ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ករណី​ផ្តល់​ទីតាំង​ជួញដូរ​គ្រឿ.ង.ញៀ.ន​បញ្ជូន​​ទៅ​តុលាការ

6 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​ផ្តល់​ទីតាំង​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន និង​រក្សា​ទុក​ដោយ​ខុសច្បាប់ រួម​និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​-​ស្រី​១៥​នាក់ ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃ​ទី​០៥ តុលា ឆ្នាំ​២០២៣ ក្រោយ​ពី​ឃាត់ខ្លួន​និង​សួរនាំ​រួច…


ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​ផ្តល់​ទីតាំង​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន និង​រក្សា​ទុក​ដោយ​ខុសច្បាប់ រួម​និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​-​ស្រី​១៥​នាក់ ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃ​ទី​០៥ តុលា ឆ្នាំ​២០២៣ ក្រោយ​ពី​ឃាត់ខ្លួន​និង​សួរនាំ​រួច ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ​និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដោយ​ដឹកនាំ​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ត្រី ធិ​ន ស៊ិ​ន​ដេ​ត ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

នៅ​ថ្ងៃ​ទី​៣ តុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​២០.០០​នាទី​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ចុះ​បង្ក្រាប​ទីតាំង​(​ខេ ធី វី​-KTV) មួយ​កន្លែង​មិន​ទាន់​មានឈ្មោះ​យីហោ​ក្នុង​បុរី​សាន​ហូរ​ដែល​ស្ថិត​នៅ​ភូមិ​គីឡូ​លេខ​៤ សង្កាត់​​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៥​នាក់ (​ស្រី​០៥​នាក់​) ក្នុង​នោះ មុខសញ្ញា​ប​ប្រើប្រាស់​អាវុធ​ខ្លី​ខុសច្បាប់​និង​ផ្ដល់​ទីតាំង​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​នឹង​រក្សា​ទុក​វត្ថុ​តាង​សង្ស័យ​ជា​សារធាតុ​ញៀន​ខុសច្បាប់​០១​នាក់ ឈ្មោះ​ផា​ន់ គួ​យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។ ​

លោក​ឧត្តមសេនីយ៍ត្រី ធិ​ន ស៊ិ​ន​ដេ​ត ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​បញ្ជាក់​ថា​៖​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ផា​ន់ គួ​យ រូបគេ​ពិតជា​បាន​កាន់កាប់​អាវុធ​ខុសច្បាប់​និង​ផ្តល់​ទីតាំង​ប្រើប្រាស់​និង​រក្សា​ទុក​សារធាតុ​ញៀន​ស​ខុសច្បាប់​ប្រាកដ​មែន ។

អត្ថបទសរសេរ ដោយ