ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធាក់​ស៊ី​ក្លូ​នៅ​ភ្នំពេញ ជិត​៣០០​នាក់ ទទួល​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ មូលនិធិ​ត្រីចក្រយាន​(​ស៊ី​ក្លូ​)​កម្ពុជា នៅ​តែ​បន្ត​យកចិត្តទុកដាក់​ដល់​បងប្អូន ដែល​ជា​សមាជិក​មូលនិធិ​ត្រីចក្រយាន​កម្ពុជា នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយនៅ​បាន​នាំ​យក​នូវ​ថវិកា និង​គ្រឿង​ឧបភោគ បរិភោគ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ មូលនិធិ​ត្រីចក្រយាន​(​ស៊ី​ក្លូ​)​កម្ពុជា នៅ​តែ​បន្ត​យកចិត្តទុកដាក់​ដល់​បងប្អូន ដែល​ជា​សមាជិក​មូលនិធិ​ត្រីចក្រយាន​កម្ពុជា នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយនៅ​បាន​នាំ​យក​នូវ​ថវិកា និង​គ្រឿង​ឧបភោគ បរិភោគ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានកិត្តិយស​មូលនិធិ​ត្រីចក្រយាន​កម្ពុជា (​ស៊ី​ក្លូ​) ជូន​ពួក​គាត់​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​សម្រួលការ​លំបាក់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ពិសេស​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៣​នេះ លេខាធិការដ្ឋាន​មូលនិធិ​ត្រីចក្រយាន​កម្ពុជា ដោយ​មានការ​ចាត់​តាំងពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ត្រីចក្រយាន​កម្ពុជា បាន​នាំ​យក​នូវ​ថវិកា និង​គ្រឿង​ឧបភោគ បរិភោគ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជូន​បងប្អូន ដែល​ជា​សមាជិក​មូលនិធិ​ស៊ី​ក្លូ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​២៩៩​នាក់ បន្ត​ទៀត នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដើម្បី​ពួក​គាត់​ប្រើប្រាស់​ទៅ​វត្ត​ធ្វើបុណ្យ​ទាន និង​ជួបជុំ​គ្រួសារ ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ​ត្រីចក្រយាន​កម្ពុជា បាន​លើក​ឡើង​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន តែង​ក្រើនរំលឹក​អោយ​លោក ឃួ​ង ស្រេង យកចិត្តទុកដាក់ និង​មើលថែ​ពី​សុខទុក្ខ​បងប្អូន សមាជិក​អ្នក​ធាក់​ស៊ី​ក្លូ ក្នុង​រាជធានី​ភ្នំពេញ ជា​និច្ច ។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ តុលា​នេះ បងប្អូន​ដែល​ជា​សមាជិក​មូលនិធិ​ស៊ី​ក្លូ ក្នុង​រាជធានី​ភ្នំពេញ បាន​ទទួល​ថវិកា ៥​ម៉ឺន មី​១​កេស ទឹក​សុទ្ធ​១​កេស ត្រីខ​១​យូរ ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បន្ថែម​ពីលើ​ការ​ឧ​ប​ត្ថ​ម​ប្រចាំខែ​របស់​ពួក​គាត់​ទៀត ដើម្បី​អោយ​ពួក​គាត់​បាន​ប្រើប្រាស់​បាន​ទៅ​វត្ត​ធ្វើបុណ្យ​ទាន និង​ជួបជុំ​គ្រួសារ ។

លោក​បន្ត​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន យកចិត្តទុកដាក់​ខ្លាំង​ណាស់ ចំពោះ​បងប្អូន​ជា​សមាជិក​មូលនិធិ​ស៊ី​ក្លូ ពោល​គឺ​អោយ​តែ​មាន​ពិធីបុណ្យ​ជាតិ​ធំ​ម្តង​ៗ សម្តេច​តែង​បាន​ផ្តល់​អំណោយ​ជូន​ពួក​គាត់​ជា​និច្ច​។ ក្រៅពី​នេះ បងប្អូន​អ្នក​ធាក់​ស៊ី​ក្លូ​ទាំង​២៩៩​នាក់ ក៏​ទទួល​បាន​ប្រាក់ខែ​ជា​រៀង​រាល់​ខែ ចំនួន​២១​ម៉ឺន​រៀល​ផង​ដែរ ដោយ​ក្នុង​១​ខែ​ពួក​គាត់ អាច​បើក​បាន​៣​ដង ក្នុង​១​ដង​៧​ម៉ឺន​រៀល ជាមួយនឹង​ផ្តល់​ជូន​បណ្ណ​ប​.​ស​.​ស ដើម្បី​ឲ្យ​បងប្អូន អាច​ទៅ​ព្យាបាល​ជំងឺ​ដោយ​មិន​អស់ប្រាក់​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នានា ។
បន្ថែម​ពី​នេះ​ទៀត ក្នុងអំឡុងពេល ដែល​ប្រទេស​កម្ពុជា ក៏​ដូច​ជា​រាជធានី​ភ្នំពេញ កំពុង​ប្រឈម​មុខ​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ សម្តេច​មិន​ត្រឹមតែ​ផ្តល់​វ៉ាក់សាំង​ជូន​ពួក​គាត់​ទេ នូវ​បាន​ផ្តល់​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ ម៉ាស អាកុល ជែ​ល អាវ​ភ្លៀង ជូន​ពួក​គាត់​ថែម​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មូលនិធិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ថ្ងៃ​ទី​១៨ មក​រា ឆ្នាំ​២០១៨ គឺ​មាន​រយៈពេល​០៥​ឆ្នាំ​ហើយ ក្រោម​ការ​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សំដៅ​អភិរក្ស​ស៊ី​ក្លូ ដែល​មាន​ដើម​កំណើត​តាំងពី​សម័យ​អ​នា​និគម​និយម​បារាំង​មក​ម្លេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ