ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​សាលា​អាយុ​១០ឆ្នាំ​មក​ពី​រៀន​ងូត​ទឹក​ទន្លេ​លង់​ស្លា.ប់​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ សិស្ស​​សាលា​​បឋម​​សិក្សា​​ទួល​ថ្ម​​ម្នាក់​​ឈ្មោះ​ ខឿន រតនៈ ​អាយុ១០ឆ្នាំ​ ដែល​​មាន​ផ្ទះ​នៅ​ខាង​ក្រោយ​បន្ទាយ​​ទាហាន​​ ក្នុង​ភូមិ​បឹង​កុក​ទី២ ​សង្កាត់​បឹងកុក​ ក្រុង​កំពង់​ចាម​ ប្រាប់​ម្តាយ​ថា​​ទៅ​រៀន​គួ​នៅ​វេលា ​ម៉ោង​១​រសៀល ​ថ្ងៃ​ទី១៦​ ឧសភា ​២០១១​ តែ​តាម​​ពិត​​បែរ​ជា​ទៅ​ងូត​ទឹក​ទន្លេ​មេ​គង្គ​លេង​ក្បែរ​​ប្រដឹស​កោះ​ប៉ែន​ជា​មួយ​មិត្ត​ភក្តិ​

ខេត្ត​កំពង់​ចាម​ ៖ សិស្ស​​សាលា​​បឋម​​សិក្សា​​ទួល​ថ្ម​​ម្នាក់​​ឈ្មោះ​ ខឿន រតនៈ ​អាយុ១០ឆ្នាំ​ ដែល​​មាន​ផ្ទះ​នៅ​ខាង​ក្រោយ​បន្ទាយ​​ទាហាន​​ ក្នុង​ភូមិ​បឹង​កុក​ទី២ ​សង្កាត់​បឹងកុក​ ក្រុង​កំពង់​ចាម​ ប្រាប់​ម្តាយ​ថា​​ទៅ​រៀន​គួ​នៅ​វេលា ​ម៉ោង​១​រសៀល ​ថ្ងៃ​ទី១៦​ ឧសភា ​២០១១​ តែ​តាម​​ពិត​​បែរ​ជា​ទៅ​ងូត​ទឹក​ទន្លេ​មេ​គង្គ​លេង​ក្បែរ​​ប្រដឹស​កោះ​ប៉ែន​ជា​មួយ​មិត្ត​ភក្តិ​ ហើយ​បានលង់ទឹក​ស្លាប់រហូតមកដល់ម៉ោងជាង ៧ព្រឹក ថ្ងៃទី១៧ ឧសភា ទើបសពផុសអណ្តែតនៅ​ភូមិរកាលើ សង្កាត់សំបួរមាស ក្រុង​​កំពង់ចាម ។

ស្ត្រី​ជា​ម្តាយឈ្មោះសូយ នាង អាយុ៣៣ឆ្នាំ រៀបរាប់ឲ្យកោះសន្តិ​ភាព​ដឹងថា ក្រោយពី​ទទួល​ទាន​អាហារថ្ងៃត្រង់​ហើយនាវេលាម៉ោងជាង១២​ កូនប្រុសនាង​ឈ្មោះរតនៈសុំទៅ​រៀនគួនៅ​សាលា តែម៉ោង១ទើបនាងយល់ព្រមឲ្យទៅ ។ តាមការកត់សំគាល់ម៉ោង១រសៀលត្រូវចូលរៀននិងចេញ​នៅម៉ោង២រសៀល តែរហូតដល់​ម៉ោង​៣រសៀល​ទៅហើយ​មិនឃើញកូននាងជិះកង់​ត្រឡប់មកផ្ទះវិញសោះ។ នាងបានជិះម៉ូតូ​ចេញ​ទៅតាមរកនៅសាលារៀន តែមិនជួបកូន​ប្រុស​ទេ។ បន្ទាប់មកទៀតនាងតាមរកនៅកន្លែងលេង​ហ្គេម​នានានៅក្នុងក្រុងកំពង់ចាម នៅតែមិន ឃើញទៀត ហើយ​ចេះតែ​ប្រឹងប្រែងតាមរកបន្ត​ទៀតនៅតាមផ្លូវមាត់ទន្លេ ព្រម​ទាំងសួរគេឯង​ផង​ តែមិនមានពន្លឺទៀត​។ រហូត​ដល់​យប់រូប​នាង​និងក្រុមសាច់ញាតិតាមស្វះស្វែងរកពីកន្លែងមួយទៅកន្លែងមួយស្ទើរ​ពេញក្រុងកំពង់​ចាម ។ លុះ​ដល់ព្រឹកថ្ងៃទី១៧ ឧសភា ក្រុម​គ្រួសារ​បន្តតាមរកទៀត ហើយដល់វេលា​ម៉ោង​ជាង៨ព្រឹកបាន​ទទួល​ដំណឹងថា មានសព​ក្មេង​ប្រុសម្នាក់អណ្តែតនៅ​មាត់់ទន្លេក្នុង​ភូមិរកាលើ ។ ​ខណៈពេលនាងទៅមើលដឹងថា ជា​កូន​របស់​នាង។

លោក គង់ សុខុម នាយសង្កាត់វាល​វង់ ប្រាប់ថា ក្មេងប្រុសដែលលង់ទឹកទន្លេស្លាប់នេះមិនដឹងថា ងូតទឹក​ទន្លេលេងនៅត្រង់ទីតាំង​ណា​មួយទេ ហើយ​ក៏មិនដឹងជាមានគ្នា​ប៉ុន្មាន​នាក់​ដែរ ។ ​ពេលបាត់ក្មេងប្រុសនោះមិនមាន​ការភ្ញាក់ ផ្អើលឆោឡោទេរហូតមកដល់វេលាម៉ោងជាង៧ព្រឹកថ្ងៃទី១៧ ឧសភា ស្រាប់តែមានសព​ក្មេងប្រុសម្នាក់ត្រូវគេ​ប្រទះឃើញផុសអណ្តែត​នៅច្រាំងទន្លេត្រង់ ភូមិរកាលើ សង្កាត់​សំបួរ​មាស ក្រុងកំពង់ចាម។ ភ្លាមៗនោះមិនមាន​អ្នក​ណាស្គាល់អត្តសញ្ញាណសព​ឡើយ ។ ​រហូត​ដល់​វេលា​ម៉ោងជាង៨ព្រឹកទើបទទួលបានព័ត៌មានថា អ្នក​ភូមិបឹងកុកទី២ សង្កាត់បឹងកុក បានបាត់​កូនប្រុស លុះពេលម្តាយ​ទៅ​មើលទើបដឹងថា​ជា​កូន​របស់​ខ្លួន​មែន​។ សពក្មេងប្រុស​នេះ​ត្រូវបាន​ឪពុក​ម្តាយ​នាំ​យកទៅ​បូជានៅវត្តដីដុះដើម្បីយកធាតុទៅ​ធ្វើ​បុណ្យតាមប្រពៃណីខ្មែរ ៕