ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃកុងឡានកុងតឺន័រ ញៀនថ្នាំអីចឹង ទើបបើកឡានសាហា.វម្លេះ!

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ អធិការនគរបាលស្រុកព្រៃនប់ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី បានអោយដឹងថា នៅថ្ងៃ​ទី០៥ ខែតុលា ឆ្នាំ២០២៣ វេ​លាម៉ោង…

ខេត្តព្រះសីហនុ៖ អធិការនគរបាលស្រុកព្រៃនប់ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី បានអោយដឹងថា នៅថ្ងៃ​ទី០៥ ខែតុលា ឆ្នាំ២០២៣ វេ​លាម៉ោង ១២:៣០នាទីរសៀល អធិការដ្ឋានគរបាលស្រុក​ បានទទួលព័ត៌មាន ពីប្រជា​ពលរ​ដ្ឋ រាយការណ៍មកថា មានរថយន្តពីរគ្រឿង បានបើកបរ ដេ​ញ​គ្នា តាមដងផ្លូវជាតិលេ​ខ៤ រហូតជ្រុល ចូលទៅមុខផ្ទះ​ប្រជាពលរដ្ឋ ក្នុងទិសដៅស្របទិសគ្នា ពីខេត្តព្រះសីហ​នុ ទៅភ្នំពេញ នៅចំណុចជិតវង្វង់មូលថ្មដា (ផ្លូវបំបែកវាលរេញ-ស្ទឹង​ហាវ)។

 ក្រោយពីទទួលព័ត៌មាន​នេះ ភ្លាម កម្លាំងអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ បានល្បាត តាមរក ក៏ឃើញរថយន្ត​ដឹកកុងទីន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B 6398 ដែលបើកដេញ គ្នា ឈប់ចតនៅតំបន់សេដ្ឋកិច្ចពិសេស ចេជាង ក្នុង​ឃុំជើងគោ។

បន្ទាប់មក កងកម្លាំង ក៏បានហៅអ្នកបើកបរ​រថយន្តកុងតឺន័រនោះ ឈ្មោះ តឹប ចន្នី ភេទ​ប្រុស អាយុ ៣៣ឆ្នាំ មានទីលំ​នៅ ក្នុង​ភូមិត្រពាំងត្រកៀត ឃុំដំបូកខ្ពួស់ ស្រុកអង្គរជ័យ ខេត្ត​កំពត ដើម្បីសាកសួរ។

ដោយ​មាន​ការសង្ស័យ កងកម្លាំងសមត្ថកិច្ច បានឆែក​​អ្នកបើកបរនោះ ក៏ប្រ​ទះឃើញ​ម្សៅក្រាមសថ្លា​ សង្ស័យជាសារធាតុញៀន​ ចំនួន ០១​កញ្ចប់។ ទូរស័ព្ទដៃ ចំនួន ០១គ្រឿង។ កងកម្លាំងនគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួន និងកសាងសំ​ណុំរឿង តាមនីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ