ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​ប៊ែ​ល​ហ្ស៊ិ​ក​-​ស៊ុ​យ​អែ​ត​រំសាយ​កណ្តាល​ទី ក្រោយ​កើត​មាន​អំពើ​ភេរវកម្ម​ស្លា.ប់ និង​របួស

6 ខែ មុន

ប៊ែ​ល​ហ្ស៊ិ​ក ៖ អ្នកគាំទ្រ​បាល់ទាត់​ជនជាតិ​ស៊ុ​យ​អែ​ត​ចំនួន​២​នាក់ ត្រូវ​បាន​បា.ញ់​សម្លា.ប់ និង​ម្នាក់​

ប៊ែ​ល​ហ្ស៊ិ​ក ៖ អ្នកគាំទ្រ​បាល់ទាត់​ជនជាតិ​ស៊ុ​យ​អែ​ត​ចំនួន​២​នាក់ ត្រូវ​បាន​បា.ញ់​សម្លា.ប់ និង​ម្នាក់​ទៀត​រង​របួស​ក្នុង​ការ​បាញ់​វាយប្រហារ​មួយ​ក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល (Brussels) ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក អំឡុង​ពេល​ការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ Euro 2024 ដែល​ការ​បាញ់ប្រហារ​នេះ ត្រូវ​បាន​រដ្ឋ​អាជ្ញា​ចាត់ទុកជា​អំពើ​ភេរវកម្ម​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣​។

ការ​ប្រកួត​បាល់ទាត់​វគ្គ​ជម្រុះ Euro 2024 កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ រវាង​ម្ចាស់ផ្ទះ​ប៊ែ​ល​ហ្សិ​ក នឹង​ក្រុម​ភ្ញៀវ​ស៊ុ​យ​អែ​ត ដែល​កំពុង​លេង​នៅ​ក្នុង​កីឡាដ្ឋាន King Baudouin ត្រូវ​បាន​រំសាយ​ចោល​នៅ​កណ្តាល​ទី ជាមួយ​លទ្ធផល​ស្មើគ្នា ១-១ ក្រោយ​កីឡាករ​បដិសេធ​លេង​តង់​ទី​២ បន្ទាប់​ពី​មានការ​បាញ់ប្រហារ​ដ៏​រន្ធត់​កើតឡើង​នៅ​ក្បែរ​តំបន់​នោះ​។ ទីក្រុង​ប្រ៊ុ​ច​សែ​ល​បាន​ដាក់​ស្ថិត​ក្នុង​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ខណៈ​ដែល​ខ្មាន់កាំភ្លើង​ហាក់ដូចជា​មាន​កាំភ្លើង​វាយប្រហារ​នៅ​កម្រិត​គ្រោះថ្នាក់​ខ្លាំង​។

អ្នកនាំពាក្យ​របស់​រដ្ឋ​អាជ្ញា​សហព័ន្ធ​ប៊ែ​ល​ហ្ស៊ិ​ក លោក Eric van Duyse បាន​ជំរុញ​សាធារណជន​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ និង​ស្នាក់​នៅ​ក្នុងផ្ទះ ដរាបណា​ការ​គំរាមកំហែង​នៅ​តែ​បន្ត​មាន​។ លោក​បាន​ថ្លែង​ថា បុរស​ម្នាក់ ដែល​អះអាង​ថា​ជា​ខ្មាន់កាំភ្លើង​វាយប្រហារ​បាន​និយាយ​ក្នុង​វី​ដេ​អូ​មួយ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា រូបគេ​ត្រូវ​បាន​បំផុសគំនិត នៃ​ការ​បាញ់ប្រហារ​ដោយ​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​។ វី​ដេ​អូ​បាន​បង្ហាញ​ពី​បុរស​និយាយ​ភាសា​អា​រ៉ាប់​ម្នាក់​បាន​និយាយ​ថា រូបគេ​បាន​ធ្វើការ​វាយប្រហារ​ក្នុង​នាម​ជា​ព្រះ​ជា​ម្ចាស់ ហើយ​បាន​សម្លាប់​មនុស្ស​៣​នាក់​។ ទូរទស្សន៍ BBC បាន​រាយការណ៍​ថា ខ្សែអាត់​វី​ដេ​អូ​នេះ រួម​នឹង​វី​ដេ​អូ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​បង្ហោះ​អំឡុង​ពេល​ការ​បាញ់​វាយប្រហារ កំពុង​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ដោយ​ប៉ូលិស​ជំនាញ​។

រដ្ឋ​អាជ្ញា​សហព័ន្ធ​អះអាង​ថា ការ​ស៊ើបអង្កេត​អំពើ​ភេរវកម្ម​ត្រូវ​បាន​ដំណើរការ ជុំវិញ​ការ​បាញ់ប្រហារ​នៅ​មហាវិថី d’Ypres ពោល​គឺ​៥​គីឡូម៉ែត្រ​ពី​កីឡដ្ឋាន King Baudouin ខណៈ​ដែល​វី​ដេ​អូ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ ដែល​ត្រូវ​បាន​ចែករំលែក​ដោយ​កាសែត Het Laatste Nieuws កាលពី​ថ្ងៃ​ទី​១៦ ខែតុលា កន្លង​ទៅ បាន​បង្ហាញ​បុរស​ម្នាក់​ពាក់អាវ​កាក់ Fluorescent ចុះ​ពី​ម៉ូតូ​១​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើង ដែល​មើលទៅ​ដូច​ជា​កាំភ្លើង​វែង ហើយ​ចូល​ទៅ​ក្នុង​អគារ​កញ្ចក់​ក្បែរ​នោះ បន្ទាប់​មក​បាន​បើក​ការ​បាញ់ប្រហារ ហើយ​បាន​គេចខ្លួន​ពី​កន្លែង​កើតហេតុ​។ ប៉ូលិស និង​ក្រុម​សេវា​សង្គ្រោះ​បន្ទាន់​បាន​បិទផ្លូវ​នៅ​ក្បែរ​នោះ បន្ទាប់​ពី​ការ​បា.ញ់ប្រហារ​កើតឡើង​។ ក្រោយមក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៊ែ​ល​ហ្ស៊ិ​កបាន​រាយការណ៍​ថា មនុស្ស​២​នាក់​ដែល​បាន​ស្លា.ប់​នោះ ពាក់អាវ​បាល់ទាត់​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អែ​ត​។

លោក Alexander de Croo នាយក​រដ្ឋមន្ត្រី​ប៊ែ​ល​ហ្ស៊ិ​កបាន​លើក​ឡើង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ផ្តល់​ការ​រំលែក​ទុក្ខ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ស៊ុ​យ​អែ​ត បន្ទាប់​ពី​ការ​វាយប្រហារ​ដ៏​អាក្រក់​កាលពី​យប់​ថ្ងៃ​ទី​១៦ ខែតុលា កន្លង​ទៅ លើ​ពលរដ្ឋ​ស៊ុ​យ​អែ​ត​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​។ ចំណែកឯ លោក Emmanuel Macron ប្រធានាធិបតី​បារាំង ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាល់​បា​នី​បាន​ថ្លែង​ថា «​អឺរ៉ុប​បាន​រង្គោះរង្គើ​ហើយ​»​។

ដោយឡែក លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប ក្រៅពី​បង្ហោះ​សារ​រំលែក​ទុក្ខ​ហើយ លោកស្រី​ក៏​បាន​បន្ថែម​ថា «​ខ្ញុំ​សូម​គាំទ្រ​អស់ពី​ចិត្ត ចំពោះ​ប៉ូលិស​ប៊ែ​ល​ហ្ស៊ិ​ក ដើម្បី​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ឱ្យ​បាន​ឆាប់រហ័ស ហើយ​យើង​រួម​គ្នា​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ