ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កៅអី Erik ten Hag ក្តៅ​កាន់តែ​ខ្លាំង ក្រោយ​ចាញ់​ភ្ញៀវ Galatasaray យប់មិញ

6 ខែ មុន

អង់គ្លេស ៖ កៅអី​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United របស់​លោក Erik ten Hag ឡើង​កំ​ដៅ​

អង់គ្លេស ៖ កៅអី​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United របស់​លោក Erik ten Hag ឡើង​កំ​ដៅ​កាន់តែ​ខ្លាំង និង​កំពុង​មាន​ភាគរយ​ខ្ពស់​អាច​នឹង​ត្រូវ​បណ្តាញ​ចេញពី​តំណែង បន្ទាប់​ពី​ក្រុម​រហស្សនាម «​បិសាច​ក្រហម​» មួយ​នេះ ធ្វើ​មិន​បាន​ល្អ​ទាល់តែ​សោះ​ទាំង​លី​គ​ក្នុងស្រុក និង​ពានរង្វាន់​ទ្វីបអឺរ៉ុប ក្រោយ​ចាញ់​ក្រុម​មក​ពី​តួ​ក​គី Galatasaray នៅ​ក្នុងផ្ទះ​ខ្លួន លទ្ធផល ៣-២ ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល A ពានរង្វាន់ UEFA Champions League កាលពី​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៣ កន្លង​ទៅ​។

ជាមួយ​ការ​បរាជ័យ​នេះ Man United កំពុង​ឈរ​នៅ​បាត​តារាង​ពូ​ល A គ្មាន​ពិន្ទុ​រាប់ ក្រោយ​ឆ្លងកាត់​២​ប្រកួត​កន្លង​មក​។ Bayern Munich កាន់កាប់​កំពូល​តារាង​បណ្តោះអាសន្ន​មាន​៦​ពិន្ទុ តាម​ពីក្រោយ​ដោយ Galatasaray ដែល​មាន​៤​ពិន្ទុ និង​ក្រុម Copenhagen នៅ​លេខ​៣ មាន​១​ពិន្ទុ​។

នេះ​ជា​ការ​ចាប់ផ្តើម​មិន​បាន​ល្អ​ទាល់តែ​សោះ​សម្រាប់ Man United ក្រោយ​ការ​ដឹកនាំ​របស់​លោក Erik ten Hag ក្នុង​ពានរង្វាន់ UEFA Champions league រដូវ​កាល​នេះ ខណៈ​ដែល​លី​គ​ក្នុងស្រុក English Premier League ក្រុម​ជើងឯក​២០​សម័យកាល​មួយ​នេះ ក៏​ធ្វើ​មិន​បាន​ល្អ​ដូច​គ្នា ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០​ឯណោះ ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​៧​ស​ប្តា​ហ៍​កន្លង​មក ឈ្នះ​៣ ចាញ់​៤ មាន​៩​ពិន្ទុ គម្លាត​​រហូត​៩​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Manchester City​។

អ្នកគាំទ្រ​ជា​ច្រើន​ចាប់ផ្តើម​អស់ជំនឿ​ចិត្ត​លើ​លោក Erik ten Hag ស្រប​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​នៅ​អង់គ្លេស​បាន​ចុះ​ផ្សាយ និង​វិភាគ​ស្រ​ដៀង​គ្នា​ថា តំណែង​របស់​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​វ័យ​៥៣​ឆ្នាំ​រូប​នេះ គឺ​ផុយ​ស្រួយ​ខ្លាំង​មែនទែន ស្រប​ពេល​ដែល​ការ​ស្វែងរក​អ្នកចាត់ការ​ថ្មី កំពុង​តែ​ដំណើរការ​ហើយ​៕

លទ្ធផលការប្រកួតទាំងអស់កាលពីយប់មិញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ