ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា បញ្ជាក់ជំហរ បន្តអនុវត្តនូវ​គោលនយោបាយ​នៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយ​ប៉ាគីស្ថាន

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបពិភាក្សាការងារ​ជាមួយលោក​ ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar…

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបពិភាក្សាការងារ​ជាមួយលោក​ ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែតុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរ នឹងអាចពង្រឹង និងពង្រីកកាន់តែប្រសើរឡើង ថែមទៀត។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ