ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ចេញ​បញ្ជា​ឱ្យ​អាជ្ញាធរ​តាម​ព្រំ​ដែន​ត្រូវ​បិទ​ច្រករបៀងដែល​​ខុស​ច្បាប់​

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចេញ​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​នៅ​ជាប់​ព្រំដែន​ត្រូវ​បិទ​ច្រករបៀង​ខុសច្បាប់​ទាំងអស់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ព្រមទាំង​ចាត់វិធានការ​ផ្លូវច្បាប់​បាន​ម៉ឺងម៉ាត់​ចំពោះ​មេខ្យល់ និង​អ្នកសមគំនិត​អូស​ទាញ​ប្រជាពលរដ្ឋ​ឲ្យ​ឆ្លង​ដែន​ខុសច្បាប់ ។ យោង​តាម​រយៈ​លិខិត​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧ​បក​នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចេញ​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​នៅ​ជាប់​ព្រំដែន​ត្រូវ​បិទ​ច្រករបៀង​ខុសច្បាប់​ទាំងអស់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ព្រមទាំង​ចាត់វិធានការ​ផ្លូវច្បាប់​បាន​ម៉ឺងម៉ាត់​ចំពោះ​មេខ្យល់ និង​អ្នកសមគំនិត​អូស​ទាញ​ប្រជាពលរដ្ឋ​ឲ្យ​ឆ្លង​ដែន​ខុសច្បាប់ ។

យោង​តាម​រយៈ​លិខិត​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៣ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​ធ្វើការ​ក្រើនរំលឹក​ដល់​អភិបាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន ជាមួយ​ប្រទេស​ជិត​ទាំងអស់ ត្រូវ​បិទ​ច្រករបៀង​ខុសច្បាប់​ទាំងអស់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។

ក្នុង​ករណី​ចាំបាច់​ត្រូវ​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​លើ​សក្តានុពល​សេដ្ឋកិច្ច និង​សង្គម​របស់​ច្រក​ដែល​មាន​ស្រាប់ រួច​លើក​សំណើ​មក​ក្រសួងមហាផ្ទៃ ដើម្បី​មាន​មូលដ្ឋាន​សិក្សា និង​លើក​យោ​បល់​ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ​សម្រេច​ក្នុង​ការ​បង្កើត​ជា​ច្រក​ទ្វារ​ព្រំដែន​ផ្លូវការ​» ។

ក្នុង​លិខិត​ឯកឧត្តម​បាន​លើក​ឡើង​ថា ត្រូវ​ចាត់វិធានការ​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​ត្រួត​ពិនិត្យ​អ្នកដំណើរ​ទំនិញ និង​មធ្យោបាយ​ចេញចូល​ឆ្លងកាត់​ព្រំដែន​សំដៅ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ ជា​ពិសេស ត្រូវ​ពង្រឹង​ការ​ទទួលខុសត្រូវ​លើ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​នៅ​តាម​បណ្តា​ច្រក​ទ្វារ​ព្រំដែន​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បាន​ក្រើនរំលឹក​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឈរជើង​នៅ​តាម​បណ្តា​ច្រក​ទ្វារ​ព្រំដែន​ទាំងអស់​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ចេញ​ឯកសារ​ឆ្លង​ដែន​មិន​ប្រក្រតី និង​ការ​យក​កម្រៃ​ក្រៅផ្លូវការ​ពី ពលករ និង​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ពេល​ពួក​គាត់​ឆ្លងកាត់​ចេញ​-​ចូល​តាម​បណ្តា​ច្រក​ទ្វារ​ព្រំដែន​ដែល​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ជិតខាង ព្រមទាំង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​បន្ថែម​ថា ត្រូវ​បន្ត​ផ្តល់​សេវា​សាធារណៈ និង​សេវា​ប័ណ្ណ​ព្រំដែន​ជូន​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ រើសអើង​ដើរ​ទន្ទឹម​នឹង​ការ​គ្រប់គ្រង​ស្ថិតិ និង​លំហូរ​ប្រជាពលរដ្ឋ​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន​ឱ្យ​បាន​ច្បាស់លាស់ ព្រមទាំង​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​ឡើង​នៅ​តាម​បណ្តា​ច្រក​ទ្វារ​ព្រំដែន​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ ។

លើស​ពី​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា «​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ក្នុង​ការ​បង្ក្រាប​សកម្មភាព​មេខ្យល់​និង​អ្នកសមគំនិត ដែល​អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ឆ្លង​ដែន​ខុស​ច្បាប់​តាម​គ្រប់​រូបភាព ។

ស្របគ្នា​នេះ​ដែរ ត្រូវ​ធ្វើការ​អប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​ជាប់​ជា​ប្រចាំ​ដល់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​នៅ​ពេល​ចេញចូល​ឆ្លងកាត់​ព្រំដែន ត្រូវ​មាន​ឯកសារ​ឆ្លង​ដែន​ស្របច្បាប់​ដែល​ចេញ​ដោយ​ក្រសួង​ស្ថាប័ន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ចៀសវាង​ការ​ជួញដូរ​មនុស្ស ការ​កេង​ប្រវ័ញ្ចកម្លាំង​ពលកម្ម ការ​ប្រព្រឹត្ត​បទល្មើស និង​ផលវិបាក​ផ្សេង​ៗ​នៃ​ការ​ឆ្លង​ដែន​ខុសច្បាប់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ