ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​បា.ញ់​ស្លា.ប់​ចោល​ប្រពន្ធ​កូនខ្ចី​និង​២នាក់​ទៀតសន្លប់ធំ

14 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ ​បុរសម្នាក់​ស្លា.ប់​ភ្លាមនៅ​ខ្ទម​ចំការចោលប្រពន្ធ​កូនខ្ចី​ និងបុរស​២នាក់ទៀត​សន្លប់​ធំ​ដោយសាររន្ទះ​បា.ញ់ ។ ហេតុ​ការណ៍​កើត​ឡើង​​កាលពីវេលាម៉ោង​៧​​
យប់​​ថ្ងៃទី១៧ ឧសភា ឆ្នាំ២០១១ នៅចំណុច​​ត្រពាំង​ស្នោ ខាង​លិចភូមិដូនណូយ ​ឃុំ​​ទ្រាស ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មានជ័យ

ខេត្តបន្ទាយ​មានជ័យ ៖ ​បុរសម្នាក់​ស្លាប់​ភ្លាមនៅ​ខ្ទម​ចំការចោលប្រពន្ធ​កូនខ្ចី​ និងបុរស​២នាក់ទៀត​សន្លប់​ធំ​ដោយសាររន្ទះ​បាញ់ ។ ហេតុ​ការណ៍​កើត​ឡើង​​កាលពីវេលាម៉ោង​៧​​
យប់​​ថ្ងៃទី១៧ ឧសភា ឆ្នាំ២០១១ នៅចំណុច​​ត្រពាំង​ស្នោ ខាង​លិចភូមិដូនណូយ ​ឃុំ​​ទ្រាស ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មានជ័យ ។

មន្ត្រីនគរបាល​​ស្រុកស្វាយ​ចេកឱ្យ​ដឹង​ថា បុរស​​ដែលស្លាប់​ដោយសាររន្ទះបាញ់ឈ្មោះ​ព្រឿន ប្រា អាយុ​២៦ឆ្នាំ រស់នៅភូមិ​ដូន ស្វាយ ​មានប្រពន្ធ​ឈ្មោះ​ហាង ចេង ​អាយុ​១៩ឆ្នាំ ​មាន​កូន​ប្រុស​ម្នាក់​អាយុ៧ខែ​ឈ្មោះព្រឿន​​ ប្រាជ្ញ ។ រីឯ​បុរស២នាក់ឈ្មោះឈិន​ លន់ ​អាយុ​៤៩ឆ្នាំ និង​​ឈ្មោះម៉ ម៉ិល​ អាយុ​២៤ឆ្នាំ សន្លប់ធំ​រស់នៅ​ភូមិ​ដូនស្វាយ ។

មន្ត្រី​នគរបាន​ឱ្យ​ដឹង​ថា ​បើតាម​ការ​បំភ្លឺ​​ពី​ជនរងគ្រោះ​​២នាក់​ដែលសន្លប់នោះថា​ ពួក​គាត់ទាំង​៣​នាក់​នាំគ្នាទៅឆ្លុះកង្កែប ​ពេលទៅ​ដល់​ចំណុច​ខាង​លើ​មេឃធ្លាក់​ភ្លៀង​យ៉ាងខ្លាំង​លាយ​នឹង​ផ្គរ​ រន្ទះ ។ ពេលនោះ​ពួកគាត់នាំគ្នា​ជ្រក​ក្នុង​ខ្ទម​​ចំការ មួយ ហើយស្រាប់តែរន្ទះបាញ់​បណ្តាល​​​ឱ្យ​​ឈ្មោះ ព្រឿន ប្រា ស្លាប់ភ្លាមៗ​ ចំណែក​ពួក​គាត់​គ្រាន់​តែ​​សន្លប់ប៉ុណ្ណោះ ។ ​មន្ត្រីនគរបាល​ប៉ុសិ៍្ត​រដ្ឋបាល​ទ្រាស​បាន​បញ្ជាក់ថា សពជនរងគ្រោះ​ត្រូវ​​សាច់ញាតិ ​​យក​ទៅ​​ធ្វើបុណ្យ​តាម​​ប្រពៃ​ណី នា​ព្រឹកថ្ងៃទី១៨ ឧសភា  ៕