ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​​​នៅ​​​អា​ហ្វ​ហ្គា​នី​ស្ថាន ​ស្លា.ប់​ដល់​ជាង​២​ពាន់​នាក់​ហើយ

6 ខែ មុន

ប្រទេសអាហ្វហ្គានីស្ថាន​ ៖ តាមAFP ចុះថ្ងៃទី៨ តុលាថា មនុស្សដល់ជាង​២០០០នាក់​​ហើយស្លា.ប់​ ដោយ​

ប្រទេសអាហ្វហ្គានីស្ថាន​ ៖ តាមAFP ចុះថ្ងៃទី៨ តុលាថា មនុស្សដល់ជាង​២០០០នាក់​​ហើយស្លា.ប់​ ដោយ​សារការញ្ជួយ​ដី​ខ្លាំង​មួយ កាលពី​ថ្ងៃ​ទី​៧តុលា នៅ​ភាគខាងលិច​​​អាហ្វហ្គា​នី​ស្ថាន​ ដែល​បណ្ដាល​ឲ្យ​មាន​ការខូច​ខាត​ធ្ងន់ធ្ងរ​។ នេះ​បើ​តាម​តុល្យការ​ផ្លូវ​ការ​ថ្មី​មួយ​​។

ការរញ្ជួយ​ដី​​នោះ​មាន​កម្លាំង​៦,៣រីស្ទ័រ​​វាយ​ប្រហារ​កាលពី​ថ្ងៃ​ទី​​៧តុលា នៅ​តំបន់ទាំង​ឡាយ​ស្ថិតនៅ​ចម្ងាយ​៣០គីឡូម៉ែត្រ ភាគ​ពា​យ័ព្យក្រុងហេរ៉ាត​​ហើយ​បន្ទាប់មក​ មាន​ញ័រ​រង្គើរ​ខ្លាំង​​​៨លើក​ទៀត​។

លោកប៊ី​ឡៃ​កា​រីមី​​​អ្នក​នាំ​ពាក្យ​​រង​នៃ​រដ្ឋាភិបាលតាលី​បង់ថ្លែង​ប្រាប់​AFPថា ចំនួន​ជន​រង​គ្រោះ​មាន​ខ្ពស់​បំ​ផុត គឺ​ដល់​ជាង​១០០០នាក់​ស្លា.ប់​។

តាម​អង្គការ​សុខ​ភាព​ពិភពWHO ថា ផ្ទះ​ដល់ទៅ​ជាង​៦០០ខ្នងរង​ការបំ​ផ្លាញ​ ក្នុងភូមិ​យ៉ាង​តិច​១០​​នៃ​ខេត្តហេរ៉ាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ