ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ប្រជុំបន្ទាន់ ក្រោយវា.យប្រហារមន្ទីរពេទ្យនៅហ្គាហ្សាស្លា.ប់៥០០នាក់
ប្រទេសអ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ តាមសំណើរបស់រុស្ស៊ី និងអេមីរ៉ាត់អារ៉ាប់រួម ក្រុមប្រឹក្សាសន្តិសុខ អ.
ប្រទេសអ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ តាមសំណើរបស់រុស្ស៊ី និងអេមីរ៉ាត់អារ៉ាប់រួម ក្រុមប្រឹក្សាសន្តិសុខ អ.
ប្រទេសអ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ តាមសំណើរបស់រុស្ស៊ី និងអេមីរ៉ាត់អារ៉ាប់រួម ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប រួមប្រជុំបន្ទាន់នាថ្ងៃទី១៨ តុលា ក្រោយការវាយប្រហារមន្ទីរពេទ្យក្រុងហ្គាហ្សា បណ្ដាលឲ្យមនុស្សស្លា.ប់រវាងពី២០០ទៅ៥០០នាក់ កាលពីយប់ថ្ងៃទី១៧ តុលា ដែលគេចោទថានោះជាការវាយប្រហាររបស់អ៊ីស្រាអែល ។ គួររំលឹកថា ផ្ទុះប្រតិកម្មពេញពិភពលោក ក្រោយអ៊ីស្រាអែលវា.យប្រហារមន្ទីរពេទ្យនៅហ្គាហ្សាស្លា.ប់៥០០នាក់
ខណៈប្រធានាធិបតីអាមេរិកលោកចូ បៃដិន នាយប់ថ្ងៃទី១៧ តុលា បានមកដល់ក្រុងតែលអាវីវ បណ្ដាប្រភពការទូតនៅ អ.ស.ប គូសបញ្ជាក់ថា ដំណោះស្រាយមួយដាក់ដោយប្រទេសប្រេស៊ីល ប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែតុលា នឹងដាក់ជូនសមាជិកទាំង១៥របស់ក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតអនុម័ត ។ ពេលកំពុងមានសកម្មភាពការទូតដ៏មមារញឹកលើសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីន ក្រុមប្រឹក្សាសន្តិសុខបានបដិសេធរួចហើយកាលពីយប់ថ្ងៃទី១៦ តុលា
ដំណោះស្រាយមួយស្នើដោយរុស្ស៊ី ឲ្យមានបទឈប់បាញ់គ្នាមនុស្សធម៌មួយ ។ ចំពោះគម្រោង
ដំណោះស្រាយរបស់ប្រេស៊ីល ក្រុមប្រឹក្សាអាចអនុម័តដំណោះស្រាយនោះឬអត់នាពាក់កណ្ដាល
យប់ថ្ងៃទី១៨ តុលា ។
ការវាយប្រហារសម្លាប់មនុស្សរង្គាលនៅមន្ទីរពេទ្យក្រុងហ្គាហ្សានោះ បណ្ដាលឲ្យមានការក្ដៅក្រហាយជាអន្តរជាតិ ។ នាយស្នងការជាន់ខ្ពស់ អ.ស.ប ខាងសិទ្ធិមនុស្ស លោក VOLKERTURK ក្នុងសេចក្ដីប្រកាសមួយថ្លែងថា ការវាយប្រហារដ៏បង្ហូរឈាមលើមន្ទីរពេទ្យនេះ មិនអាចទទួលយកបានទាំងស្រុង ។ មនុស្សច្រើនរយនាក់ត្រូវសម្លាប់ដ៏សែនទារុណ ដែលក្នុងនោះមានទាំងបណ្ដាអ្នកជំងឺ សាច់ញាតិគ្រួសារពួកគេនិងបណ្ដាជនភៀសខ្លួនសង្គ្រាម ។ ប្រទេសបារាំងក៏ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ដែរដោយលើកឡើងថា ច្បាប់មនុស្សធម៌អន្តរជាតិតម្រូវឲ្យគ្រប់គ្នាត្រូវការពារប្រជាជនស៊ីវិល ។ ប្រធានគណៈកម្មាធិការសហភាពអាហ្វ្រិក បានចោទអ៊ីស្រាអែលពីឧក្រិដ្ឋកម្មសង្គ្រាម ។
ក្រុមហេសប៊ុលឡាហ៍លីបង់អំពាវនាវឲ្យមានទិវាចងកំហឹងមួយចំពោះការវាយប្រហារសម្លា.ប់រង្គាលនោះនៅហ្គាហ្សា ។ រីឯប្រធានាធិបតីអ៊ីរ៉ង់លោកអ៊ីប្រាហ៊ីមរ៉ាអ៊ីស៊ីអះអាងថា ភ្លើងគ្រាប់បែកអាមេរិក-អ៊ីស្រាអែលនឹងបែរមកកម្ទេចពួកស្យូនីស្តក្នុងពេលឆាប់ៗខាងមុខ ។ មនុស្សច្រើនពាន់នាក់ប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម នៅមុខស្ថានទូតបារាំងប្រចាំក្រុងទុយនីសរដ្ឋធានីទុយនីស៊ី ប្រឆាំងការវាយប្រហារសម្លាប់មនុស្សដ៏រង្គាលនេះ និងទាមទារឲ្យបណ្ដេញឯកអគ្គរដ្ឋទូត អាមេរិក និងបារាំងចេញ ។
ចំណែកមនុស្សច្រើនរយនាក់ធ្វើបាតុកម្មនៅមុខស្ថានទូតបារាំងនិងអង់គ្លេសដែលជាសម្ព័ន្ធមិត្តអ៊ីស្រាអែល ប្រចាំក្រុងតេហេរ៉ង់ ដោយនាំគ្នាស្រែកថា ស្លា.ប់ទៅបារាំង ! ស្លា.ប់ទៅអង់គ្លេស ៕
ចែករំលែកព័តមាននេះ