ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ថៃ​ត្រូវថៅកែអ៊ីស្រាអែល​ប.ង្ខំឱ្យ​​បន្ត​ធ្វើការ​ក្នុង​តំបន់​សង្គ្រាម

7 ខែ មុន

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ពលករ​ថៃ​អះអាង​ថា ថៅកែ​អ៊ី​ស្រា​អែ​ល​របស់​ពួក​គេ​បាន​ប.ង្ខំ​ឲ្យ​ពួក​គេ​ធ្វើ

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ពលករ​ថៃ​អះអាង​ថា ថៅកែ​អ៊ី​ស្រា​អែ​ល​របស់​ពួក​គេ​បាន​ប.ង្ខំ​ឲ្យ​ពួក​គេ​ធ្វើការ​ក្នុង​បណ្ដា​តំបន់​គ្រោះថ្នាក់​នៅ​អ៊ី​​ស្រា​អែ​ល ។

ខណៈ​ចំនួន​អ្នក​ស្លា.ប់​ជា​ជនជាតិ​ថៃ​នៅ​អ៊ី​ស្រាអែ​ល ក្រោយ​ការ​វា.យប្រហារ​របស់​ក្រុម​ហា​ម៉ាស់ពេល​​​នេះ​កើន​ដល់​៣០​នាក់ បណ្ដា​ថៅកែ​អ៊ី​​ស្រាអែ​ល​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​បរទេស​ច្រើនហើយ​​ប.ង្ខំ​ពលករ​ថៃ​ឲ្យ​ធ្វើការ​ក្នុង​បណ្ដា​តំបន់គ្រោះថ្នាក់ ។ ពលករ​ថៃ​២៨​នាក់​នៅ​អ៊ី​​ស្រា​អែ​លកំពុង​​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ជួយ​ធ្វើ​មាតុភូមិនិវត្តន៍ពួក​គេ ក្រោយ​ពី​ត្រូវ​ថៅ​ការ​បញ្ជូន​ទៅ​ធ្វើការ​ក្នុងតំបន់​​ក្រហម ។

ក្នុង​ការ​អំពាវនាវ​តាម​វី​ដេ​អូ​មួយលើ​បណ្ដាញ​សង្គម ពលករ​ថៃ​ម្នាក់​លោក​ពង្ស​សា​កន​អ៊ី​នតា​វន អាយុ​៣១​ឆ្នាំ មាន​ដើម​កំណើត​នៅអ៊ូ​ដុម​ថា​នី អះអាង​ថា រូបគេ​និង​ពលករ​ថៃ​២៧​នាក់ទៀត ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ទៅ​ធ្វើការ​ក្នុង​ចម្ការ​ប៉េងប៉ោះ​មួយ​ដែល​បោះបង់​ចោល​នៅ YATED ជាទីក្រុង​តូច​មួយ​នា​ភាគ​ខាងត្បូង​អី​ុ​ស្រា​អែ​ល ចម្ងាយត្រឹមតែ​១០​គីឡូម៉ែត្រ​ពី​ជ្រោយ​ហ្គា​ហ្សា ។ មុន​នេះនិយោជក​អ៊ី​ស្រា​អែ​ល​របស់​ពួក​គេ​បាន​ជម្លៀស​ពលករ​ថៃ​មក​កាន់​ទីក្រុង​ដាច់​ស្រយាល​មួយ ស្ថិតនៅ​ចម្ងាយ​២០០​គីឡូម៉ែត្រ​ពី YATED កាលពី​ថ្ងៃទី​១០ តុលា ។ ប៉ុន្តែ​នា​ថ្ងៃ​ទី​១៥​តុលា​ថៅកែ​បាន​នាំពួក​គេ​មក​កាន់​កសិដ្ឋាន ហើយ​ទុក​ពួក​គេ​ចោល​នៅទីនោះ ។ ពលករ​ថៃ​នៅ​ទីនោះ​ពិតជា​មានការ​បារម្ភខ្លាំង​ណាស់​ចំពោះ​សន្តិសុខ ។

មាន​ពលករ​ថៃ​ប្រមាណ​ជា​៣០.០០០​នាក់ នៅ​អ៊ី​​ស្រា​អែ​ល​ពេល​ជម្លោះ​ផ្ទុះ​ឡើង​នា​ថ្ងៃ​ទី​៧ តុលា ។ មក​ទល់​ពេល​នេះ​តាម​ក្រសួង​ការងារ​ថៃ​ថា ពលករ​ថៃ​ប្រមាណ​ជា​៨១៦០​នាក់​នៅ​អ៊ី​​ស្រាអែ​ល បាន​បង្ហាញ​ពី​បំណង​ពួក​គេ​វិល​ត្រឡប់​មកស្រុក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ