ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត ៥ប្រទេស នៅក្នុងជំនួបដាច់ដោយឡែកពីគ្នា នៅវិមានសន្តិភាព នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នេះ។

ដំបូង សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់មក សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបជាមួយលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបជាមួយលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា។

នៅថ្ងៃទី៤តុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបជាមួយលោកស្រី លីយូកា រូឌ្រីហ្គេស បារីយ៉ូស (Liurka Rodriquez Barrios) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបជាមួយលោកស្រី អ៊ូឃូ ខូចាអេសហ៊្វេ (ÜIKÜ Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជាផងដែរ៕
ចែករំលែកព័តមាននេះ