ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះ​សីហ​នុ សន្យា​បន្ត​ផ្តល់​រង្វាន់​ម៉ូតូ​១​គ្រឿង ដល់​​សិស្ស​ប្រឡង​បាក់​ឌុ​ប​ជាប់​និទ្ទេស A ​ ឆ្នាំ​សិក្សា២០២២-២០២៣

6 ខែ មុន

​ខេត្ត​ព្រះសីហនុ ៖ លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ជួប​សំណេះសំណាល​ជាមួយ​លោក

​ខេត្ត​ព្រះសីហនុ ៖ លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ ហ៊ុន សែន វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង​បន្ត​ផ្តល់​រង្វាន់​លើកទឹកចិត្ត​នូវ​ម៉ូតូ១​គ្រឿង សម្រាប់​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ក្នុង​ឆ្នាំ​សិក្សា ២០២២-២០២៣​។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជូន​ចំពោះ​ប្អូន​ៗ​សិស្ស​ដែល​កំពង់​ត្រៀមខ្លួន​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ត្រូវ​ពង្រឹងសមត្ថភាព​ដណ្តើម​យក​និទ្ទេស A នៅ​តាម​សាលា​វិទ្យាល័យ​ទាំង​៩ ក្នុង​ខេត្ត​ព្រះ​សីហ​នុ សូម​ឲ្យ​ក្មួយ​ៗ​ខិតខំ​សិក្សា​ព្រោះ​ពេលវេលា​កាន់តែ​កៀក​នៃ​ការ​ប្រឡង បង្កើន​ការ​ចង​ចាំ ផ្តល់​ការ​យល់​ដឹង​មានគុណ​តម្លៃ​នៃ​ការ​ប្រឡង ជា​ការ​ប្រ​គួ​ត​គ្នា ចង់​ជាប់ ឈាន​ទៅ​ទទួល​បាន​និទ្ទេស A​។

លោក​អភិបាល​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត នឹង​ក្រុមការងារ​នៅ​តែ​បន្ត​ផ្តល់​រង្វាន់​លើកទឹកចិត្ត​នូវ​ម៉ូតូ ០១​គ្រឿង សម្រាប់​សិស្ស​ប្រឡង​ជាប់​ទទួល​បាន​និទ្ទេស A ក្នុង​ឆ្នាំ​សិក្សា​២០២២-២០២៣ ទន្ទឹម​នោះ​យើង​ក៏​កំពុង​គិត​ពី​រង្វាន់​លើកទឹកចិត្ត​សម្រាប់​លោកគ្រូ អ្នកគ្រូ​នៅ​តាម​សាលា​ដែល​បាន​ជួយ​បណ្តុះបណ្តាល​សិស្ស​ទទួល​បាន​និទ្ទេស A​។

លោក​អភិបាលខេត្ត ក៏​បាន​លើក​ឡើង​ពី​វិស័យ​អប់រំ និង​កីឡា​បាន​រលូន មន្ទីរ​ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់​បំផុស​ឲ្យ​សិស្ស​របស់​យើង​ចូលរួម​ក្នុង​វិស័យ​កីឡា​ក្នុង​ការ​ចូលរួម​ការ​ប្រកួត​កីឡា​នៅ​ទូ​ទាំង​ប្រទេស ឆ្នាំ​នេះ​យើង​បាន​បញ្ជូន​សិស្ស​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​ថ្នាក់​ខេត្ត និង​រាជធានី​ភ្នំពេញ​លើ​វិញ្ញាសារ​មួយ​ចំនួន សង្ឃឹមថា នៅ​ឆ្នាំ​ខាង​មុខ​យើង​នឹង​ជំរុញ​វិស័យ​កីឡា​នៅ​គ្រប់​កម្រិតសិក្សា ដើម្បី​ពង្រីក​បរិមាណ​សិស្ស​ចូលរួម​ការ​ប្រកួត​កីឡា​ឲ្យ​បាន​កាន់តែ​ច្រើន​នូវ​គ្រប់​វិញ្ញាសារ និង​សូម​ជូនពរ​ឲ្យ​សិស្សានុសិស្ស​ដែល​កំពុង​ត្រៀមប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០២២-២០២៣ ជាប់​ទាំងអស់​គ្នា​។

បើ​តាម​លោកស្រី អ៊ុ​ច សោភា ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​សិក្សា​២០២២-២០២៣ ខេត្ត​ព្រះ​សី​ហនុមាន​បេក្ខជន​ដាក់​ពាក្យ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន ១.៩៣៤​នាក់ ស្រី ៩៧៧​នាក់ ខេត្ត​មាន​វិទ្យាល័យ​ចំនួន​៩ សិស្ស​បាន​ចូល​ថ្នាក់​បំប៉ន​មាន​ចំនួន ១.៥២៥​នាក់ មាន​លោកគ្រូ អ្នកគ្រូ​ស្ម័គ្រចិត្ត​បំប៉ន​ចំនួន ៩៩​នាក់ ស្រី ៣០​នាក់ ហើយ​ចំពោះ​ការ​បំប៉ន​ត្រៀមប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយ ភូមិ​នេះ មាន​រយ​:​ពេល ២​ខែ​កន្លះ គី​ចាប់ពី​ថ្ងៃ​ទី​១៥ ខែសីហា ដល់​ថ្ងៃ​ទី​៣១ ខែតុលា ២០២៣ ដោយ​បំប៉ន​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ចំនួន ៦​មុខ​វិជ្ជា ស្មើនឹង ១៤​ម៉ោង ក្នុង​មួ​យស​ប្តា​ហ៍ និង​វិទ្យាសាស្ត្រ​សង្គម ចំនួន ៦​មុខ​វិជ្ជា ស្មើនឹង ១៤​ម៉ោង ក្នុង​មួ​យស​ប្តា​ហ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ