ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បំបាត់ស្ត្រេសទៅលេងកែប ព្រោះខ្យល់សមុទ្រខេត្តនេះមានអ្វីពិសេសមិននឹកស្មានដល់ !

1 ឆ្នាំ មុន
  • កែប

ខេត្តកែប ៖ ចង់បំបាត់ស្ត្រេសទៅលេងខេត្តកែប ព្រោះនៅទីនោះមានអ្វីម៉្យាងដែលយើងមិនធ្លាប់បានដឹង ហើយវាអាចជួយព្យាបាលបាន ។ ជាទូទៅអ្នកទេសចរជាតិ និងអន្តរជាតិតែងទៅកម្សាន្តនៅខេត្តកែបជាធម្មតាដូចគ្នានឹងបណ្តាខេត្តផ្សេងៗទៀតដែលនៅជាប់មាត់សមុទ្រដែរ ប៉ុន្តែមិនដែលបានដឹងពីអត្ថប្រយោជន៍នៃខ្យល់សមុទ្រនៅខេត្តកែបមានក្ខណៈពិសេសយ៉ាងណានោះទេ ។…

ខេត្តកែប ៖ ចង់បំបាត់ស្ត្រេសទៅលេងខេត្តកែប ព្រោះនៅទីនោះមានអ្វីម៉្យាងដែលយើងមិនធ្លាប់បានដឹង ហើយវាអាចជួយព្យាបាលបាន ។ ជាទូទៅអ្នកទេសចរជាតិ និងអន្តរជាតិតែងទៅកម្សាន្តនៅខេត្តកែបជាធម្មតាដូចគ្នានឹងបណ្តាខេត្តផ្សេងៗទៀតដែលនៅជាប់មាត់សមុទ្រដែរ ប៉ុន្តែមិនដែលបានដឹងពីអត្ថប្រយោជន៍នៃខ្យល់សមុទ្រនៅខេត្តកែបមានក្ខណៈពិសេសយ៉ាងណានោះទេ ។

ទើបតែកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ មកនេះ លោក ប៊ុន យោង អភិបាលរង នៃគណអភិបាលខេត្តកែប បានបង្ហើបឱ្យដឹងថា តាមការសិក្សាកាលពីមុន ក៏ដូចជាអ្វីដែលលោកបានជួបជាមួយវេជ្ជបណ្ឌិតទំនាញបារាំង គឺលោកវេជ្ជបណ្ឌិតរូបនោះបានផ្តល់នូវព័ត៌មានថា ខេត្តកែបមានលក្ខណៈពិសេសជាងគេ ដោយសារតែខ្យល់សមុទ្រខេត្តកែប មានកំហាប់ជាតិក្លរខ្ពស់ជាងគេនៅក្នុងបណ្តាឆ្នេរទាំងអស់ ។ ហើយកំហាប់ជាតិក្លរខ្ពស់នៅក្នុងខ្យល់សមុទ្រខេត្តកែបនេះអាចជួយព្យាបាលជំងឺហឺត ជំងឺសួត ស្ត្រេសផ្សេងៗដូចជា ការធុញថប់ក្នុងអារម្មណ៍ និងពិបាកដកដង្ហើមបាន ។

បើតាមការបញ្ជាក់ពីលោកអភិបាលរងខេត្ត ប្រសិនបើយើងមានបញ្ហាសុខភាពភាពដូចខាងលើនេះ អាចមកកម្សាន្តនៅខេត្តកែប ដើម្បីសម្រាកលម្ហែនឹងជួយឱ្យធូរស្បើយពីជំងឺទាំងនេះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកបញ្ជាក់យ៉ាងដូច្នេះថា កំហាប់ជាតិក្លរខ្ពស់នៅក្នុងខ្យល់សមុទ្រ នេះមិនមាននៅគ្រប់កន្លែងទាំងអស់នៃខេត្តកែបនោះទេ ខ្យល់ល្អបែបនេះភាគច្រើនបក់មកពីប៉ែកខាងលិចជៀងខាងត្បូង ។

លោកបានឱ្យដឹងបន្ថែមទៀតថា ដោយសារឧទ្យានបាតសមុទ្រនៅទីនេះមានទំហំប្រហែលជា ៣០០០ ហិកតា និងមានស្មៅសមុទ្រ ដែលគេហៅថា «ខ្លុយ» ច្រើន ទើបវាអំណោយផលជាអាហារសម្រាប់សត្វសមុទ្រដូចជាក្តាម និងជីវៈចម្រុះផ្សេងៗទៀត ហើយថែមទាំងធ្វើឱ្យក្តាមនៅខេត្តកែបមានរសជាតិឆ្ងាញ់ពិសេសផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ