ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្ជុំបិណ្ឌ​មិន​ត្រឹម​ជា​ឱកាស​ដែល​ប្រជាពលរដ្ឋ​ត្រូវធ្វើ​បុណ្យ​ទាន​នោះ​ទេ តែ​ក៍​ជា​ពេល​ឈប់ សម្រាក​ពី​វ

ភ្ជុំបិណ្ឌ​មិន​ត្រឹម​ជា​ឱកាស​ដែល​ប្រជាពលរដ្ឋ​ត្រូវធ្វើ​បុណ្យ​ទាន​នោះ​ទេ តែ​ក៍​ជា​ពេល​ឈប់ សម្រាក​ពី​ការងារ ហើយ​មានដំណើរ​កម្សាន្ត​ផង​ដែរ​។ ដូច្នេះ​ប្រសិនជា​ប្រេងសាំង​ចុះថ្លៃ នៅ​ក្នុង ឱកាស​នេះ ជា​អំណោយផល​មួយ​អាច​ចូលរួម​កាត់​បន្ថយ​ការ​ចំណា​យរបស់​ប្រជាពលរដ្ឋ​បាន​មួយ​ចំណែក​។

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ពី​ថ្ងៃ​១១​ដល់​ថ្ងៃ​ទី​២០​តុលា​នេះ​ប្រេងសាំង​នឹង​ចុះថ្លៃ​ប្រមាណ​២០០​រៀល​ក្នុង​មួយ​លី​ត្រ​។ តម្លៃ​សាំង​លក់រាយ​ក្នុង​មួយ​លី​ត្រ​ស្ថិត​ក្នុង​តម្លៃ ចំនួន ៤.៣០០​រៀល ពោល​ចុះថ្លៃ​២៥០​រៀល​បើ​ធៀប​នឹង​រយៈពេល​១០​ថ្ងៃមុន ចំណែក​ម៉ា​ស៊ូ​ត ក៏​ចុះថ្លៃ​ផង​ដែរ គឺ​នៅ​ត្រឹម
៤.៦៥០ រៀល​ក្នុង​មួយ​លី​ត្រ ពោល​ចុះថ្លៃ​២០០​រៀល​។

ថ្ងៃ​ទី​១៤​ តុលា​ ចុង​ស​ប្តា​ហ៍​នេះ​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​។ ជា​ទម្លាប់​ ប្រជាពលរដ្ឋ​នឹង​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​ដើម្បី​រៀបចំ​ពិធី​បែប​សាសនា និង ការ​កម្សាន្ត​សប្បាយ​តាម​គ្រួសារ​។ តាម​ការ​កត់សម្គាល់​នៅ​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​ម្តង មធ្យោបាយ​ធ្វើ​ដំណើរ ក៏​ត្រូវ​បាន​ឡើងថ្លៃ​ដែរ​ហើយ​វា​បាន​ក្លាយជា​បន្ទុក​របស់​ពលរដ្ឋ​។

ជា​រៀង​រាល់​ឆ្នាំ រដ្ឋ​បាន​បញ្ចេញ​រថយន្តក្រុង​ដឹក​ពលរដ្ឋ​ពី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ស្រុក​កំណើត ដោយ​មិន​យក​ប្រាក់ និង​បាន​អំពាវនាវ​កុំ​ឱ្យ​មានការ​ដំឡើង​ថ្លៃ​ឈ្នួល​។ ឆ្នាំ​នេះ​រដ្ឋ​ត្រៀម​បញ្ចេញ​រថយន្តក្រុង​ចំនួន ៤៥៥​គ្រឿង សម្រាប់​ដឹក​ពលរដ្ឋ​ទៅ​តាម​បណ្តាខេត្ត​នានា​ ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែតុលា​។

ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​មុន រយៈពេល​៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់​សម្រាក បុណ្យ​ភ្ជុំបិណ្ឌ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​១​លាន​២៤​ម៉ឺន​នាក់ ចេញ​ដើរ​កម្សាន្ត​នៅ​តាម​តំបន់​គោលដៅទេសចរណ៍​នានា ខណៈ​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​តែ​ជាង ១​ម៉ឺន​៤​ពាន់​នាក់​។

របាយការណ៍​របស់​ក្រសួងទេសចរណ៍ កាលពី​ឆ្នាំ​កន្លង​ទៅ បញ្ជាក់​ថា ខេត្តបាត់ដំបង ខេត្តសៀមរាប និង​ខេត្ត​ប៉ៃលិន គឺជា​គៅ​ល​ដៅ​ទេសចរណ៍ ដែល​ទទួល​បាន​ភ្ញៀវ​ច្រើន​ជាងគេ ក្នុង​នោះ​ខេត្តបាត់ដំបង​ជាង​២១​ម៉ឺន​នាក់ ខេត្តសៀមរាប​ជាង​១៤​ម៉ឺន​នាក់ ខណៈ​ខេត្ត​តំបន់ មាត់សមុទ្រ​ដូច​ជា​ខេត្ត​កែប​ជាង​១១​ម៉ឺន​នាក់ ខេត្តកំពត​ជាង​៧​ម៉ឺន​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ ជាង​៨​ម៉ឺន​នាក់​។ ចំនួន​ពលរដ្ឋ​ចេញ​ដើរ​កម្សាន្ត​នា​ឱកាស​ថ្ងៃ​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​កាលពី​ឆ្នាំ​២ មាន​កំណើន​៨៩.៤៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ពិធី​ភ្ជុំបិណ្ឌ​កាលពី​ឆ្នាំ​២០២១៕

សរសេរ​ដោយ ៖ សា​រ៉ា​ន់
កែ​សម្រួល​ដោយ ៖ ប្រេ វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ