ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីរង​គ្រោះ​ចាញ់បោកគេ​ទៅ​បម្រើ​ការ​នៅ​​ឡាវ​បាន​បញ្ជូន​​​ដល់​ច្រក​ព្រំដែន​កម្ពុជាហើយ

7 ខែ មុន

ខេត្តស្ទឹងត្រែង​ ៖ កាលពីវេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៣ លោក គី មុន្នី​រ័​ត្ន អគ្គ​កុងស៊ុល នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ខេត្តស្ទឹងត្រែង​ ៖ កាលពីវេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៣ លោក គី មុន្នី​រ័​ត្ន អគ្គ​កុងស៊ុល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ទីក្រុង​ប៉ា​សេ ខេត្ត​ចំប៉ា​សាក់ បាន​នាំ​ស្ត្រី​រង​គ្រោះ​៦​នាក់ ពី​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា​វិញ ​នៅ​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល ខណៈ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ដឹកនាំ​ដោយ​លោកស្រី កែវ សា​វឿ​ន អភិបាលរង​ខេត្ត​តំណាង លោក ស្វាយ សំ​អ៊ា​ង ស្វាគមន៍​ទទួល​ស្ត្រី​រង​គ្រោះ​ ។

​លោក​អគ្គ​កុងស៊ុល​បានឱ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ទាំង​៦​នាក់ គឺ​មក​ពី​ខេត្ត​ព្រះ​សីហ​នុ​១​នាក់ ខេត្តកំពត​២​នាក់ ខេត្តកំពង់ស្ពឺ​២​នាក់ និង​រាជធានី​ភ្នំពេញ​១​នាក់ ត្រូវ​បាន​ស្ថានទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វៀង​ចន្ទន៍ ទំនាក់ទំនង​ជាមួយ​មន្ត្រី​ប៉ូលិស​ឡាវ​ជួយ​សង្គ្រោះ​ពី​ខេត្ត​បរ​កែវ តំបន់ត្រីកោណ​កាលពី​វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែ កញ្ញា ឆ្នាំ​២០២៣​។

បន្ទាប់​ពី​មានការ​សង្គ្រោះ​រួច​ហើយ បាន​ទំនាក់ទំនង​មក​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វា​អន្តរជាតិ​ត្រពាំង ក្រៀល​ដើម្បី​ជួយ​សម្រួល​ធ្វើ​បែបបទ​ប្រគល់​ទទួល​ស្ត្រី​រង​គ្រោះ​៦​នាក់​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​។

ស្ត្រី​រង​គ្រោះ​ក្នុង​ចំណោម​៦​នាក់​បានឱ្យ​ដឹង​ថា​៖ ពួក​គេ​បាន​ចាញ់បោក​មេខ្យល់​យក​ទៅ​ធ្វើការ​នៅ​ប្រទេស​ឡាវ​តំបន់ត្រីកោណ តាំងពី​ខែសីហា ឆ្នាំ​២០២៣ គឺ​មាន​រយៈពេល​១​ខែ​១០​ថ្ងៃ​គត់ ដោយ ដំបូង​គឺ​ការ​នៅ​ផ្នែក​KTV​បម្រើ​សេ​វា24​ម៉ោង ហើយ​បាន​៣​ថ្ងៃ ថៅកែ​នៅ​ទីនោះ​ឱ្យធ្វើ​ជា​ស្ត្រី​បំរើ​ផ្លូវភេទ​២៤​ម៉ោង លើ​២៤​ម៉ោង​វិញ ដោយ​មាន​សកម្មភាព​បែប​នោះ​ទើប​ពួក​គេ​ដែល​រង​គ្រោះ​បាន​បង្ហោះ​សារ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពាវនាវ​ឱ្យ សមត្ថកិច្ច ជួយ​កាលពី​ព្រឹក​ថ្ងៃ​ទី ៣០ ខែកញ្ញា ឆ្នាំ​២០២៣​។

លោកស្រី កែវ សា​វឿ​ន អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​ រួម​និង​មន្ទីរ​កិច្ចការ​នារី​ខេត្ត មន្ទីរ​សង្គមកិច្ច​ខេត្ត និង​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ទទួល​ស្ត្រី​រង​គ្រោះ​ទាំង​៦​នាក់​ដោយ​ក្តី​រីករាយ​បំផុត ខណៈ​ពេល​ស្ត្រី​ទាំងនោះ​បាន​បង្ហោះ​សារ​ឱ្យ​ជួយ​សង្គ្រោះ​ និង​អន្តរាគមន៍​ពី​សំណាក់​ស្ថានទូត​កម្ពុជា ។

លោកស្រី​អភិបាលរង​ខេត្ត​បាន​ផ្តល់​នូវ​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​មិន​ប្រ​ងើយ​កន្តើយ​ទេ ​គឺ​តែង​តែ​មានការ​យកចិត្ត​ទុក្ខ​ដាក់​ជា​និច្ច​ ក្នុង​កិច្ច​អន្តរាគមន៍​ដើម្បី​ជួយ​សង្គ្រោះផ្តល់​នៅ​ភាព​កក់ក្តៅ​ជា​និច្ច​ចំពោះ​ប្រជាជន​កម្ពុជា ជាក់ស្តែង​ ដូច​ស្ត្រី​រង​គ្រោះ​ទាំង​៦​នាក់​នេះ គឺ​បាន​ជួយ​រួច​ផុត​ពី​ការ​ចាញ់​បោក​មេខ្យល់​យក​ទៅ​លក់​បំរើ​ផ្លូវភេទ​នៅ​តំបន់ត្រីកោណ​។

លោក​ជំទាវ​អភិបាលរង​ខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ឡាវ មាន​កិច្ចសហការ​ប្រសើរ បំផុត​ជាមួយ​ស្ថានទូត​កម្ពុជា រំដោះ​ស្ត្រី​រង​គ្រោះ​កម្ពុជា​ឱ្យ​រួច​ផុត​ពី​ជនខិលខូច​នាំ​យក​ទៅ​លក់​បំរើ​ផ្លូវ ភេទ​។

គូសបញ្ជាក់​ថា​​ ស្ត្រី​រង​គ្រោះ​ចាញ់បោក​ជន​ខិល​ខួច​នាំ​ទៅ​បម្រើ​ការ​នៅ​ប្រទេស​ឡាវ​(​ផ្នែក​KTV​បម្រើ​សេ​វ៉ា​24h)​ពេល​នេះ​ត្រូវ​បាន​អគ្គ​កុង​សុល​ខ្មែរ​ប្រចាំ​នៅ​ក្រុង​ប៉ាក់​សេ ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ បាន​ធ្វើការ​ប្រគល់ ជូន​រដ្ឋបាល​ខេត្តស្ទឹងត្រែង និង​រដ្ឋបាល​ខេត្តស្ទឹងត្រែង បាន​ទទួល និង​ប្រគល់​ភ្លាម​ៗ​នៅ​អាគារ​ប៉ុស្តិ៍​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ត្រពាំង​គ្រៀល ជូន​អង្គការ ការី​តាស កម្ពុជា (Caritas Cambodia) ដែល​មាន​ទីស្នាក់ការ​នៅ​ខេត្តកណ្តាល តាម​រយះ អគ្គនាយកដ្ឋាន​គាំពារ​ជន​រង​គ្រោះ នៃ​ក្រសួង​សង្គមកិច្ច អតីត​យុវជន យុវ​និ​តិ​សប្ប​ទា ដើម្បី​ទទួលយក​ទៅ​ស្នាក់​នៅ​បស្ត្រី​រង​គ្រោះ​ចាញ់​បោក​ជនខិលខូច​នាំ​ទៅ​បម្រើ​ការ​នៅ​ប្រទេស​ឡាវ​បាន​បញ្ជូន​មក​ដល់​ច្រក់​អន្តរជាតិ ត្រពាំង​ក្រៀល​ព្រំដែន​កម្ពុជា​ឡាវ ​។​

អត្ថបទសរសេរ ដោយ