ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​​រាប់រយ​នាក់​​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​​ថៃ​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ក្រោយមក​ជួបជុំ​សាច់ញាតិ​នា​បុណ្យ​ភ្ជុំ

7 ខែ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កាលពី​​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣​ ម្សិលមិញ​នេះ​ ពលករ​​រាប់រយ​នាក់​បាន​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កាលពី​​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣​ ម្សិលមិញ​នេះ​ ពលករ​​រាប់រយ​នាក់​បាន​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ក្រោយមក​ជួបជុំ​សាច់ញាតិ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ​។

នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ ដែល​ឈម​ច្រក​ខ្ល​ង​លឹ​ក ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ ឃើញ​ពលករ​ខ្មែរ​បាន​ត្រឡប់​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​១​ថ្ងៃ​រាប់រយ​នាក់ ក្រោយ​ត្រឡប់​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រួចរាល់​។

នគរបាល​ច្រក​ទ្វារ​រូប​នោះ​បាន​បញ្ជាក់​ថា​ ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ពលករ​ទៅ​ធ្វើការ​នៅ​ទីក្រុង​បាងកក និង​តាម​បណ្តា​ខេត្ត និង​ចូល​ធ្វើការ​តាម​បន្ទាត់​ព្រំដែន​នៅ​ផ្សា​រុងក្លឿ​ ប្រទេស​ថៃ​។

នគរបាល​រូប​នោះ​បាន​បញ្ជាក់​ថា​ ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ គេសង្កេតឃើញ​មាន​​​បង​ប្អូន​ពលករ​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​១​ថ្ងៃ​មាន​រាប់រយ​​​នាក់​ ហើយ​ជា​ការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ជូន​ក្រ​ម៉ា​ម្នាក់​មួយ​ដល់​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​។

នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​ពលករ​​ត្រឡប់​ចូល​មក​កម្ពុជា​ ​ហើយ​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ គឺ​មន្ត្រី​ជំនាញ​ច្រក​ទ្វារ​បាន​សម្រួល​បែបបទ​ជូន​អោយ​បាន​ទាន់​​ពេលវេលា​យ៉ាង​ល្អ​ប្រសើរ​និង​ឆាប់រហ័ស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ