ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​កីឡាករ​​បាល់​ទាត់​នៅ​តំបន់​អឺរ៉ុប​សម្តែង​​​អំណរ​គុណ​​ដល់​​អ្ន​ក​​គាំទ្រ​​របស់​ខ្លួន​មុន​ពេល​​​បិទ​​រដូវ​​កាល​​2010-2011

14 ឆ្នាំ មុន

ការ​ប្រកួត​បាល់​ទាត់​​ក្នុង​លីក​ធំៗ​​នៅ​តំបន់​អឺរ៉ុប​​ បច្ចុប្បន្ន​​​កំពុង​ឈាន​ទៅ​​​រក​ការ​បិទ​រដូវ​កាល​​​២០១០-២០១១​ជា​បណ្តើរៗ​ ហើយ​ ប៉ុន្តែ​សម្រាប់​​​លីក​ ឬ​ក្រប​ខណ្ឌ​​បាល់ទាត់​​ដែលបិទ​ដំបូង​​គឺ​ក្រប​ខណ្ឌ​​បាល់ទាត់​ Bundesliga ​អាល្លឺម៉ង់​ ដែល​​​ជើង​ឯក​បាន​ទៅ​​លើ​ក្លឹប​Dortmund ដោយមាន​​​ពិធី​​ប្រគល់​​ពាន​​ដ៏អធិក​អធម​កាលពី​​ថ្ងៃសៅរ៍​​កន្លងទៅ ។
សម្រាប់​​​លីក​ឬក្រប​ខណ្ឌ​បាល់ទាត់​ផ្សេងៗ​ទៀត​នៅ​​តំបន់​អឺរ៉ុប​រួម​មាន ​ក្របខណ្ឌ​បាល់​ទាត់​​ប្រឺមីញេលីក​អង់​គ្លេស

ការ​ប្រកួត​បាល់​ទាត់​​ក្នុង​លីក​ធំៗ​​នៅ​តំបន់​អឺរ៉ុប​​ បច្ចុប្បន្ន​​​កំពុង​ឈាន​ទៅ​​​រក​ការ​បិទ​រដូវ​កាល​​​២០១០-២០១១​ជា​បណ្តើរៗ​ហើយ​ ប៉ុន្តែ​សម្រាប់​​​លីក​ ឬ​ក្រប​ខណ្ឌ​​បាល់ទាត់​​ដែលបិទ​ដំបូង​​គឺ​ក្រប​ខណ្ឌ​​បាល់ទាត់​  Bundesliga ​អាល្លឺម៉ង់​ ដែល​​​ជើង​ឯក​បាន​ទៅ​​លើ​ក្លឹប​Dortmund ដោយមាន​​​ពិធី​​ប្រគល់​​ពាន​​ដ៏អធិក​អធម​កាលពី​​ថ្ងៃសៅរ៍​​កន្លងទៅ ។
សម្រាប់​​​លីក​ឬក្រប​ខណ្ឌ​បាល់ទាត់​ផ្សេងៗ​ទៀត​នៅ​​តំបន់​អឺរ៉ុប​រួម​មាន ​ក្របខណ្ឌ​បាល់​ទាត់​​ប្រឺមីញេលីក​អង់​គ្លេស​ Calcio Serie A របស់​​អុីតាលី​ និង​ La Liga  អេស្ប៉ាញ​​​នៅ​សល់​​​​១ប្រកួត​​ចុង​ក្រោយ ទើបដល់​​​​​ពេល​បិទ​រដូវ​កាល​​ ដោយ​រំពឹង​ថា នឹង​បញ្ចប់​​ការ​ប្រកួត​នៅ​ចុង​​សប្តាហ៍​​នេះ ប៉ុន្តែ​​បច្ចុប្បន្ន​​ក៏​មាន​​ក្លឹប​មួយ​ចំនួន​បាន​​សម្លឹង​​ឃើញ​​​ជើង​ឯក​របស់​ខ្លួន​ជាបណ្តើរ​ៗ​ហើយ​​ដែរ​ ។ ស្របពេល​ជាមួយ​គ្នា​នេះ សម្រាប់​​ក្លឹប​​ដែល​​លេង​ក្នុង​ផ្ទះ​​បើកទ្វារ​​ទទួល​​ភ្ញៀវ​​នៅ​ក្នុង​​​ការ​ប្រកួត​លើក​ចុង​ក្រោយ​​​នៃរដូវ​កាល​​​នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ​ កន្លង​មក​ បណ្តា​កីឡាករ​​មួយចំនួន​បាន​ឆ្លៀត​ឱកាស​នាំកូន​ចៅ​របស់​ខ្លួន​​មក​សម្តែង​​អំណរគុណ​​ដល់​អ្នកគាំទ្រ​​របស់​​ខ្លួន​ផងដែរ​ ។
នៅក្នុង​​ឱកាស​នេះ​ដែរ បណ្តា​អ្នក​ប្រមាញ់​​រូប​ថត​​​នាំគ្នា​​​ថតរូបភាព​ក្រុម​គ្រួសារ​​កីឡាករ​​នៅ​បរិវេណ​​ទីលាន​ប្រកួត​នៅមុន​ពេល​បិទ​រដូវ​កាល​២០១០-២០១១ ៕