ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ផ្ទុះ​ប្រតិកម្ម ក្រោយ IOC មិន​បញ្ចូល «​មួយ​ថៃ​» ក្នុង​វិញ្ញាសា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២៨

6 ខែ មុន

ថៃ ៖ ប្រជាជន​ថៃ ជា​ពិសេស​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​កំពុង​ផ្ទុះ​ប្រតិកម្ម ក្រោយ​គណៈកម្មាធិការ​

ថៃ ៖ ប្រជាជន​ថៃ ជា​ពិសេស​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​កំពុង​ផ្ទុះ​ប្រតិកម្ម ក្រោយ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ ដែល​ហៅ​កាត់​ថា IOC កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​មិន​បញ្ចូល​កីឡាប្រដាល់​មួយ​ថៃ (Muay Thai) និង Kickboxing ក្នុង​វិញ្ញាសា​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២៨ ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ឡូ​សអាន់​ជ័រ​លេស (Los Angeles) សហរដ្ឋអាមេរិក​។

កីឡាប្រដាល់​ទាំង​២​ប្រភេទ​នេះ ក៏​ស្ថិត​ក្នុង​បញ្ជី​ជ្រើសរើស​ចុង​ក្រោយ​ក្នុង​ចំណោម​កីឡា​៧​ប្រភេទ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ស្នើ​ឡើង​សម្រាប់​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២៨​។ រៀង​រាល់​៤​ឆ្នាំ​ម្តង ម្ចាស់ផ្ទះ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​ត្រូវ​បាន​ផ្តល់​ឱកាស​បន្ថែម​ប្រភេទ​កីឡា​មួយ​ចំនួន​ទៅ​ក្នុង​វិញ្ញាសា​ស្នូល​ចំនួន ២៨ ដែល​ត្រូវ​បាន​បញ្ចូល​រាល់​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​។

ឧទាហរណ៍​ដូច​ជា កីឡា​ជិះ​ស្គី​រលក​ទឹកសមុទ្រ (Surfing) កីឡា​ក្តារ​ស្គែ​ត (Skateboarding) និង​កីឡា​តោង​ជញ្ជាំង ឬ​ភ្នំ (Sport Climbing) ដែល​ត្រូវ​បាន​បញ្ចូល​បន្ថែម​ក្នុង​វិញ្ញាសា​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ ចំណែកឯ​ព្រឹត្តិការណ៍​ឆ្នាំ ២០២៨ IOC បាន​សម្រេច​ជ្រើសរើស​កីឡា Chose Softball, កីឡា​គ្រី​ឃី​ត (Cricket), Flag Football, Lacrosse និង​កីឡា​វាយ​កូន​បាល់ Squash Sport ។

មិន​ដូច​កីឡា​ប្រយុទ្ធ​ក្នុង​កីឡា​អូ​ឡាំ​ពិ​ក​ផ្សេង​ទៀត ដែល​មាន​យូរណាស់​មក​ហើយ ដូច​ជា​ប្រដាល់​សកល ចំបាប់ យូ​ដូ តេ​ក្វា​ន់​ដូ ហើយ​និង​កា​រ៉ា​តេ ផ្ទុយ​ទៅ​វិញ មួយ​ថៃ និង​Kickboxing ឬ ប្រដាល់សេរី មិន​ដែល​ជា​ផ្នែក​មួយ​នៃ​កីឡា​អូ​ឡាំ​ពិ​ក ឬ​កីឡា​អូ​ឡាំ​ពិ​ក​យុវជន (Youth Olympics) ឬ​ក៏​ជា​ម្ចាស់ផ្ទះ ដែល​មាន​សិទ្ធិ​បន្ថែម​កីឡា​ប្រភេទ​នេះ​ដោយ​ខ្លួនឯង​។

កីឡា Kickboxing និង​មួយ​ថៃ បរាជ័យ​ក្នុង​ការ​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​បំផុត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ពោល​គឺ​នៅ​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ ២០២៨ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ការ​សម្រេច​នេះ​។ ដោយ​មតិ​ខ្លះ ក្នុង​ចំណោម​មតិ​អ្នកគាំទ្រ​ជា​ច្រើន​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា វា​ពិតជា​រឿង​គួរ​ឱ្យ​អស់សំណើច​ណាស់​សម្រាប់​កីឡា​អូ​ឡាំ​ពិ​ក ដែល​គ្មាន​មួយ​ថៃ និង Kickboxing​។

សូម​ជម្រាប​ជូន​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២៤ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង នឹង​ធ្វើ​ពិធី​បើក​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា និង​ពិធី​បិទ​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ ដែល​មាន​អត្ត​ព​លិ​ក​សរុប​ចំនួន ១០,៥០០​នាក់​ធ្វើការ​ប្រកួត​លើ​កីឡា​ចំនួន ៣២ ប្រភេទ​៕ (​ដកស្រង់​ចេញពី Beyond Kick និង Essentially Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ