ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ធ្ងន់​ណាស់​! Newcastle លុត PSG ៤-១ ឡើង​ឈរ​​កំពូល​តារាង​ពូ​ល F នៅ UCL

6 ខែ មុន

អង់គ្លេស ៖ ក្រោយ​រង់ចាំ​អស់​ពេល​២០​ឆ្នាំ ក្រុម​សារិកា​ព្រៃ Newcastle United បាន​ស្វាគមន៍​ការ​ប្រកួត​

អង់គ្លេស ៖ ក្រោយ​រង់ចាំ​អស់​ពេល​២០​ឆ្នាំ ក្រុម​សារិកា​ព្រៃ Newcastle United បាន​ស្វាគមន៍​ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ UEFA Champions League ត្រឡប់​មក​កាន់​កីឡដ្ឋាន St James’ Park របស់​ខ្លួន​វិញ​ជាមួយនឹង​រឿង​ដ៏​អស្ចារ្យ​បំផុត ដោយ​បាន​បំបាក់​ក្រុម​យក្ស​បារាំង Paris St-Germain ដោយ​លទ្ធផល ៤-១ កាលពី​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៣ កន្លង​ទៅ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល​ជុំ​ទី​២ នៃ​ពូ​ល F ដែល​ជា​ពូ​លម​រណៈ​។

តាម​រយៈ​ជ័យជម្នះ​នេះ ក្រុម​អ្នកមាន​ជំនាន់​ថ្មី Newcastle កំពុង​កាន់កាប់​កំពូល​តារាង​បណ្តោះអាសន្ន ក្រោយ​ឆ្លងកាត់​២​ប្រកួត​កន្លង​មក ឈ្នះ ១ ស្មើ ១ មាន​៤​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម PSG ដែល​មាន​៣​ពិន្ទុ និង AC Milan ឈរ​នៅ​លេខ​៣ មាន​២​ពិន្ទុ ចំណែក Dortmund នៅ​បាត​តារាង​មាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​។ ការ​ប្រកួត​បន្ទាប់​របស់ Newcastle នឹង​ត្រូវ​តទល់​នឹង​ជើង​ខ្លាំង​អា​ល្លឺ​ម៉​ង់ Dortmund នា​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ខាង​មុខ​នេះ ក្នុង​នាម​ជា​ក្រុម​ភ្ញៀវ​។

ការ​បំបាក់​ក្រុម​ភ្ញៀវ PSG បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​បាល់ទាត់​នៅ​ជុំវិញ​ពិភពលោក ភ្លឺភ្នែក​ខ្លាំង​ជាទី​បំផុត ជាមួយនឹង​ទម្រង់​ពិឃាត​របស់​ក្រុម Newcastle ដែល​មាន​មូលនិធិ​វិនិយោគ​អា​រ៉ា​ប៊ី​សា​អូឌីត (PIF) របស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​គឺ​ព្រះ​អង្គ​ម្ចាស់ Mohammed Bin Salman ជា​ម្ចាស់​ក្លិប ខណៈ​ដែល​កាលពី​លទ្ធផល​ការ​ចាប់ឆ្នោត​វគ្គ​ចែក​ពូ​ល​ចេញ​ជា​ផ្លូវការ មនុស្ស​ភាគច្រើន​សម្តែង​ការ​ចំអក​ក្រុម​នៅ​លី​គ​កំពូល​អង់គ្លេស​មួយ​នេះ ដែល​ស្ថិត​ក្នុង​ពូ​ល F ដែល​ជា​ពូ​លម​រណៈ​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ អ្វី​ៗ​បាន​សបញ្ជាក់​ឱ្យ​ឃើញ​ថា មិន​ដូច​អ្វី​ដែល​គ្រប់​គ្នា​គិត​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ