ ​​ហើយ​គាត់​ដឹង​ថា​បុរស​ម្នាក់​នោះ​​មាន​ថ្នាំ​បំពុល​ឆ្កែ​។​​ ថ្ងៃ​ទី​១៣ ខែតុលា ក្មេង​នោះ​​ក៏​ទៅ​សុំ​ថ្នាំ​ពុល​ពី​បុរស​ខាង​លើ​ដោយ​និយាយ​កុហក​​គាត់​ថា​មាន​ឆ្កែ​ព្រៃ​ចូល​រាត​ត្បាត​ជិត​ៗ​ផ្ទះ​របស់​គាត់​ ដូច​នេះ គាត់​ចង់​កម្ចាត់​ឆ្កែ​ទាំង​នោះ​ចោល​។​​ តែ​តាម​ពិត គាត់​យក​ថ្នាំ​ពុល​ទៅ​ដាក់​នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​ដែល​​ឪ​ពុក​ និង​ជីដូន​របស់​គាត់​​ប្រើ​សម្រាប់​ឆុង​ផឹក​។​ នៅ​ព្រឹក​បន្ទាប់​ គេ​ប្រទះ​ឃើញ​ឪ​ពុក​រូប​នោះដេក​ស្លាប់​។ កាល​នោះ គ្មាន​នរណា​ទាន់​សង្ស័យ​ក្មេង​នេះ​ទេ​។

គេ​ស្មាន​ថា​ឪ​ពុក​រូប​នោះ​ស្លាប់​ដោយ​សារ​ជំងឺ​។ ដូច្នេះ​ គេ​ក៏​​រៀប​ចំ​ធ្វើ​បុណ្យ​ឱ្យ​គាត់​​​។ នៅ​ក្បាល​ព្រលប់​ថ្ងៃ​ដដែល​នោះ នៅ​ពេល​កំពុង​ធ្វើ​បុណ្យ​​សុខ​ៗ​​ ​កូន​ស្រី​របស់​​ជីដូន​ក្មេង​នេះ​​ក៏​យក​ម្សៅ​ទឹក​ដោះ​គោ​ទៅ​ឆុង​ឱ្យ​ម្ដាយ​ពិសា​​​ដើម្បី​មាន​កម្លាំង​។ គ្រាន់​តែ​ពិសា​ទឹក​ដោះ​គោ​​មិន​​បាន​​៥​នាទី​​ផង​​ ស្ត្រី​ចំណាស់​​ចាប់​ផ្ដើម​ដក​ដង្ហើម​ផុតៗ​ និង​ដួល​ស្លាប់​តែ​ម្ដង​។​ ​សូម្បី​តែ​លើក​នេះ​ទៀត​ ក៏​ក្រុម​គ្រួសារ​​​​មិន​ទាន់​សង្ស័យ​ថា​គាត់​​ស្លាប់​ដោយ​សារ​គេ​ដាក់​ថ្នាំ​បំពុល​​ទេ​ ​ហើយ​​ក៏​មិន​ទាន់​សង្ស័យ​ទៅ​លើ​ក្មេង​ម្នាក់​នេះ​ទេ​។​ គេ​ស្មាន​ថា​គាត់​​ស្លាប់​ដោយ​សារ​វ័យ​ចាស់​ជរា​ ឬ​ដោយ​សារ​ជំងឺ​ ព្រោះ​​​គាត់​ទើប​តែ​កើត​ជំងឺ​ផ្ដាសាយ​កាល​ពី​​ប៉ុន្មាន​ថ្ងៃ​មុន​​​​។

​​អ្វីៗ​ត្រូវ​បែក​ការណ៍​​​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា នៅ​ពេល​កូន​ប្រុស​របស់​​លោក​យាយ​ដែល​ស្លាប់​នោះ​​យក​ម្សៅ​ទឹក​ដោះ​គោ​ទៅ​ឆុង​ផឹក​​។ ផឹក​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ បុរស​វ័យ​៥៥​ឆ្នាំ ​ឈ្មោះ​ផាំ​មិញ​តាន់ (Pham Minh Tan) ចាប់​ផ្ដើម​ឈឺ​ក្បាល​,​ ​វិល​មុខ និង​ដួល​ព្រូស​តែ​ម្ដង​។​​​ គាត់​ត្រូវ​គេ​ដឹក​ទៅសង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​ និង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ជា​ច្រើន​​ថ្ងៃ​ទម្រាំ​​រួច​ផុត​ពី​គ្រោះ​ថ្នាក់​។​​

​ដល់​ពេល​ស្លាប់​១​​ភ្លែត​២​នាក់​ និង​ស្ទើរ​ស្លាប់​ម្នាក់​ទៀត​បែប​នេះ ក្រុម​គ្រួសារ​ក៏​សម្រេច​ចិត្ត​ប្ដឹង​សមត្ថ​កិច្ច​ដើម្បី​​​ចុះ​ស៊ើប​អង្កេត​នៅ​ក្នុង​ផ្ទះ​​ និង​ប្រមូល​កំប៉ុង​ម្សៅ​ទឹក​ដោះ​គោ​ ដប​ទឹក​ និង​កែវ​ទាំង​អស់​​យក​ទៅ​​​ធ្វើ​កោសល្យ​វិច័យ​។​ សមត្ថ​កិច្ច​មិន​ទាន់​ចេញ​លទ្ធផល​ស៊ើប​អង្កេត​ផង​ ក្មេង​ប្រុស​រូប​នោះ​ក៏​ឆ្លើយ​សារភាព​​តែ​ម្ដង​៕​

ប្រភព៖ Vietnam Express និង​ប្រភព​ដទៃ​ទៀត​
https://e.vnexpress.net/news/news/teenager-poisons-father-grandmother-in-southern-vietnam-4667464.html
https://en.vgt.vn/tien-giang-chau-trai-ra-tay-ha-doc-ca-nha-vi-ly-do-khong-ngo-danh-tinh-dong-pham-gay-rung-dong-ihyes-20231021t7008980/
https://vietnam.postsen.com/local/528520/Forcing-a-teenager-to-put-dog-bait-in-milk-his-grandmother-and-biological-father-died.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ