ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អួត​ពី​ធ្មេញ​មាស​ចោរ​វាយ​បំបាក់​យក ​ការ​ពិត​​ស្រវឹង​​ដួល​ម៉ូតូ

14 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ កោះ​សនិ្ត​ភាព​បាន​​ចេញ​ផ្សាយ​​​ឆ្នាំ​ទី​៤៤ លេខ​​៧២៦៣ កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា ​ក្រោម​ចំណង​ជើង​ថា «ផឹក​ស៊ីអួត​ពី​ធ្មេញ​មាស​ក្រឡេក​ញញឹម​ ចោរ​វាយ​បំបាក់​យក​ទៅ​បាត់» ។ ​នៅថ្ងៃ​ទី​១៨ ឧសភា ​ក្រោម​បទ​បញ្ជា​ម៉ឹង​ម៉ាត់​រប​ស់​លោក​ឧត្តម​សេយ៍​​ត្រី តាក វណ្ណថា ​ស្នងការ​នគរ​បាល​ខេត្ត​ កម្លាំង​ជំនាញ​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​

ខេត្តព្រះសីហនុ ៖ កោះ​សនិ្ត​ភាព​បាន​​ចេញ​ផ្សាយ​​​ឆ្នាំ​ទី​៤៤ លេខ​​៧២៦៣ កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា ​ក្រោម​ចំណង​ជើង​ថា «ផឹក​ស៊ីអួត​ពី​ធ្មេញ​មាស​ក្រឡេក​ញញឹម​ ចោរ​វាយ​បំបាក់​យក​ទៅ​បាត់» ។ ​នៅថ្ងៃ​ទី​១៨ ឧសភា ​ក្រោម​បទ​បញ្ជា​ម៉ឹង​ម៉ាត់​រប​ស់​លោក​ឧត្តម​សេយ៍​​ត្រី តាក វណ្ណថា ​ស្នងការ​នគរ​បាល​ខេត្ត​ កម្លាំង​ជំនាញ​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​​ខេត្ត បាន​​បើក​ប្រតិ​បត្តិ​ការ​​ស៊ើបអង្កេត​ករណី​នេះ ​យ៉ាង​ក្តៅ​គគុក ព្រម​​ទាំង​បាន​កោះ​ហៅ​​ឈ្មោះ​អ៊ូច ដុក ​ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​កម្ម​ករ​ទូក​នេសាទ​ ឱ្យ​ចូល​ខ្លួន​​មក​បំភ្លឺ​អំពី​ហេតុ​ការណ៍​ដែល​​បាន​អះ​​អាងថា មាន​ករណី​ប្លន់​វាយ​បំបាក់​យក​ធ្មេញ​ស្រោប​មាស​ទម្ងន់​​២​ហ៊ុន ​និង​ប្រាក់​​៣០​ម៉ឺន​រៀល កាល​ពី​វេលា​ម៉ោង​​៦​និង​៤៧​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ឧសភា  ។

យោង​តាម​​ការ​ស៊ើប​អង្កេត​​យ៉ាង​ល្អិត​ល្អន់​​របស់​កម្លាំង​នគរបាល​​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​លេខ​​៣ ក៏ដូច​ជា​កម្លាំង​ជំនាញ​នគរបាល​​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​នៃ​ស្នង​ការ​ដ្ឋាន​​នគរបាល​​ខេត្ត​ ដែល​បាន​បើក​ការ​ស៊ើប​អង្កេត​​នៅចំណុច​កើត​ហេតុ​​ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​លេខ​៣ ​មុខ​ពយ​កំពេញ បាន​បញ្ជាក់​ឱ្យ​ដឹងថា នៅវេលា​ម៉ោង​៦​និង​៤៧​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ​ឧសភា ​អ្នក​លក់​គ្រឿង​ទេស​ដែល​មាន​តូប​ក្បែរ​កន្លែង​កើត​ហេតុ​​បាន​ឃើញ​​បុរស​កម្ម​ករទូក​​​រូប​នោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​វ៉េវ អាល់​ហ្វា ពណ៌​​សំបក​ឪឡឹក ​មិន​ចំា​ស្លាក​លេខ មាន​គ្នា​៣​នាក់ ​ពី​លិច​ទៅ​កើត​ឆ្ពោះ​ទៅ​​សណ្ឋា​គារ​សុខា​ ក្នុង​សភាព​ទ្រេត​ទ្រោត​​ពេញ​ផ្លូវ​ ពេល​​មក​ដល់​មុខ​តូប​ក៏ដួល​ម៉ូតូ​​តែ​ម្តង ។ ពេល​នោះ​ប្រជា​ពល​រដ្ឋ​ និង​អ្នក​លក់​ក្បែរ​នោះ​បាន​រត់​​ទៅ​​ជួយ​លើក ហើយ​ក្នុង​ចំណោម​​អ្នក​ទាំង​បី​នាក់​នោះ​អ្នក​បើក​បរ និង​អ្នក​ជិះ​ខាង​ក្រោយ​របួស​ស្រាល ​ដោយ​ឡែក​ឈ្មោះ​​អ៊ូច ដុក រង​របួស​ធ្ងន់​​បែក​មុខ និង​បាត់​ធ្មេញ​​បណ្តាល​ឱ្យ​សន្លប់​​ធំ ។ ​ពេល​ឃើញ​បែប​នេះ​អ្នក​ទាំង​២​នាក់​ដែល​ធ្វើ​ដំណើរ​​មក​​ជា​មួយ​គ្នា​នោះ ក៏​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ម្តង ព្រោះ​ខ្លាច​​​មាន​រឿង​នៅពេល​អ្នក​រួម​ដំណើរ​គ្រោះថ្នាក់​​រហូត​​​​បាត់​បង់​ជីវិត ។

ប្រភព​ព័ត៌​មាន​ពី​​កម្ម​ករ​ទូក​​នេសាទ​​ដូចគ្នា​​បាន​ឱ្យដឹងថា ​ឈ្មោះ​អ៊ូច ដុក ជា​មនុស្ស​ស្រវឹង​ខួប​អួ​ទី​នួ​ហាក់​បីដូច​​ជា​មនុស្ស​វិកល​ចរិត​​ទៅ​ហើយ​ សូម្បី​​តែ​រក​ការងារ​ធ្វើ ឬ​រក​ទូក​ចុះ​នោះ​ក៏ពិបាក​​ដែរ ព្រោះ​តែ​ការ​ស្រវឹង ។ ហើយ​មុន​ពេល​​ជួប​​គ្រោះ​ថ្នាក់​​​ពួក​គេទាំង​៣​នាក់​នេះ​​បាន​នាំគ្នា​ផឹក​ស៊ី​អស់​ស្រា​ចំនួន​៧ដប ក៏​​​ជិះ​ម៉ូតូ​ចេញ​ទៅ​ទាំងភាព​​ស្រវឹង​ជោក ទើ​ប​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​​​ ហើយ​បែរ​ជា​និយាយ​រៀប​រាប់​ប្រាប់​អ្នក​​កាសែត​​ថា ជា​ករណី​ប្លន់​​យក​ធ្មេញ​មាស​ និង​ប្រាក់​៣០​ម៉ឺន​រៀល​​ទៅវិញ ។

នៅចំពោះ​មុខ​សមត្ថ​កិច្ច​នគរបាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​ ឈ្មោះ​អ៊ូច ដុក ​បាន​បំភ្លឺថា ​រូ​ប​គាត់​ពិតជា​ស្រវឹង​ហើយ​ដួល​ម៉ូតូ​​​មែន ហើយ​ក្រោយ​ពី​ប្រជា​ពលរដ្ឋ​​ជួយ​ជ្រោម​ជ្រែង​ទើប​ដឹង​ខ្លួន​ ក៏​បាន​ធ្វើ​ដំណើរ​​ទៅ​ចុះ​ទូក​វិញ ។ ជន​រូប​នេះ​សារ​ភាពថា​ ការ​​និយាយ​ធ្មេញ​មាស​នោះ​ជា​អំនួត​ពេល​ស្រវឹង​ ការ​ពិតជា​ធ្មេញ​ស្រោប​លង្ហិន​ទេ៕