ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើក​យុទ្ធនាការ​​​ផ្សព្វផ្សាយ​ពី​វិធានការ​ការពារ​ជំងឺ​ផ្ដាសាយ​បក្សី​​ដែលគួរឱ្យបារម្ភ​

6 ខែ មុន

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ​ឆ្នាំ​២០២៣ បាន​បើក​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ ពី​វិធានការ​ការពារ​ជំងឺផ្ដាសាយបក្សី…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ​ឆ្នាំ​២០២៣ បាន​បើក​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ ពី​វិធានការ​ការពារ​ជំងឺផ្ដាសាយបក្សី ដែល​បាន​កើតឡើង​២​ករណី​នៅ​ខេត្តស្វាយរៀង​ និងខេត្ត​​ព្រៃ​វែង​ជូន​ដល់​បងប្អូនជា​​អាជីវករ ​ប្រជាពលរដ្ឋ ​និង​ជា​អ្នក​ចិញ្ចឹមសត្វ​ ។

លោក​ក្រឹ​ង សំអាត​ ប្រធាន​ការិយាល័យ​ព្រឹត្តិ​កម្ម​ និង​ប​សុខ​ព្យាបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី​ក្រសួង​កសិកម្ម ស្ដី​ពី​ការ​ចូលរួម​ទប់ស្កាត់​ជំងឺផ្ដាសាយបក្សី​ ដែល​កន្លង​មក​ថ្មី​ៗ​នេះ មាន​កើត​២​ករណី​រួច​ហើយ​ គឺ​នៅ​ខេត្តស្វាយរៀង ​និង​ខេត្តព្រៃវែង​។ ការ​ចូល​អប់រំ​ផ្សព្វផ្សាយ​​នេះ​ គឺ​ចំនួន​៤​ស្រុក​រលាប្អៀរ ស្រុក​បរិបូណ៌​ស្រុក​ទឹកផុស ស្រុក​កំពង់ត្រឡាច ​ហើយ​និង​បន្ត​ធ្វើ​នៅ​​ទី​១២ ខែតុលា បន្ត​ទៀត ​នៅ​ក្រុង​កំពង់ឆ្នាំង ។

ចំពោះ​ការ​ផ្សព្វផ្សាយ​គឺ​បាន​ណែនាំ​ដល់​អាជីវករ អ្នកលក់​សាច់សត្វ លក់​ស៊ុត​សត្វ អ្នក​ពិឃាតសត្វ​អ្នក​ចិញ្ចឹមសត្វ ចែក​ខិតប័ណ្ណ ព្រមទាំង​ធ្វើ​ជីវៈ​សុវត្ថិភាព​ដើម្បី​ការពារ​ជំងឺ​ផ្តា​​សាយ​បក្សី​នៅ​កន្លែង​ទិញ​លក់​កន្លែង​ស្តុ​ប ​និង​កន្លែង​ពិឃាត​បក្សី​ចំនួន​៣៩​កន្លែង​។

លោក​ប្រធាន​ការិយាល័យ​ពេទ្យសត្វ​បាន​បញ្ជាក់​ថា ​ថ្វីបើ​មិន​ទាន់​មាន​កើត​ជំងឺ​ផ្ដាសាយ​នៅ​ខេត្ត​យើង​ក៏​ពិតមែន​ ក៏​ប៉ុន្តែ​នេះ​​ជា​វិធានការ​ទប់ស្កាត់ ចាំបាច់​ដើម្បី​បញ្ជា​ស​ឲ្យ​បាន​ពី​ការ​ផ្ទុះ​នៅ​ជំងឺផ្ដាសាយបក្សី ។

អត្ថបទសរសេរ ដោយ