ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពូ​ទី​ន ហៅ IOC ថា «​ស្ថាប័ន​រើសអើ.ង​ជា.តិ​សាសន៍​ប្រឆាំ.ង​អត្ត​ព​លិ​ក​រុ​ស្ស៊ី​»

6 ខែ មុន

រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន (Vladimir Putin) បាន​ចោទប្រកាន់​គណៈកម្មាធិការ​អូ​

រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន (Vladimir Putin) បាន​ចោទប្រកាន់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ដែរ​ហៅ​កាត់​ថា IOC គឺជា​ស្ថាប័ន​រើសអើង​ជាតិ​សាសន៍​ប្រឆាំង​នឹង​អត្ត​ពលិកម​ក​ពី​ប្រទេស​រុ​ស្ស៊ី និង​បាន​ប្រើប្រាស់​កីឡា​អូ​ឡាំ​ពិ​ក​ជា​ឧបករណ៍​នយោបាយ​។

ការ​អត្ថាធិប្បាយ​របស់​បុរស​ខ្លាំង​រុ​ស្ស៊ី​វ័យ​៧១​ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សុន្ទរកថា​នៅ​ឯ​វេទិកា «Russia is a Sports Power» ស្ថិត​នៅ​ទីក្រុង Perm កាលពី​ថ្ងៃ​ទី​១៩ ខែតុលា កន្លង​ទៅ ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​រុ​ស្ស៊ី TASS ។

អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស ត្រូវ​បាន​ហាមឃាត់​ភាគច្រើន​ចេញពី​កីឡា​ថ្នាក់​អន្តរជាតិ បន្ទាប់​ពី​អនុសាសន៍​របស់ IOC ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ក្រោយមក​ជា​បន្តបន្ទាប់ ជំហរ​មួយ​នេះ ត្រូវ​បាន​បន្ធូរបន្ថយ​ជាមួយ IOC ដែល​ផ្តល់​ដំបូន្មាន​ដល់​ស្ថាប័ន​កីឡា ដើម្បី​អនុញ្ញាត​ឱ្យ​អត្ត​ព​លិ​ក​ប្រទេស​ទាំង​ពីរ អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​នាម​ជា​អត្ត​ព​លិ​ក​អព្យាក្រឹត​បុគ្គល បើ​ពួក​គេ​មិន​គាំទ្រ​សង្គ្រាម និង​គ្មាន​ទំនាក់ទំនង​ជាមួយ​យោធា​។ ក្រោម​លក្ខខណ្ឌ​របស់ IOC ទង់ជាតិ និង​ភ្លេងជាតិ​របស់​ប្រទេស​ទាំង​ពីរ នៅ​តែ​ត្រូវ​បាន​ហាមឃាត់ ខណៈ​ដែល​ក្រុម​រុ​ស្ស៊ី និង​បេឡា​រុស នៅ​តែ​បន្ត​ត្រូវ​បាន​រារាំង​ពី​ការ​ប្រកួត​អន្តរជាតិ​ដដែល​។ សហព័ន្ធ​អន្តរជាតិ​ភាគច្រើន​បាន​ប្រកាន់ខ្ជាប់​អនុសាសន៍ IOC ដែល​នាំ​ឱ្យ​អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស ចូលរួម​ជា​អព្យាក្រឹត​បុគ្គល​ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក​។

យ៉ាងណាមិញ IOC មិន​ទាន់​ធ្វើការ​សម្រេចចិត្ត​លើ​សិទ្ធិ​ចូលរួម​ប្រកួត​របស់​ក្រុម​រុ​ស្ស៊ី និង​បេឡា​រុស សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស ឆ្នាំ ២០២៤ នៅឡើយ​នោះ​ទេ​។ លោក Thomas Bach ប្រធាន IOC បាន​អះអាង​ថា តួនាទី​របស់​ស្ថាប័ន​របស់​លោក​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង ប៉ុន្តែ​ក្រ​ឡែក​មក​កាន់​លោក ពូ​ទី​ន ឯណេះ​វិញ បាន​អះអាង​ថា លក្ខខណ្ឌ​នេះ គឺជា​ការ​រើសអើង​ជាតិ​សាសន៍​។

លោក ពូ​ទី​ន បាន​ថ្លែង​ថា «​ការ​ប្រកួត​អាច​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ឧបករណ៍​នៃ​សម្ពាធ​នយោបាយ​ប្រឆាំង​នឹង​មនុស្ស ដែល​មិន​មាន​អ្វី​ដែល​ត្រូវធ្វើ​ជាមួយ​នយោបាយ ដែល​នេះ​គឺជា​ការ​រើសអើង​ជាតិ​សាសន៍​សុទ្ធសាធ​។ សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ​មួយ​ចំនួន​នៃ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​សម័យ​ទំនើប យើង​បានដឹង​ថា ការ​អញ្ជើញ​ឱ្យ​ចូលរួម​ការ​ប្រកួត​កីឡា​មិនមែន​ជា​សិទ្ធិ​ដោយ​គ្មាន​លក្ខខណ្ឌ​របស់​អត្ត​ព​លិ​ក​ឆ្នើម​នោះ​ទេ ប៉ុន្តែ​ជា​ប្រភេទ​នៃ​ឯកសិទ្ធិ ហើយ​អាច​ទទួល​បាន​មិនមែន​ដោយ​លទ្ធផល​កីឡា​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​កាយវិការ​នយោបាយ​មួយ​ចំនួន ដែល​មិន​ទាក់ទង​នឹង​កីឡា​ទាល់តែ​សោះ​»​។

លោក​បាន​បន្ថែម​ទៀត​ថា «​យើង​ក៏​បាន​រៀន និង​បានឮ​ថា ធម្មនុញ្ញ​អូ​ឡាំ​ពិ​ក​ត្រូវ​បាន​សន្មត់​ថា ហួស​សម័យ ហើយ​លែង​មាន​លក្ខណៈ​ជាស​កល​ទៀត​ហើយ​។ មន្ត្រី​កីឡា​មួយ​ចំនួន​បាន​អួតអាង​ចំពោះ​ខ្លួនឯង​នូវ​សិទ្ធិ​ក្នុង​ការ​កំណត់​ថា តើ​វា​ត្រូវ​បាន​អនុវត្ត​ចំពោះ​នរណា? វិធីសាស្ត្រ​បែប​នេះ គឺ​ផ្ទុយ​ពី​ធម្មជាតិ​នៃ​កីឡា តាម​ពិត​ទៅ នេះ​គឺជា​ចំណុច​ទាំងមូល​នៃ​ចលនា​កីឡា​អន្តរជាតិ​»​។

លោក ពូ​ទី​ន បាន​ណែនាំ​ដល់​ស្ថាប័ន BRICS Games ដែល​កំពុង​ត្រូវ​បាន​ចាត់​ទុក​ថា ជា​គូប្រជែង​ដ៏​មាន​សក្តានុពល​ចំពោះ​កីឡា​អូ​ឡាំ​ពិ​ក​។ BRICS គឺជា​សម្ព័ន្ធ​នយោបាយ ដែល​រួម​មាន​ប្រទេស​ប្រេ​ស៊ី​ល រុ​ស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង​។ ព្រឹត្តិការណ៍​ពហុ​កីឡា​ដ៏​ចម្រូងចម្រាស​មួយ​នេះ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​ក្រោយ នៅ​ទីក្រុង​កា​ហ្សា​ន (Kazan) ប្រទេស​រុ​ស្ស៊ី ពោល​ត្រឹមតែ​ជាង​មួយ​ខែ​ប៉ុណ្ណោះ មុន​ពេល​ចាប់ផ្តើម​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ដល់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤​។

រុ​ស្ស៊ី​បាន​សង្កត់ធ្ងន់​ថា ព្រឹត្តិការណ៍ BRICS Games មិនមែន​ជា​ជម្រើស​សម្រាប់​កីឡា​អូ​ឡាំ​ពិ​ក​ទេ ហើយ​លោក ពូ​ទី​ន បាន​ទទូច​ថា រុ​ស្ស៊ី​នៅ​តែ​ប្តេជ្ញា​ចិត្ត​ចំពោះ​គោលការណ៍​អូ​ឡាំ​ពិ​ក​៕ (​ប្រភព​ពី Inside The Games)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ