ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លូ​ប្រឡាយ​បង្ហូរទឹកនឹងត្រូវពង្រីក​​ឱ្យ​កាន់តែ​ធំ ​​រួម​ទាំង​​​ដំឡើង​ស្ថានីយ​បូមទឹក​ថ្មី​បន្ថែម​ទៀត ដើម្បី​បញ្ចៀស​ការ​ជន់​លិច ដោយ​ជំនន់​ទឹកភ្លៀង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ពង្រីក​លូ​ប្រឡាយ​បង្ហូរទឹក​ឱ្យ​កាន់តែ​ធំ រួម​ទាំង​តម្លើង​

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ពង្រីក​លូ​ប្រឡាយ​បង្ហូរទឹក​ឱ្យ​កាន់តែ​ធំ រួម​ទាំង​​ដំឡើង​ស្ថានីយ​បូមទឹក​ថ្មី​បន្ថែម​ទៀត ដើម្បី​បញ្ចៀស​ការ​ជន់​លិច​ពី​ជំនន់​ទឹកភ្លៀង នៅ​ក្នុងភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​ការ​រស់នៅ​របស់​ប្រពល​រដ្ឋ​មាន​ភាព​ស៊ី​វី​ល័យ​។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លើក​ឡើង​បែប​នេះ ក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ រៀបចំ​ផែនការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក​សម្រាប់​បញ្ជៀ​សការ​ជន់​លិច​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជាមួយ​អភិបាល​ខណ្ឌ​ទាំង​១៤​និង​មន្ទីរ​ពាក់ព័ន្ធ នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៣​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែង​ថា បច្ចុប្បន្ន​ការ​រៀបចំ​ប្រព័ន្ធ​លូ​ប្រឡាយ​រំដោះ​ទឹកបាន​ល្អ​ប្រសើរ រហូត​ទទួល​បានការ​កោតសរសើរ​ពី​អន្តរជាតិ​និង​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី ក៏​នៅ​តែ​មាន​បញ្ហា​ប្រឈម​ខ្លះ ដែល​ទៀមទា​រួម​គ្នា ដើម្បី​រក​ដំណោះស្រាយ ធ្វើ​យ៉ាងណា​បញ្ជៀ​ស​ឱ្យ​បាន​ពី​ការ​លិចលង់​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង​យូរ​ម្តង​ៗ​។ ដូច្នេះ​ការ​ប្រមូល​ព័ត៌មាន​ជុំវិញ​ប្រព័ន្ធ​លូ ប្រឡាយ ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ គឺ​ដើម្បី​រិះរក​វិធានការ​ថ្មី​ៗ​បន្ថែម​ទៀត ឈាន​ទៅ​រក​ការ​រំដោះ​ទឹក​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ និង​ប្រើប្រាស់​បាន យូរអង្វែង​ពិសេស​ការ​បង្វែរ​ផ្លូវទឹក​ពី​ខេត្តកំពង់ស្ពឺ​កុំ​ចូល​មក​រាជធានី​ភ្នំពេញ​។

ឯកឧត្តម​បន្ថែម​ថា ស្រប​ពេល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី ភ្នំពេញ​មាន​ភាព​ស៊ី​វី​ល័យ ដូចនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​គឺ​ត្រូវ​មានការ​គិតគូរ ចំពោះ​ប្រព័ន្ធ​លូ ប្រឡាយ ដែល​ត្រូវ​កែ​លម្អ ឡើង​វិញ ពិសេស​គឺ​ការ​ពង្រីក ប្រឡាយ​បង្ហូរទឹក​ពី​តូច​ទៅ​ធំ ការ​តំឡើង​ស្ថានីយ​បូមទឹក​ឱ្យ​កាន់តែ​ធំ​ជាង​មុន​និង​ការ​តំឡើង​ស្ថានីយ​បូមទឹក​ថ្មី​ថែម​ទៀត ដើម្បី​ដោះស្រាយ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ​បាន​យូរអង្វែង​ចាប់ពី​២០​ទៅ​៣០​ឆ្នាំ ។

ឯកឧត្តម ឃួ​ង ស្រេង បាន​បន្ថែម​ទៀត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ប្រជុំ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មន្ទីរ​សា​ធារ​ការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​ភ្នំពេញ រៀបចំ​ជា​ផែនការ​ដាក់​ទៅ​អន្តរក្រសួង ដើម្បី​បន្ត​ការ​អភិ​វ​ឌ្ឍា​រចនាសម្ព័ន្ធ​ក្រោម​ដី ឱ្យ​បាន​ល្អ ដោយ​ធ្វើ​យ៉ាងណា កុំឱ្យ​មានការ​គំរា.មកំហែង​ពី​ជំនន់​ទឹកភ្លៀង​។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សា​ធារ​ការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ដែរ​ថា ការ​ស្ថាបនា​ប្រព័ន្ធ លូ នៅ​រាជធានី​ភ្នំពេញ​គិត​មក​ដល់​ឆ្នាំ​២០២២ គឺ​ស្ថាបនា​បាន​បណ្តាញ​លូ​ប្រវែង​ជាង​៩២៤​គីឡូម៉ែត្រ ហើយនឹង​បន្ត​ស្ថាបនា​ប្រព័ន្ធ​លូ ប្រឡាយ​ជា​បន្តបន្ទាប់​ទៀត ក្នុង​នោះ​បញ្ហា​សំខាន់​គឺ​ក្រសួង​រក្សា​ឱ្យ​បាន​នៅ​អាង​ស្តុ​ប​ទឹក ដើម្បី​រំ​ទឹក​ចេញពី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ