ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​អ្នក​ស្លា.ប់​ឡើង​ដល់​​២.៤៤៥​​នាក់​ហើយ​

1 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ តុល្យការ​ថ្មី​នៃ​ការ​រញ្ជួយ​ដី​ដែល​វាយប្រហារ​នៅ​ខេត្ត​ហេ​រ៉ាត​ភាគ​ខាងលិច​អា​

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ តុល្យការ​ថ្មី​នៃ​ការ​រញ្ជួយ​ដី​ដែល​វាយប្រហារ​នៅ​ខេត្ត​ហេ​រ៉ាត​ភាគ​ខាងលិច​អា​ហ្វា​នី​ស្ថាន​និង​បណ្ដា​ខេត្ត​ជិតខាង កើន​កាន់តែ​ខ្ពស់​ដល់​យ៉ាងតិច​ស្លាប់​២៤៤៥​នាក់​ហើយ​។ នេះ​ជា​ការ​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​៨​តុលា​របស់​អាជ្ញាធរ​មូលដ្ឋាន​។ គួររំលឹកថា រញ្ជួយ​ដី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ស្លា​.​ប់​ដល់​ជាង​២​ពាន់​នាក់​ហើយ

នាយក​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ហេ​រ៉ាត លោក​ម៉ា​វ​ឡា​វី​មូ​សា​អាសា​រី ថ្លែង​ថា តំបន់​ដែល​រង​ប៉ះពាល់​ខ្លាំង​ជាងគេ​គឹ​ស្រុក​ហ្សា​ដា​ហ្សា​ន​ខេត្ត​ហេ​រ៉ាត ដែល​ក្នុងស្រុក​នោះ​ភូមិ​១៣​រង​ការ​បំផ្លាញ​ទាំងស្រុង​។ មុន​នេះ​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក​មុ​ល​ឡា​ហ៍​ហ្សា​ណា​ន​សា​អេក​គូសបញ្ជាក់​ថា មនុស្ស​ដល់​ទៅ​ជាង​៩២០០​នាក់​ទៀត​រង​របួស ដោយសារ​ការ​រញ្ជួយ​ដី​កម្លាំង​៦,២​រី​ស្ទ័​រ​នោះ​។

យោង​តាម​មជ្ឈមណ្ឌល​បណ្ដាញ​រញ្ជួយ​ដី​ចិន​ថា ការ​រញ្ជួយ​ដី​២​កម្លាំង​៦,២​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​៧​តុលា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​ការ​រញ្ជួយ​ដី​មួយ​កើត​មាន​នា​វេលា​ម៉ោង​១១​និង​១០​នាទី​ម៉ោង​ក្នុងស្រុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ