ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​៖ គោលនយោបាយ​ការ​បរទេស​​​រវាង​​កម្ពុជា​-​អង់គ្លេស ​គឺ​មិន​ប្រែប្រួល

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា ទោះបី​កម្ពុជា​មាន​រាជរដ្ឋាភិបាល​ថ្មី ប៉ុន្តែ​គោលនយោបាយ​ការ​បរទេស ជា​ពិសេស ក្នុង​ការ​ទំនាក់ទំនង​រវាង​កម្ពុជា​-​អង់គ្លេស…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា ទោះបី​កម្ពុជា​មាន​រាជរដ្ឋាភិបាល​ថ្មី ប៉ុន្តែ​គោលនយោបាយ​ការ​បរទេស ជា​ពិសេស ក្នុង​ការ​ទំនាក់ទំនង​រវាង​កម្ពុជា​-​អង់គ្លេស គឺ​មិន​ប្រែប្រួល​នោះ​ទេ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។

យោង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៣ នេះ នៅ​វិមាន​សន្តិភាព​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ដូ​មី​និ​ច វី​ល្លៀម​(Dominic Williams) ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជាណាចកកម្ពុជា ។

ក្នុង​ជំ​នូ​ប​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​គូសបញ្ជាក់​ថា «​ទោះបី​កម្ពុជា​មាន​រាជរដ្ឋាភិបាល​ថ្មី ប៉ុន្តែ​គោលនយោបាយ​ការ​បរទេស ជា​ពិសេស ក្នុង​ការ​ទំនាក់ទំនង​រវាង​កម្ពុជា​-​អង់គ្លេស គឺ​មិន​ប្រែប្រួលឡើយ​» ​។ ចំណែក​ឯកឧត្តម ដូ​មី​និ​ច វី​ល្លៀម បាន​អបអរសាទរ​ចំពោះ​សម្តេច​ធិ​បតី​ក្នុង​ឱកាស​នៃ​ការ​ចូល​កាន់​មុខ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​ចំពោះ​សមិទ្ធផល​នានា ដែល​រាជរដ្ឋាភិបាល​ថ្មី​នេះ សម្រេច​បាន​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ រួម​ទាំង​ការ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់​ៗ ទាំង​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន និង​អង្គការ​សហ​ប្រជាជាតិ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​ឯកអគ្គរាជទូត ក៏​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ខួប​លើក​ទី​៧០​នៃ​ចំណង​ការទូត​កម្ពុជា​-​អង់គ្លេស ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ កំពុង​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ។ ជាក់ស្តែង នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ ក្នុង​វិស័យ​អប់រំ គឺ​មាន​សាលារៀន​របស់​អង់គ្លេស​ចំនួន​៣​កន្លែង ក្នុង​នេះ មាន​សាកលវិទ្យាល័យ​ចំនួន​មួយ​កន្លែង ត្រូវ​បាន​បើក​ដំណើរការ ។

លើស​ពី​នេះ កម្ពុជា​-​អង់គ្លេស​ក៏​បាន​ចាប់ផ្តើម​ដំណើរ​គម្រោង​ពាណិជ្ជកម្ម​ប្រទេស​កំពុង​អភិវឌ្ឍន៍ (Developing Countries Trading Scheme – DCTS) ប្រកបដោយ​ជោគជ័យ​ដែល​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ថ្មី​មួយ ជំនួស​ឱ្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​(Generalized Scheme of Preferences – GSP) បន្ទាប់​ពី​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប ។

ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​អង់គ្លេស​នៅ​ក៏​នៅ​តែ​បេ្ត​ជ្ញា​បន្ត​គាំទ្រ​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា​រហូត​ដល់​ឆ្នាំ​២០២៥ ។ ប្រភព​បន្ត​ថា ក្រៅពី​នេះ ភាគី​មិត្ត​ក៏​បាន​ស្នើ​ឱ្យ​មានការ​ពិនិត្យ​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ចំនួន​ពីរ​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ពោល គឺ​វិស័យសេដ្ឋកិច្ច​បៃតង និង​វិស័យ​ថាមពល​កកើត​ទ្បើ​ង​វិញ ហើយ​ក៏​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា កិច្ច​សហ​ប្រតិបត្តិ ការ​កម្ពុជា​-​អង់គ្លេស នឹង​កាន់តែ​រីក​ចម្រើន​ទ្បើ​ង​ថែម​ទៀត នៅ​គ្រប់​ផ្នែក និង​គ្រប់​វិស័យ រួម​ទាំង​ផ្នែក​នយោបាយ​ផង​ដែរ​។

ក្នុង​ជំនួប​នោះ​ដែរ ឯកឧត្តម​ឯកអគ្គរាជទូត​បាន​កត់សម្គាល់​អំពី​ជោគជ័យ​នៃ​ដំណើរការ​កាត់ក្តី​អតីត​មេដឹកនាំ​ខ្មែរក្រហម ដោយ​បាន​វាយតម្លៃ​ថា នេះ​ជា​ការ​បញ្ចប់​នូវ​ទំព័រ​ប្រ វ​ត្តិ​សាស្ត្រ​ដ៏​ខ្មៅ​ងងឹត ស្រប​ពេល​ដែល​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ដូច​ពេល​បច្ចុប្បន្ន​នេះ​។

ជា​ការ​ឆ្លើយ​តប សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​ឯកអគ្គរាជទូត ក៏​ដូច​ជា​រាជរដ្ឋាភិបាល និង​ប្រជាជន​អង់គ្លេស​ចំពោះ​ការ​រីក​ចម្រើន​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រ​ទស​ទាំង​ពីរ ជា​អាទិ៍​៖ ការ​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩, ការ​គាំទ្រ​ដល់​កិច្ច​ដំណើរការ​កាត់ក្តី​អតីត​មេដឹកនាំ​ខ្មែរក្រហម រហូត​ដល់ទី​បញ្ចប់​, ការ​ប្តេជ្ញា​បន្ត​គាំទ្រ​ដំណើរការ​បោសសម្អាត​មីន​នៅ​កម្ពុជា ដើម្បី​រួមចំណែក​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​អស់​មីន​ឆ្នាំ​២០២៥ ជាដើម​។​ល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ