ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចម្រុះ​ឡោម​ព័ទ្ធ​ផ្ទះ​សំណាក់​​សុផល ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ

14 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ កម្លាំង​មន្ត្រី​ខណ្ឌរដ្ឋបាល​ព្រៃ​ឈើខេត្ត ដោយ​មានការសហ​ការ​ពី​នគរ​បាល​អន្តរាគមន៍ខេត្តបានចុះឡោម​ព័ទ្ធផ្ទះ​សំណាក់​យីហោសុផល និងសុំដីកា​ព្រះរាជ​អាជ្ញា​ឆែក​ឆេរ​ផ្ទះសំណាក់នោះ ក្រោយពី ​​មាន​សេច​ក្តី​រាយ​ការណ៍​ថា មានឈ្មួញលាក់ទុកឈើប្រណីត​ប្រភេទ​គ្រញូងក្នុងនោះជាច្រើន។ ហេតុការណ៍នេះ​បានកើត​

ខេត្តស្ទឹងត្រែង ៖ កម្លាំង​មន្ត្រី​ខណ្ឌរដ្ឋបាល​ព្រៃ​ឈើខេត្ត ដោយ​មានការសហ​ការ​ពី​នគរ​បាល​អន្តរាគមន៍ខេត្តបានចុះឡោម​ព័ទ្ធផ្ទះ​សំណាក់​យីហោសុផល និងសុំដីកា​ព្រះរាជ​អាជ្ញា​ឆែក​ឆេរ​ផ្ទះសំណាក់នោះ ក្រោយពី ​​មាន​សេច​ក្តី​រាយ​ការណ៍​ថា មានឈ្មួញលាក់ទុកឈើប្រណីត​ប្រភេទ​គ្រញូងក្នុងនោះជាច្រើន។ ហេតុការណ៍នេះ​បានកើត​ឡើងនៅវេលា​ម៉ោង១និង១០នាទី​រសៀល ថ្ងៃ​ទី១៧ ឧសភា ២០១១ ស្ថិតក្នុងភូមិ​វាលព្រីង សង្កាត់-​ក្រុង​ស្ទឹងត្រែង។

ប្រភពព័ត៌មានពីមន្រ្តីរដ្ឋបាលព្រៃឈើបាន​ឲ្យដឹងថា ក្រោយពីការសង្កេតឃើញមាន​ការ​ដឹកជញ្ជូនឈើប្រណីតចេញចូលជារឿយៗស្ទើរ​តែពុំ​លស់​ថ្ងៃ​នោះ​ក៏​មានអ្នករាយការណ៍​ដល់​រដ្ឋបាលព្រៃឈើថាមានការស្តុកឈើគ្រញូង​ច្រើន ទើបឈានដល់ការឡោមព័ទ្ធ។ ក្រោយ​ពេលសុំដីកាតុលាការអមមក​ជា​មួយ​ដោយ​លោកម៉ែន វណ្ណៈ ចៅក្រមតុលាការ​ផង នោះ​ក៏​មាន​ការឆែកឆេររកឃើញឈើគ្រញូង​ចំនួន៥៤​ដុំ​ស្មើនឹង៦ផ្លានត្រូវបានរដ្ឋបាល​ព្រៃឈើរឹប​អូស​យកទៅរក្សាទុកនៅខណ្ឌរដ្ឋ​បាលព្រៃឈើខេត្ត។

ក្នុងហេតុការណ៍នោះគេសង្កេតឃើញ​ម្ចាស់​ផ្ទះសំណាក់ពុំមានការព្រួយបារម្ភអ្វីឡើយ ក្រោយ​ពីបានឃើញកម្លាំងចំរុះមករឹបអូសឈើ​ដែលឈ្មួញបានដឹកចេញ​ចូល​ពី​ផ្ទះ​សំណាក់​របស់​ខ្លួនថែមទាំង​និយាយ​បែប​ចំអក​ដាក់​សមត្ថ​កិច្ច​ទៀត​ផង។ បច្ចុប្បន្នវត្ថុតាងត្រូវបាន​យក​មក​រក្សា​ទុក​​នៅ​ខណ្ឌ​រដ្ឋ​បាលព្រៃឈើ និងត្រូវឲ្យម្ចាស់ឈើ​ចូល​ខ្លួន​បង់​លើ​ការ​ផាក់​ពិន័យ​ផង​ដែរ៕