ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ឡាន​​ពី​ស្រុក​ឱ​រ៉ា​ល់​ មក​ជាប់អន្ទា.ក់​​នៅ​ក្រុង​ច្បារមន

6 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ យុវជន​ជា​ជនសង្ស័យម្នាក់​​​បាន​ធ្វើសកម្មភាព​​លួច​រថយន្ត​ ត្រូវ​​កម្លាំង​នគរបាល​ក្រុង​

ខេត្តកំពង់ស្ពឺ​ ៖ យុវជន​ជា​ជនសង្ស័យម្នាក់​​​បាន​ធ្វើសកម្មភាព​​លួច​រថយន្ត​ ត្រូវ​​កម្លាំង​នគរបាល​ក្រុង​ច្បារមន សហ​ការ​ជាមួយ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ធ្វើការ​ឃាត់ខ្លួន​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ខណៈ​ដែល​ជនសង្ស័យ​រូប​នោះ​ធ្វើ​សកម្មភាព​លួច​រថយន្ត​បែន​ដឹក​ដី​ពី​ស្រុក​ឱ​រ៉ា​ល់​ពេល​មេឃភ្លៀង ​ម្ចាស់​ចត​មុខ​ផ្ទះ ​ហើយ​​ព្យាយាម​​បើក​គេច​ខ្លួន​មក​ដល់​ក្រុង​ច្បារមន ​​ត្រូវ​​នគរបាល​ឃាត់​ខ្លួន​បាន​​តែម្តង​។

ការ​ឃាត់ខ្លួន​យុវជន​សង្ស័យ​លួច​រថយន្ត​ខាងលើ​នេះ​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣ នៅ​មុខ​វិទ្យាល័យ​ឆាយ​ឆុប ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស្លឹក សង្កាត់​ច្បារមន ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤០​ទៅ​លេខ​៤១ ចំណុច​ក្នុងភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ករណី​ចោរកម្ម​(​លួច​រថយន្ត​) មួយ​កើតឡើង ​ដែល​មាន​ជនសង្ស័យ​ឈ្មោះ ភ​ន រ៉ែ​ក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រែក ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​មក​ធ្វើ​សកម្មភាព​លួច​រថយន្ត​១​គ្រឿង ម៉ាក​នី​សាន់ (​ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដី​)​ចង្កូត​ស្ដាំ ក្បាល​រថយន្ត ពណ៌​ស្វាយ តួរ​ពណ៌​ខៀវ គ្មាន​ផ្លា​ក​លេខ ​ស៊េរី​ឆ្នាំ​១៩៩៩ ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ជឿ​ង ផល្លា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​លួច​រថយន្ត​ខាងលើ​នេះ គឺ​ម្ចាស់​ទុក​រថយន្ត​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ហើយ​មេឃ​កំពុង​ភ្លៀង​ខ្លាំង​ពេល​នោះ​ម្ចាស់​បាន​ចេញ​មក​មើល​ក៏​បាត់​រថយន្ត​ហើយ​ម្ចាស់​បាន​ប្ដឹង​រាយការណ៍​មក​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​។ ក្រោយ​ទទួល​បាន​ព័ត៌មាន ភ្លាម​ៗ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ក្រុង​ច្បារមន បាន​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ និង​រថយន្ត​បាន​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ​៤៩​ទៅ​លេខ​៥០ ទល់មុខ​អនុ​វិទ្យាល័យ​ឆាយ​ឆុប ស្ថិត​នៅ​ភូមិ​ព្រៃ​ស្លឹក សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

បច្ចុប្បន្ន​យុវជន ដែល​ជា​ជនសង្ស័យ​លួច​រថយន្ត​រួម​ជាមួយ និង​វត្ថុ​តាង​រថយន្ត​ខាងលើ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ជា​បណ្ដោះអាសន្ន​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ