ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​គោ​ងា.ប់​​​នៅ​ឃុំ​ក្តុល​សែន​ជ័យ​ស្រុក​ទឹក​ផុស​ ម្ចាស់​ស្រែ​​​ថា​​បាន​បា.ញ់ថ្នាំ​​​ស្មៅ

6 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​គិត​មក​ដល់​ពេល​នេះ ​មាន​រយៈពេល​​មួ​យស​ប្តា​ហ៍​ហើយ ក្នុង​ករណីមាន​គោ ងាប់​១៧​ក្បាល​​ក្នុង​ចំណោម​គោ​២១​ក្បាល ដែល​ធ្វើ​ឲ្យ​ម្ចាស់​គោ​មានការ​តក់ស្លុត​ជា​ខ្លាំង​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ ​និង​បាន​ចម្លើយ​ថា​ បណ្ដាល​មក​ពី​ម្ចាស់​ស្រែ​បាញ់ថ្នាំ​សម្លាប់​ស្មៅ​ទើប​បណ្ដាល​ឱ្យ​ពុល​គោ​ងាប់​បែប​នេះ​…

ខេត្តកំពង់ឆ្នាំង ៖ បើ​គិត​មក​ដល់​ពេល​នេះ ​មាន​រយៈពេល​​មួ​យស​ប្តា​ហ៍​ហើយ ក្នុង​ករណីមាន​គោ ងាប់​១៧​ក្បាល​​ក្នុង​ចំណោម​គោ​២១​ក្បាល ដែល​ធ្វើ​ឲ្យ​ម្ចាស់​គោ​មានការ​តក់ស្លុត​ជា​ខ្លាំង​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ ​និង​បាន​ចម្លើយ​ថា​ បណ្ដាល​មក​ពី​ម្ចាស់​ស្រែ​បាញ់ថ្នាំ​សម្លាប់​ស្មៅ​ទើប​បណ្ដាល​ឱ្យ​ពុល​គោ​ងាប់​បែប​នេះ​ ។

នៅ​រសៀល​ថ្ងៃ​ទី​២០ ខែតុលា សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ម្ចាស់​គោ​បាន​ប្តឹង​ម្ចាស់​ស្រែ​រឿង​គោ​ងាប់​ដល់​ទៅ​១៧​ក្បាល ហើយ​នគរ​បាន​បាន​ឆ្លង​យោបល់​ព្រះរាជអាជ្ញា​អម​សា​លាដំបូង​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​ព្រះរាជអាជ្ញា​លើក​ឡើង​ថា មិនដឹង​ប្ដឹង​ពី​បទ​អ្វី ? រក​បទ​ចោទ​មិន​ឃើញ ។​

ដោយហេតុ​នេះ​ហើយ​ ទើប​មន្ត្រី​នគរ​បាន​ឲ្យ​ម្ចាស់​គោ មានឈ្មោះ​ទត សៀង​ហ៊ី​ម អាយុ​៤២​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ និង​ម្ចាស់​ស្រែ​មានឈ្មោះ​ច​ន្ថា នៅ​ភូមិ​ស្រែ​វាល ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ទៅ​សម្របសម្រួល​គ្នា​នៅ​ឯ​មូលដ្ឋាន​វិញ និង​តម្រូវ​ឱ្យ​ម្ចាស់​ស្រែ យក​សំបក​ថ្នាំ​បាញ់​សម្លាប់​ស្រូវ​មក​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ផង ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ បាន​ហៅ​ឈ្មោះ​ច​ន្ថា ជា​ម្ចាស់​ស្រែ​មក​សួរនាំ​ដោយ​ម្ចាស់​ស្រែ​ប្រាប់​ថា​បាន​បាញ់ថ្នាំ​សម្លាប់​ស្មៅ​កាល​ពី​ថ្ងៃ​ទី​១៤ ខែតុលា ហើយ​ពេល​បាញ់ថ្នាំ​ក៏​បាន​ស្រែក​ប្រាប់​ម្ចាស់​គោ​ដែល​មាន​គោ​នៅ​ជិត​ៗ​នឹង​ថា គាត់​បាញ់ថ្នាំ​ស្មៅ​ហើយ សូម​មើល​គោ​ខ្លួនឯង​ផង ព្រោះ​គាត់ មិន​នៅទេ​ព្រោះ​រវល់​បុណ្យ​ភ្ជុំ ។

ដោយឡែក​ មន្ត្រី​ការិយាល័យ​ពេទ្យសត្វ​ខេត្ត​បាន​បញ្ជាក់​ថា ​ការ​យក​សំណាក​ស្មៅ និង​សាច់​គោ​ទៅ​​ពិនិត្យ គឺ​មិន​បាន​លទ្ធផល​អ្វី​ទេ ដោយសារ​ការ​បាញ់ថ្នាំ​តាំងពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី១៦ ខែ​តុលា​ ទើប​យក​សំណាកទៅ​ពិនិត្យ​គួប​ផ្សំ​មាន​ភ្លៀង​ធ្លាក់​ផង ទើប​មិន​មាន​លទ្ធផល​អ្វី​នោះ​ទេ​។

គួរ​រំលឹក​ថា ​កាលពី​យប់​ថ្ងៃ​ទី​១៤ ​ខែតុលា​ មាន​គោ​ងាប់​ចំនួន១៧​ក្បាល​នៅ​ដីស្រែ​មួយ​កន្លែង​នៅ​ចំណុច​ត្រពាំង​ធ្លក ភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ហើយ​ត្រូវ​បាន​ម្ចាស់​ពូ​កើតទុក្ខ​មិន​សុខចិត្ត​ស្វែងរក​យុត្តិធម៌ តែ​សមត្ថកិច្ច​មន្ត្រី​ជំនាញ​រួម​និង​តុលាការ​បាន​ឲ្យ​ទៅ​សម្រប​សម្រួល​នៅ​មូលដ្ឋាន​វិញ ​ព្រោះ​ពុំ​មាន​បទចោទប្រកាន់​ឡើយ​។

យ៉ាងនេះ​ ក្តី​ភាគី​ម្ចាស់​គោ​បាន​ប្រាប់​តាម​ទូរ​សព្ទ​ថា បាន​ទា​តម្លៃ​សំណង​នៃ​ការ​ខូចខាត​ខ្លះ ពី​ម្ចាស់​ស្រែ ហើយ​ត្រូវ​បាន​ម្ចាស់​ស្រែ​ប្រាប់​ថា ថា​រង់ចាំ​ពី​បី​ថ្ងៃ​សិន​ទើប​ឆ្លើយ​តប​ ។

មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ