ផ្ទុះប្រតិកម្មពេញពិភពលោក ក្រោយអ៊ីស្រាអែលវា.យប្រហារមន្ទីរពេទ្យនៅហ្គាហ្សាស្លា.ប់៥០០នាក់
ប្រទេសអ៊ីស្រាអែល-បាឡេស្ទីន ៖ មនុស្សជាង២០០នាក់ស្លា.ប់កាលពីយប់ ថ្ងៃទី១៧តុលា ក្នុងការបា.ញ់
ប្រទេសអ៊ីស្រាអែល-បាឡេស្ទីន ៖ មនុស្សជាង២០០នាក់ស្លា.ប់កាលពីយប់ ថ្ងៃទី១៧តុលា ក្នុងការបា.ញ់
ប្រទេសអ៊ីស្រាអែល-បាឡេស្ទីន ៖ មនុស្សជាង២០០នាក់ស្លា.ប់កាលពីយប់ ថ្ងៃទី១៧តុលា ក្នុងការបា.ញ់ផ្លោងលើមន្ទីរ ពេទ្យមួយនៃទីក្រុងហ្គាហ្សា បណ្ដាលឲ្យផ្ទុះ ប្រតិកម្មយ៉ាងខ្លាំងលើពិភពលោក។ ការវាយប្រហារយ៉ាងបង្ហូរឈា.មនេះកើតមាននាថ្ងៃទី១១នៃសង្គ្រាម ក្រោយការវា.យប្រហារគួរឲ្យភ្ញាក់ផ្អើលបំផុតមួយរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនប្រឆាំងអ៊ីស្រាអែល។ នេះជាសេចក្ដីរាយការណ៍កាលពីថ្ងៃទី១៨តុលារបស់AFP។
ក្រុមហាម៉ាស់ដែលកាន់អំណាចនៅហ្គាហ្សាបានចោទប្រកាន់អ៊ីស្រាអែលថា ជាប្រភពនៃការវា.យប្រហារនោះ តែកងទ័ពអ៊ីស្រា អែលនិយាយថា នោះជាការបាញ់គ្រាប់់រ៉ុក្កែតរបស់ក្រុងជីហាដអ៊ិស្លាម ដែលជាក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយទៀតធ្លាក់ចំមន្ទីរពេទ្យ។ ការវាយប្រហារនេះនាំឲ្យមានការថ្កោលទោសអ៊ីស្រាអែលយ៉ាងខ្លាំងពិសេសពីបណ្ដាប្រទេសអារ៉ាប់។ បាតុកម្មនានាផ្ទុះឡើងនៅតាមដងវិថីនៃទីក្រុងអាម៉ង់ហ្ស៊កដានីនិងក្រុងទុយនីសនៃប្រទេសទុយនីស៊ី។ នៅក្រុងរ៉ាម៉ាល់ឡាហ៍តំបន់ស៊ីសហ្ស៊កដានីស្តិតក្រោមការកាន់កាប់របស់អ៊ីស្រាអែល ការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីយប់ថ្ងៃទី១៧តុលា រវាងពួកបាតុករដែលទាមទារឲ្យប្រធានាធិបតីប៉ាឡេស្ទីន លោកម៉ាមូដអាប់បាស់លាលែងចេញពីតំណែងនិងកងកម្លាំងសន្តិសុខ។
មកកាន់ង៊ីស្រាអែលនាថ្ងៃទី១៨តុលា ប្រធានាធិបតីអាមេរិកលោកចូបៃដិន បន្ទាប់ពីនេះនឹងពន្យារពេលការគ្រោងមកកាន់ប្រទេសហ្ស៊កដានីរបស់លោក ដោយលោកសម្ដែងការចូលរួមមរណទុក្ខដ៏ជ្រាលជ្រៅចំពោះបណ្ដាជនរងគ្រោះនៅមន្ទីរពេទ្យក្រុងហ្កាហ្សានោះ។ ហ្ស៊កដានីមុននេះប្រកាសពីការលុបចោលការជួបគ្នាកំពូលមួយដែលលោកបៃដិនចូលរួម នៅក្រុងអាម៉ង់ជាមួយសមភាគីអេហ្ស៊ីបលោកអាប់ដែលហ្វាតាហ៍អាល់ស៊ីសស៊ី ព្រមទាំងប្រធានាធិបតីប៉ាឡេស្ទីនលោកអាប់បាស់។
ក្រសួងសុខាភិបាលនៃដែនដីហ្គាហ្សា ដែលចោទអ៊ីស្រាអែលថា ជាអ្នកវាយប្រហារលើមន្ទីរពេទ្យនោះ ក្នុងសេចក្ដីប្រកាសមួយអះអាងថា ជនរងគ្រោះច្រើនរយនាក់កំពុងជាប់នៅក្រោមគំនរបាក់បែក នៃមន្ទីរពេទ្យAHLI ARAB ភាគកណ្ដាលក្រុងហ្គាហ្សាដែលនៅទីនោះមនុស្សរវាងពី២០០ទៅ៥០០នាក់ស្លា.ប់។
ចំណែកកងទ័ពអ៊ីស្រាអែលវិញក្នុងសេចក្ដីប្រកាសមួយនិយាយថា តាមព័ត៌មាននានារបស់ផ្នែកស៊ីបការណ៍ផ្អែកលើប្រភពជាច្រើនដែលយើងទទួលបានថា ក្រុមជីហាដអ៊ិស្លាមជាអ្នកទទួលខុសត្រូវ លើការបាញ់គ្រាប់រ៉ុក្កែតច្រឡំត្រូវចំមន្ទីរពេទ្យនោះ។
វេជ្ចបណ្ឌិតមួយរូបនៃអង្គការគ្រូពេទ្យគ្មានព្រំដែន ដែលកំពុងធ្វើការក្នុងមន្ទីរពេទ្យរងការវាយប្រហារនេះលើកឡើងថា ពួកយើងកំពុងធ្វើការវះកាត់ក្នុងមន្ទីរពេទ្យ ស្រាប់តែឮស្នូរផ្ទុះយ៉ាងខ្លាំងមួយ ហើយពិដានមន្ទីរពេទ្យបានបាក់ធ្លាក់មកលើបន្ទប់វះកាត់។ លោកថានោះជាការសម្លា.ប់រង្គា.លមួយ។
ចំណែកព្រះវិហារគ្រឹស្តមួយនៃក្រុងហ្សេរុយសាឡឹម ដែលគ្រប់គ្រងមន្ទីរពេទ្យរងការវាយប្រហារនេះបានថ្កោលទោសថា ជាការវាយប្រហារដ៏សាហាវព្រៃផ្សៃបំផុតមួយ ដែលកើតមានក្នុងពេលកំពុងមានការវាយប្រហាររបស់អ៊ីស្រាអែល។ វាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ចំណែកអារ៉ាប៊ីសាអូឌីតជាប្រទេសមានឥទ្ធិពលមួយក្នុងតំបន់បានបរិហារថា នោះជាការរំលោ.ភបំពានលើច្បាប់និងបណ្ដាបទដ្ឋានអន្តរជាតិ និងបរិហារការបន្តរបស់អ៊ីស្រាអែលវា.យប្រហារប្រឆាំងជនស៊ីវិល។ ចាប់តាំងពីក្រុមហាម៉ាស់វាយប្រហារចូលដែនដីអ៊ីស្រាអែលពីថ្ងៃទី៧តុលាមក កងទ័ពប្រទេសនេះបានទម្លាក់គ្រាប់បែកនិងបាញ់ផ្លោងខ្លាំងក្លារាល់ថ្ងៃលើជ្រោយហ្គាហ្សា ដោយសច្ចាកម្ទេចក្រុមហាម៉ាស់់ឲ្យខ្ទេចអស់គ្មានសល់។ ការវាយប្រហារទាំងនោះបណ្ដាលឲ្យមានការរត់ភៀសខ្លួនចេញរបស់មនុស្សជាង១លាននាក់ នេះបើយោងតាមអ.ស.ប។ មនុស្សជាច្រើនបានរត់ភៀសខ្លួនចូលក្នុងបណ្ដាមន្ទីរពេទ្យ។
តាមអាជ្ញាធរមូលដ្ឋាលប៉ាឡេស្ទីនថា ការវាយប្រហាររបស់អ៊ីស្រាអែលបណ្ដាលឲ្យជនជាតិប៉ាឡេស្ទីនស្លាប់ជាង៣០០០នាក់រួចហើយ ភាគច្រើនជាជនស៊ីវិល ក្នុងនោះច្រើនរយនាក់ជាកុមារ។ ខាងអ៊ីស្រាអែលវិញចាប់តាំងពីផ្ទុះសង្គ្រាមថ្មីនេះមក ចំនួនអ្នកស្លា.ប់មានជាង១៤០០នាក់ ហើយមនុស្ស១៩៩នាក់ត្រូវចាប់ជាចំណាប់ខ្មាំង៕
ចែករំលែកព័តមាននេះ