ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្តាយ​ផ្ញើប្រាក់​​ជាង​​២ម៉ឺនដុល្លារ​​មក​ពី​​ក្រៅ​ប្រទេស​​ ពេលចូល​​ហូប​ស៊ុប​​ចោរ​ប្លន់​​យកទៅ​បាត់​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ តាម​ប្រភព​ព័ត៌​មាន​ដែល​មិន​ទាន់​ជា​ផ្លូវ​ការ​នៅ​ឡើយ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​១៧​ ឧសភា មាន​មនុស្ស​៤​នាក់​បង​ប្អូន​ជិះ​រថ​យន្ត​មួយ​គ្រឿង​ម៉ាក LEXUS RX 300 នាំ​គ្នា​ចូល​ហូប​ស៊ុប​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​​មួយ​កន្លែង​ស្ថិត​នៅ​ផ្លូវ​លេខ​២៩ កែង​​មហាវិថី​​ព្រះ​សីហនុ សង្កាត់​​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​

រាជ​ធានី​ភ្នំពេញ​ ៖​ តាម​ប្រភព​ព័ត៌​មាន​ដែល​មិន​ទាន់​ជា​ផ្លូវ​ការ​នៅ​ឡើយ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​១៧​ ឧសភា មាន​មនុស្ស​៤​នាក់​បង​ប្អូន​ជិះ​រថ​យន្ត​មួយ​គ្រឿង​ម៉ាក LEXUS RX 300 នាំ​គ្នា​ចូល​ហូប​ស៊ុប​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​​មួយ​កន្លែង​ស្ថិត​នៅ​ផ្លូវ​លេខ​២៩ កែង​​មហាវិថី​​ព្រះ​សីហនុ សង្កាត់​​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ តែ​មិន​ទាន់​បាន​ចូល​ហូប​ផង​ក៏​ត្រូវ​ចោរ​ប្លន់​២​នាក់​ស្លៀក​ពាក់​ស៊ីវិល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ភ្ជង់​ប្លន់​​យក​ស្បោង​ប្រាក់​ដែល​តាម​ការ​អះ​អាង​ថា អស់​ជាង​២​ម៉ឺន​ដុល្លារ​។

តាម​ប្រភព​ព័ត៌​មាន​ដដែល​បាន​ឱ្យ​ដឹង​បន្ត​ទៀត​ថា ម្ចាស់​លុយ​ដែល​ក្រុម​ចោរ​តាម​ប្លន់​យក​ក្នុង​ហេតុ​ការណ៍​ខាង​លើ​នេះ​ទើប​នឹង​បើក​ប្រាក់​ចេញ​ពី​ធនា​គារ​​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​ ហើយ​លុយ​ដែល​ម្ចាស់​ប្រាក់​​ទើប​បើក​ពី​ធនា​គារ​នោះ គឺ​ជា​​ប្រាក់​ដែល​ម្តាយ​របស់​ពួកគេ​រស់​នៅ​ក្រៅ​ប្រទេស​ផ្ញើ​មក​ឱ្យ​ពួកគេ​​ដែលជា​កូនៗ​ដើម្បី​ទិញ​ផ្ទះ​។ ប៉ុន្តែ​ពេល​ក្រុម​កូនៗ​បើក​ប្រាក់​បាន​ហើយ​ពួក​គេ​នាំ​គ្នា​ទៅ​រក​កន្លែង​ហូប​ស៊ុប​ក៏​ត្រូវ​ចោរ​តាម​ប្លន់​យក​ស្បោង​ប្រាក់​ទៅ​អស់​តែ​ម្តង​។

ហេតុ​ការណ៍​ខាង​លើ​នេះ​សមត្ថ​កិច្ច​​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ជុំ​វិញ​ព័ត៌​មាន​​ដែល​កើត​មាន​ឡើង​។ សមត្ថ​កិច្ច​បាន​សម្តែង​មន្ទិល​សង្ស័យ​ថា ករណី​ខាង​លើ​នេះ​កើត​ឡើង​ដូច​ជា​ពុំ​សម​ហេតុ​សម​ផល​ឡើយ​។ ទោះ​ជា​មាន​ការ​សង្ស័យ​ទៅ​លើ​បញ្ហា​ផ្សេងៗ​ក្តី​ក៏​សមត្ថ​កិច្ច​​ពុំ​ហ៊ាន​បដិ​សេធ​ថា គ្មាន​អំពើ​ប្លន់​ខាង​លើ​នេះ​កើត​ឡើង​​ដែរ​ ៕