ហ្គាហ្សា ៖ យោងតាមអ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាឡេស្ទីន ប្រចាំតំបន់ហ្គាហ្សា នៅថ្ងៃទី២០ តុលា ២០២៣នេះ បានឲ្យដឹងថា ចំនួនអ្នកស្លា.ប់ចាប់តាំងពីថ្ងៃទី៧ ខែតុលា នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤,១២៧នាក់ហើយ រួមទាំងកុមារ ចំនួន ១,៦៦១នាក់ ។
អ្នកនាំពាក្យលោក Ashraf Al-Qidra បាននិយាយទៀតថា មនុស្ស ១៣.១៦២ នាក់បន្ថែមទៀត បានរងរបួសធ្ងន់ស្រាល ។
ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់កិច្ចការមនុស្សធម៌ UN បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា នៅតំបន់ហ្គាហ្សា មន្ទីរពេទ្យ កំពុងប្រឈមនឹងការដួលរលំ ដោយសារតែកង្វះខាតថាមពល ថ្នាំពេទ្យ ឧបករណ៍ និងបុគ្គលិក ៕

ចែករំលែកព័តមាននេះ