ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌ​០៣​ថ្ងៃ ខេត្តកំពង់ឆ្នាំង​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ទៅ​លេង​កម្សាន្ត​ជិត​១៧​ម៉ឺន​នាក់

6 ខែ មុន

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិ ភ្ញៀវ​ទេសចរណ៍​បាន​ទៅ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង មាន​ជាង​១៦​ម៉ឺន​នាក់ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង ។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិ ភ្ញៀវ​ទេសចរណ៍​បាន​ទៅ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង មាន​ជាង​១៦​ម៉ឺន​នាក់ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង លោក សេង សាលី បាន​បញ្ជាក់​ថា រយៈពេល​៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៣, ១៤ និង​១៥ ខែតុលា ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ បាន​ទៅ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ទូ​ទាំង​ខេត្តកំពង់ឆ្នាំង មាន​ចំនួន​១៦៨, ០៦១​នាក់ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ ២៨២​នាក់​។ ភ្ញៀវ​ទេសចរណ៍​ទាំងនោះ បាន​ទៅ​លេង​តាម​ទី​រមណីយដ្ឋាន​នានា មាន​រមណីយដ្ឋាន​ទឹកធ្លាក់ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ទី​អារាម​បុរាណ និង​តាម​ទី​កំសាន្ត​ផ្សេង ដែល​មាន​ចំនួន ២១​កន្លែង ក្នុង​ខេត្តកំពង់ឆ្នាំង ។

អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​ជាងគេ គឺ​ភ្ញៀវ​ទេសចរណ៍ ដែល​បាន​ទៅ​ពី​អារាម​ថ្មី ហើយ​ល្បីល្បាញ​ទូ​ទាំង​ប្រទេស រឿង​ព្រះសង្ឃ​ធុ​ដុ​ង្គ វត្ត​ចន្ទ​ប្ប​ជោ​ត្ត​នា​រាម សិ្ថ​ត​ក្នុងភូមិ​ប៉ាត​ឡា​ង ឃុំ​ក្រាំង​លាវ​ស្រុក​រលាប្អៀរ រយពេល​៣​ថ្ងៃ មាន​ភ្ញៀវ​ចំនួន ១៦,៥២៣​នាក់​។ នៅ​តំបន់​ទឹកធ្លាក់​អូ​ដា​សិលា​ទូក​មាស ស្ថិត​នៅ​ក្នុងភូមិ​ដា​ឃាត់ ស្រុក​កំពង់លែង មាន​ភ្ញៀវ​ទៅ​លេង​កំសាន្ត ១៥,២០០​នាក់ ។​ដោយឡែក​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ គឺ​វត្ត​ត្រឡែងកែង ស្រុក​កំពុង​ធ្វើ​ឡា​ច មាន​ភ្ញៀវ​ទេសចរណ៍​រហូត​ទៅ​ដល់ ១៩,៧០០​នាក់ ។

អ្វី​ដែល​គួរ​ចាប់អារម្មណ៍ នៅ​រម​ណៅ​យ​ដ្ឋា​ន មាន​ទឹកធ្លាក់ ចំនួន​៣​កន្លែង ក្នុងស្រុក​ទឹកផុស គឺ​ទឹកធ្លាក់​ថ្ម​ក្រាល ស្ថិត​នៅ​ក្នុងភូមិ​កោះ​ខ្ទុ​ម ឃុំ​ជៀប មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត រយៈពេល​៣​ថ្ងៃ ចំនួន ៨,៥២៩​នាក់ ទឹកធ្លាក់​ស្រែ​អំពិល ៦,៥០៣​នាក់ និង​ទឹកធ្លាក់​អន្លង់​ស្វាយ មាន​ចំនួន ២,៩៥០​នាក់ ។

លោក សេង សាលី បាន​បញ្ជាក់​ដែរ​ថា ភ្ញៀវ​ទេសចរ​បាន​ទៅ​លេង​កំសាន្ត តាម​រមណីយដ្ឋាន​ក្នុងឆ្នាំនេះ មាន​ចំនួន​កើនឡើង នេះ​ក៏​ដោយសារ​តែ​ប្រជាពលរដ្ឋ​មាន​ជីវភាព សមរម្យ​ទើប​ពួក​គាត់ ឆ្លៀតឱកាស ក្នុង​ពិធីបុណ្យ​ភ្ជុំ នាំ​គ្រួសារ និង​កូនចៅ​ដើរ​លេង​កំសាន្ត ហើយ​រយៈពេល​៣​ថ្ងៃនេះ មិន​មាន​បាតុភាព​អ្វី​កើតឡើង​នៅ​តាម​រមណីយដ្ឋាន​ណាមួយ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ