ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ដី​ស្អុយ​ចាក់​ហៀរ​ប្រឡាក់​ផ្លូវ​ បង្ក​ការ​ក្តៅក្រ​ហាយ​ពី​អ្នកដំណើរ និង​ស្នើ​ដល់​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​គំនរ​ដី​ស្អុយ​មួយ​កន្លែង​ត្រូវ​គេ​ដឹក​យក​ទៅ​ចាក់​គរ​ និង​ហៀរ​ប្រឡាក់​ពេញ​ផ្លូវ​បង្ក​

រាជធានី​ភ្នំពេញ ​៖ ​គំនរ​ដី​ស្អុយ​មួយ​កន្លែង​ត្រូវ​គេ​ដឹក​យក​ទៅ​ចាក់​គរ​ និង​ហៀរ​ប្រឡាក់​ពេញ​ផ្លូវ​បង្ក​អោយ​មានការ​ក្តៅក្រហាយ​ពី​អ្នកដំណើរ ទ​ទូ​ច​ស្នើ​សុំ​ដល់​អាជ្ញាធរ​ មេត្តា​ចុះ​ទៅ​ត្រួតពិនិត្យ និង​ណែនាំ អោយ​ម្ចាស់​លាង​សំអាត​ ដើម្បី​បញ្ជៀ​សការ​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ និង​ប៉ះពាល់​ដល់​បរិស្ថាន​ជុំ​វិញ ។
ដី​ស្អុយ​ដែល​ចាក់​ហៀរ​ប្រឡាក់​ផ្លូវ​នោះ​ ស្ថិត​នៅ​តាម​ផ្លូវ​បេ​តុង ខាងលិច​វត្ត​ឃ្មួ​ញ ស្ថិត​ក្នុងភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

​តាម​​ប្រភពពី​ប្រជាពលរដ្ឋ​បានឱ្យ​​កោះសន្តិភាព​ដឹង​ថា ដី​ស្អុយ​នោះ​ត្រូវ​បាន​រថយន្ត​ដឹក​ចេញពី​ការដ្ឋាន​សាងសង់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទៅ​ចាក់​ក្នុង​ដី​ឡូ​តិ៍​ខាងលើ តែ​ពេល​យប់អស់​រយៈ​ពេល ប្រមាណ​២​ខែ​មក​ហើយ ដើម្បី​ហាល​អោយ​ស្ងួត​លក់​បន្ត​ទៀត​ ។ ​នៅ​ក្នុង​ការ​ចាក់​គរ​ដី​ស្អុយ​ហៀរ​ពេញ​ផ្លូវ ​រួម​នឹង​ដី​ជ្រុះ​បណ្តាល​ឱ្យ​​ផ្លូវ​បេតុង​ក្លាយទៅជា​ផ្លូវ​ដី​ហុយ​ទ្រលោម​នៅ​ពេល​ស្ងួត និង​ពេល​មាន​ភ្លៀង​ធ្លាក់​បង្ក​អោយ​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។

​តាម​ប្រភពពី​​ប្រជាពលរដ្ឋ​ម្នាក់​ដែល​លក់ដូរ​នៅ​តាម​ដងផ្លូវ​បានអោយ​ដឹង​ថា ចាប់តាំងពី​គេ​ដឹក​ដី​ស្អុយ យក​ទៅ​ចាក់​នៅ​តំបន់​នោះ ពេល​ជិះ​ម៉ូតូ​ឆ្លងកាត់​ស្ទើរ​មើលផ្លូវ​លែង​ឃើញ ព្រោះ​ដី​ស្អុយ​បាន​ជ្រុះ​ពេញ​ផ្លូវ​ហុយ​ទ្រលោម និង​បង្ក​គ្រោះថ្នាក់​រអិល​ម៉ូតូ​នៅ​ពេល​ជិះ​ឆ្លងកាត់​ពេល​ភ្លៀង​ធ្លាក់​ ។ ​ពលរដ្ឋ​រូប​នោះ ក៍បាន​អោយ​ដឹង​ទៀត​ថា បើ​ប្រជាពលរដ្ឋ​តូចតាច​គ្រាន់​ចាក់​ដី​តែ​១​ឡាន​ហៀរ​ចូល​ផ្លូវ អាជ្ញាធរ មើលឃើញ​ណាស់​បាន​ចុះ​មក​ណែនាំ ​និង​អោយ​លាង​​ផ្លូវ តែ​បើ​គេ​ចាក់​ដី​ស្អុយ​រាប់​ពាន់​ឡាន.គរ​ដូច​ភ្នំ​និង​ហៀរ​ប្រឡាក់​ផ្លូវ​បែប​នេះ បែរ​ជា​ស្ងាត់ជ្រៀប​។

ប្រជាពលរដ្ឋ​ក៏​បាន​ស្នើរ​សុំ​ដល់​អាជ្ញាធរ​ខណ្ឌ​សែន​សុខ មេត្តា​ចុះ​ទៅ​ត្រួតពិនិត្យ​ ​និង​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ សូម​ជួយ​លាង​សំអាត​ផង​ ព្រោះ​ដី​ស្អុយ​នោះ​កំពុង​ធ្វើ​បង្ក​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​ និង​បង្ក​អោយ​កើត​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ