ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo វ៉ា​ដាច់​នៅ​កំពូល​តារាង​កីឡាករ​បាល់ទាត់​រក​ចំណូល​ច្រើន​បំផុត​ឆ្នាំ ២០២៣

6 ខែ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​របាយការណ៍​ចុង​ក្រោយ​បំផុត​របស់​ទស្សនាវដ្តី​ពាណិជ្ជកម្ម​សហរដ្ឋ​

សហរដ្ឋអាមេរិក ៖ យោង​តាម​របាយការណ៍​ចុង​ក្រោយ​បំផុត​របស់​ទស្សនាវដ្តី​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក Forbes ដ៏​ល្បី​បំផុត​របស់​ពិភពលោក កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ជាប់​ជា​កីឡាករ​បាល់ទាត់​រក​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត​ប្រចាំឆ្នាំ ២០២៣​។

ខ្សែប្រយុទ្ធ Cristiano Ronaldo ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ ដែល​កំពុង​ប្រកប​អាជីព​ជាមួយនឹង​ក្លិប Al Nassr នៃ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត Saudi Pro League បាន​ឡើង​កាន់កាប់​កំពូល​តារាង​កីឡាករ​បាល់ទាត់​ទាំង ១០ ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ឆ្នាំ ២០២៣​។

នៅ​ក្នុង​ឆ្នាំ ២០២៣ អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United និង​ស្តេច​ស Real Madrid វ័យ​៣៨​ឆ្នាំ​រូប​នេះ រក​ចំណូល​បាន ២៦០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ​ថ្លៃ​ពលកម្ម ២០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ជាមួយនឹង​ក្លិប Al Nassr ហើយ​ចំណូល ៦០​លាន​ដុល្លារ​ផ្សេង​ទៀត​បាន​មក​ពី​ដៃ​សហការ ដែល​រួម​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សំភារៈ​កីឡា Nike និង​ក្រុមហ៊ុន​ផលិត​គ្រឿងអលង្ការ និង​នាឡិកាដៃ Jacob & Co ជាដើម​។

ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi ជាមួយនឹង​ប្រាក់​ចំណូល​សរុប ១៣៥​លាន​ដុល្លារ ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ផ្ទេរ​របស់​អតីត​ខ្សែប្រយុទ្ធ​ក្រុម​អ្នកមាន​បារាំង PSG វ័យ​៣៦​ឆ្នាំ​រូប​នេះ ទៅ​កាន់​ក្លិប Inter Miami នៅ​លី​គ​កំពូល​សហរដ្ឋអាមេរិក MLS បូក​នឹង​ចំណូល​បាន​មក​ពី​ដៃគូ​សហការ​របស់​ខ្លួន ដូច​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សំភារៈ​កីឡា Adidas ជាដើម​។ Messi គឺជា​កីឡាករ​ដំបូង​គេ​របស់ MLS ដែល​បង្ហាញ​វត្ត​មាននៅ​ក្នុង​បញ្ជី Top 10 ចាប់តាំងពី​អតីត​ខ្សែបម្រើ​អង់គ្លេស David Beckham នៅ​ក្នុង​ឆ្នាំ ២០១២​។

ដោយឡែក កំពូល​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar ឈរ​នៅ​លើ​ចំណាត់ថ្នាក់​លេខ​៣ ជាមួយនឹង​ប្រាក់​ចំណូល​សរុប ១១២​លាន​ដុល្លារ បន្ទាប់​ពី​អតីត​ខ្សែប្រយុទ្ធ​ក្រុម​អ្នកមាន​បារាំង PSG វ័យ​៣១​ឆ្នាំ​រូប​នេះ បាន​ចុះហត្ថលេខា​ចូលរួម​ជាមួយនឹង​ក្លិប Al Hilal នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត Saudi Pro League កាលពី​ខែសីហា​កន្លង​ទៅ បូក​រួម​នឹង​ចំណូល​បាន​មក​ពី​ដៃគូ​សហការ​របស់​ខ្លួន ដូច​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សំភារៈ​កីឡា Puma ជាដើម​៕ (​ប្រភព​ពី ESPN)

ខាងក្រោម​នេះ​គឺជា​បញ្ជី​កីឡាករ​បាល់ទាត់​ទាំង ១០ រក​ចំណូល​បាន​ច្រើន​បំផុត​នៅ​ក្នុង​ឆ្នាំ ២០២៣ ដែល​ចេញផ្សាយ​ដោយ​ទស្សនាវដ្តី Forbes ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ