ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​កីឡា​នៅ​អ៊ី​ស្រា​អែ​ល​ត្រូវ​លុប​ចោល អត្ត​ព​លិ​ក​បរទេស​ចាក​ចេញពី​ប្រទេស​នេះ

6 ខែ មុន

អ៊ី​ស្រា​អែ​ល ៖ ប្រទេស​អ៊ី​ស្រា​អែ​ល​កំពុង​ជួប​ទុក្ខ​ធំ បន្ទាប់​ពី​ការ​វា.យប្រហារ​ដ៏​ភ្ញាក់ផ្អើល និង​រន្ធត់​ជាទី​

អ៊ី​ស្រា​អែ​ល ៖ ប្រទេស​អ៊ី​ស្រា​អែ​ល​កំពុង​ជួប​ទុក្ខ​ធំ បន្ទាប់​ពី​ការ​វា.យប្រហារ​ដ៏​ភ្ញាក់ផ្អើល និង​រន្ធត់​ជាទី​បំផុត​ពី​សំណាក់​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៣​។ ជា​លទ្ធផល​នៃ​ការ​វា.យ​ប្រហារ​នេះ បណ្តាល​ឱ្យ​មនុស្ស​ច្រើន​ជាង ៣០០​នាក់​បាត់បង់​ជីវិត និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ផង​ដែរ​។ នេះ​បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​បណ្តាសារ​ព័ត៌មាន​ធំ​ៗ នៅ​ជុំវិញ​ពិភពលោក​បាន​ចេញផ្សាយ​។

ពាក់ព័ន្ធ​ការ​វា.យប្រហារ​ដ៏​រន្ធ.ត់​នេះ ព្រឹត្តិការណ៍​កីឡា​ទាំងអស់​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល ត្រូវ​បាន​លុប​ចោល​។ ស្រប​ពេល​ក្លិប​កីឡា​មួយ​ចំនួន​ធំ បាន​អនុញ្ញាត​ឱ្យ​អត្ត​ព​លិ​ក​បរទេស​របស់​ពួក​គេ​ចាក​ចេញពី​ប្រទេស​ផង​ដែរ​។

នៅ​ព្រឹក​ថ្ងៃ​៧ ខែតុលា កន្លង​ទៅ ការ​វា.យប្រហារ​ដោយ​មី​ស៊ី​ល​ដ៏​គួរ​ភ្ញាក់ផ្អើល​បំផុត​មួយ ត្រូវ​បាន​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។ ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន អាច​ជ្រៀតចូល​អ៊ី​ស្រា​អែ​លតា​ម​ទម្រង់​ផ្សេង​ៗ នៃ​ការ​ដឹក​ជញ្ជូន និង​បាន​អនុវត្ត​ការ​វា.យប្រហារ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ការ​វា.យប្រហារ​នេះ ត្រូវ​បាន​ចាប់ផ្តើម​អំឡុង​ពេល​គម្រប់​ខួប​៥០​ឆ្នាំ​នៃ​សង្គ្រាម យម គី​ព​ពួរ (Yom Kippur) ខណៈ​ពលរដ្ឋ​អ៊ី​ស្រា​អែ​ល​មួយ​ចំនួន ត្រូវ​បាន​ចាប់ពង្រត់​ផង​ដែរ​។ ការ​ត្រៀមខ្លួន​ធ្វើសង្គ្រាម ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល​ទាំងមូល ហើយ​ការ​ចល័ត​ទ័ព​ទ្រង់ទ្រាយ​ធំ​បាន​ចាប់ផ្តើម​។

ក្រសួង​វប្បធម៌ និង​កីឡា​របស់​អ៊ី​ស្រា​អែ​ល បាន​ប្រកាស​ថា រាល់​ព្រឹត្តិការណ៍​កីឡា​ទាំងអស់​នឹង​ត្រូវ​លុប​ចោល​រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម​ទៀត​។ ជាមួយ​គ្នា​នោះ​ផង​ដែរ ក្លិប​បាល់ទាត់​ជា​ច្រើន​ដូច​ជា Maccabi Haifa, Beitar Jerusalem, Hapoel Be’er Sheva, Hapoel Tel Aviv និង Maccabi Tel Aviv បាន​សម្រេចចិត្ត ដើម្បី​អនុញ្ញាត​ឱ្យ​កីឡាករ​បរទេស​របស់​ពួក​គេ​ចាក​ចេញពី​ប្រទេស​អ៊ី​ស្រា​អែ​ល ប្រសិនបើ​ពួក​គេ​ចង់​ធ្វើ​ដូច្នេះ​។

ក្លិប​បាល់បោះ Hapoel Be’er Sheva បាន​អនុញ្ញាត​កីឡាករ​បរទេស​របស់​ពួក​គេ​ចាកចេញ​ផង​ដែរ ហើយ​កំពុងធ្វើការ​ឆ្ពោះទៅ​រក​ការ​ប្រតិបត្តិ នៃ​ដំណើរការ​ដែល​នឹង​អនុញ្ញាត​កីឡាករ​ទាំងអស់ ព្រមទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ជម្លៀស​ខ្លួន​ចេញ​ដោយ​សុវត្ថិភាព​។ ស្រប​ពេល​ដែល​ក្លិប​កីឡា​ជា​ច្រើន​ផ្សេង​ទៀត បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ​ផង​ដែរ​។ ហើយ​រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​របាយការណ៍​ណាមួយ​បញ្ជាក់​អំពី ការ​ខូចខាត​ក្នុង​វិស័យ​កីឡា​របស់​ប្រទេស​អ៊ី​ស្រា​អែ​ល​នៅឡើយ​ទេ​។

លោក ប៊េ​ន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) នាយក​រដ្ឋមន្ត្រី​ប្រទេស​អ៊ី​ស្រា​អែ​ល បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​មួយ​ថា «​ប្រជាពលរដ្ឋ​អ៊ី​ស្រា​អែ​ល យើង​កំពុង​មាន​សង្គ្រាម​។ ក្រុម​ហា​ម៉ាស់​បាន​បើក​ការ​វាយប្រហារ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ប្រឆាំង​នឹង​រដ្ឋ​អ៊ី​ស្រា​អែ​ល និង​ប្រជាពលរដ្ឋ​របស់​ខ្លួន​។ ការ​អធិស្ឋាន​របស់ខ្ញុំ គឺជា​មួយ​អ៊ី​ស្រា​អែ​ល​»​។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) កាលពី​ថ្ងៃ​ទី​៨ ខែតុលា កន្លង​ទៅ បាន​ប្រកាស​ថ្កោលទោស​ការ​វា.យប្រហារ​រ​របស់​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​មក​ពី​តំបន់​ហ្គា​ហ្សា​លើ​អ៊ី​ស្រា​អែ​ល​ជា​សាធារណៈ​។ លោក​ក៏​បាន​ប្រកាស​គាំទ្រ ក៏​ដូច​ជា​ធានា​ដល់​អ៊ី​ស្រា​អែ​ល​ជាមួយ​ពាក្យ​ឃ្លា​ថា «​ការ​គាំទ្រ​របស់​រដ្ឋបាល​របស់ខ្ញុំ​សម្រាប់​សន្តិសុខ​អ៊ី​ស្រា​អែ​ល​គឺ​រឹង​មាំ ហើយ​ឥត​ងាករេ​»៕ (​ប្រភព​ពី BasketNews)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ