លោកពូទីន មកដល់ប្រទេសចិន នាថ្ងៃនេះ
ប្រទេសរុស្ស៊ី-ចិន ៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន បានមកដល់ក្រុងប៉កាំងនាថ្ងៃទី១៧ តុលា
ប្រទេសរុស្ស៊ី-ចិន ៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន បានមកដល់ក្រុងប៉កាំងនាថ្ងៃទី១៧ តុលា
ប្រទេសរុស្ស៊ី-ចិន ៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន បានមកដល់ក្រុងប៉កាំងនាថ្ងៃទី១៧ តុលា ហើយលោកត្រូវជូបជាមួយសមភាគីចិនលោកស៊ី ជីងពីង ក្នុងឱកាសនៃកិច្ចប្រជុំកំពូលពហុភាគីមួយ ដែលមួយផ្នែករងការប៉ះពាល់ដោយសារជម្លោះបច្ចុប្បន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន ។
ប្រទេសចិនត្រូវទទួលរហូតដល់ថ្ងៃទី១៨ តុលា តំណាងរបស់ប្រទេសប្រមាណជា១៣០ សម្រាប់វេទិកាផ្លូវសូត្រថ្មីដែលគេហៅផងដែរថាខ្សែក្រវាត់និងផ្លូវ ដែលជាព្រឹត្តិការណ៍ការទូតចម្បងមួយរួមចំណែកដល់ការពង្រឹងសេដ្ឋកិច្ចអន្តរជាតិ ។ ជាភ្ញៀវពិសេសមួយរូបលោកពូទីន បានមកបំពេញទស្សនកិច្ចដំបូងនៅប្រទេសចិន ចាប់តាំងពីការចូលលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២មក នាំឲ្យរុស្ស៊ី ស្ថិតនៅឯកោពីរដ្ឋជាច្រើន ។
ទីប្រឹក្សាការទូតវិមានក្រឹមឡាំងលោកអ៊ីអ៊ូរី អ៊ូឆាកូវ លើកឡើងថា ក្នុងឱកាសនៃទស្សនកិច្ចនោះ ប្រធានាធិបតីទាំង២នឹងពិភាក្សាគ្នាដោយមិត្តភាពនិងត្រង់ទៅត្រង់មក លើបណ្ដាបញ្ហាបន្ទាន់នានានៃកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្ដែងនានា និងលើបណ្ដាបញ្ហាអន្តរជាតិ ។ កាលពីខែមីនា
កន្លងទៅលោកពូទីន បានទទួលលោកស៊ី ជីនពីង ហើយមេដឹកនាំទាំង២បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា ដើម្បីទប់ទល់នឹងអ្វីដែលមេដឹកនាំទាំង២ហៅអនុន្តរ
ភាពនិយមរបស់អាមេរិក ។
ទទួលរងទណ្ឌកម្មធ្ងន់ធ្ងរពីពួកលោកខាងលិចដោយសារសង្គ្រាមឈ្លានពានអ៊ុយក្រែន រុស្ស៊ីស្វែងរកចាប់តាំងពីច្រើនខែមកហើយ រឹតចំណងទាក់ទងដែលល្អខ្លាំងស្រាប់ជាមួយចិន ។ មុនវេទិកាខ្សែក្រវាត់និងផ្លូវដែលបើកធ្វើចាប់ពីថ្ងៃទី១៧ តុលាទៅ រដ្ឋមន្ត្រីការបរទេសចិន និងរុស្ស៊ីបានជួបគ្នារួចហើយនៅក្រុងប៉េកាំងនាថ្ងៃទី១៦ តុលា ។ ពេលនោះលោកស័រហ្គេយឡាវរ៉ូវ បានថ្លែងអំណរគុណដល់ចិនដែលបាន ចាត់ទុកលោកពូទីនជាភ្ញៀវសំខាន់នៃការជួបជុំគ្នានោះ ។ ចំណែកសមភាគីចិនលោកវ៉ាងយីលើកឡើងថា ចិនវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រុស្ស៊ី ដល់ការផ្ដួចផ្ដើមគំនិតផ្លូវសូត្រថ្មីរបស់ខ្លួន ។ លោកថាចិននិងរុស្ស៊ី ត្រូវធ្វើឲ្យស៊ីជម្រៅដល់ទំនុកចិត្តគ្នាខាងយុទ្ធសាស្ត្រ និងពង្រឹងមិត្តភាពជាប្រពៃណី ៕
ចែករំលែកព័តមាននេះ