ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជាការ​​ឯកភាព​ខណ្ឌ​ទួលគោក​​​ឆ្មក់ចូល​ផ្ទះសំណាក់​​ឈូកមាស​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​គណៈ​បញ្ជាការ​​​​ឯកភាព​ខណ្ឌទួលគោក​​​ដឹកនាំដោយលោក​​សាំង សុភៈ​វិចិត្រ ​អភិបាលរង​​​ខណ្ឌ​​ទួលគោក ​​កាលពីវេលា​ម៉ោង​​​១​និង​​​៤០នាទី​​រសៀល​ថ្ងៃទី​១៨ ឧសភា ​បានឆ្មក់​ចូល​ត្រួតពិនិត្យ​​រដ្ឋបាល​​បន្ទប់ផ្ទះ សំណាក់​​​​ឈូកមាស ស្ថិត​នៅ​​អគារ​លេខ​​២៦ ផ្លូវ​លេខ​​​២៧៣ ​សង្កាត់បឹង​​កក់​​ទី​១ ​ខណ្ឌទួលគោក ​ហើយឃាត់ខ្លួន​​​​បុរស​ចំនួន​​២នាក់

រាជធានីភ្នំពេញ ៖ ​គណៈ​បញ្ជាការ​​​​ឯកភាព​ខណ្ឌទួលគោក​​​ដឹកនាំដោយលោក​​សាំង សុភៈ​វិចិត្រ ​អភិបាលរង​​​ខណ្ឌ​​ទួលគោក ​​កាលពីវេលា​ម៉ោង​​​១​និង​​​៤០នាទី​​រសៀល​ថ្ងៃទី​១៨ ឧសភា ​បានឆ្មក់​ចូល​ត្រួតពិនិត្យ​​រដ្ឋបាល​​បន្ទប់ផ្ទះ សំណាក់​​​​ឈូកមាស ស្ថិត​នៅ​​អគារ​លេខ​​២៦ ផ្លូវ​លេខ​​​២៧៣ ​សង្កាត់បឹង​​កក់​​ទី​១ ​ខណ្ឌទួលគោក ​ហើយឃាត់ខ្លួន​​​​បុរស​ចំនួន​​២នាក់ ​ដែលជួល​ផ្ទះ​​សំណាក់​ប្រើប្រាស់គ្រឿងញៀន​ ។ ជនសង្ស័យ​​ដែល​ត្រូវបាន​​​ចាប់ខ្លួន​​នោះ​ ​១-​ឈ្មោះ​ប្រាក់ បូរ៉ាន់​ដា ​​អាយុ​​២០​ឆ្នាំ ​ជា​សិស្ស ​​២-​ឈ្មោះ​​​ជួន ​ភក្តី ​អាយុ​​​២០ឆ្នាំ ​មាន​ទី​លំនៅ​សង្កាត់​ស្រះចក ​ខណ្ឌដូន​ពេញ​។​ ​ក្នុង​​ការចុះ​ឆែកឆេរ​​​ សមត្ថកិច្ច​​ដក​ហូត​បាន​​​ថ្នាំញៀន​​ប្រភេទ​​ម៉ាទឹកក​ក​ចំនួន​១​កញ្ចប់ ។​

តាមព័ត៌​មាន​ពី​លោកសាំង​ សុភៈវិចិត្រ ​អភិបាល​រង​ខណ្ឌ​ទួល​គោក​បាន​​ឱ្យ​ដឹង​ថា ដោយ​មាន​ការស្រាវ​ជ្រាវ​​​ពីកម្លាំង​​ជំនាញ​​ ហើយ​ក្តាប់​បាន​ពីមុខសញ្ញា​​ប្រើប្រាស់​​​គ្រឿងញៀន​ដែល​ជន​ទាំង​​ពីរនាក់​បានចូលទៅ​ក្នុងបន្ទប់​លេខ​១០៩ ​ជាន់​ក្រោមដី ​ផ្ទះសំណាក់​​ឈូក​មាស។​ គណៈ​បញ្ជា​​ការ​​​​ឯក​ភាព​​ខណ្ឌ​ទួលគោក ​​បានចុះ​​ត្រួត​ពិនិត្យ​​​​​រដ្ឋបាល ឃើញ​​ជនទាំង​ពីរនាក់​​នោះ​កំពុង​តែ​ប្រើ​ប្រាស់​គ្រឿង​ញៀន​​​ ព្រមទាំង​ដក​ហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកក​ក​ចំនួន​១កញ្ចប់ ​​​និង​ឧបករណ៍​សម្រាប់​​​ជក់​​គ្រឿងញៀន​​​មួយចំនួន ។​

លោកសាំង សុភៈវិចិត្រ ​​អភិបាល​រង​​ខណ្ឌ​ទួលគោក ​បាន​ឱ្យ​ដឹង​ទៀត​ថា ​​ជនសង្ស័យ​ទាំង​ ពីរ​នាក់​ត្រូវ​កម្លាំង​​​កងរាជអាវុធហត្ថ​​ខណ្ឌ​ទួល​គោក ​​បញ្ជូនទៅកាន់ទីបញ្ជា​ការ​​ដើម្បីធ្វើ​ការ​ស្រាវជ្រាវ​​​រកអ្នក​លក់​​គ្រឿងញៀន ។ ​នៅចំពោះ​​មុខសមត្ថកិច្ច ​​ជនសង្ស័យ​​​បានសារ​ភាព​​ថា ​ថ្នាំ​ម៉ា​ទឹក​កក​១កញ្ចប់​​​​នេះ​រូប​គេ​​បាន​​​ទិញ​​ពីម្តុំ​វត្តភ្នំ ក្នុង​​តម្លៃ​​​១កញ្ចប់​​​១០ដុល្លារ​ ដើម្បី​​​យកមក​ប្រើ​ប្រាស់ផ្ទាល់ខ្លួន ​៕​