ផ្ទះ១ខ្នងម្ចាស់ចាក់សោទុកចោលយូរខែឆ្នាំ និងគ្មានអគ្គិសនីប្រើប្រាស់ ស្រាប់តែភ្លើងឆេះយ៉ាងសន្ធោសន្ធៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អគ្គីភ័យបានឆាបផ្ទះមួយខ្នងធ្វើអំពីឈើលើ ថ្មក្រោម ដែលម្ចាស់ទុកចោលជាយូរ
រាជធានីភ្នំពេញ ៖ អគ្គីភ័យបានឆាបផ្ទះមួយខ្នងធ្វើអំពីឈើលើ ថ្មក្រោម ដែលម្ចាស់ទុកចោលជាយូរ
រាជធានីភ្នំពេញ ៖ អគ្គីភ័យបានឆាបផ្ទះមួយខ្នងធ្វើអំពីឈើលើ ថ្មក្រោម ដែលម្ចាស់ទុកចោលជាយូរឆ្នាំមកហើយ បង្កការភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្ទះកើតហេតុ បានអោយដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនេះ គឺមិនមានម្ចាស់ស្នាក់នៅនោះទេ ដោយបានចាក់សោទុកចោលជាយូរខែឆ្នាំមកហើយ និងមិនមានភ្លើងអគ្គិសនីប្រើប្រាស់ដែរ ។
តាមប្រភពបានបន្តទៀតថា លុះមកដល់ម៉ោងកើតហេតុ ពួកគាត់ជាប្រជាពលរដ្ឋ អ្នកខ្លះបានចូលសំរានលក់លង់ ហើយអ្នកខ្លះទៀតក៍មិនទាន់សំរានលក់ ហើយស្របពេលនោះ ក៍ស្រាប់តែឃើញអណ្តាតភ្លើងឆាបឆេះនិងផ្សែងហុយខ្មួលខ្មាញ់ចេញពីផ្ទះខាងលើតែម្តង ដែលធ្វើអោយផ្អើលប្រជាពលរដ្ឋចេញមកព្រោងព្រាត តែមិនអាចជួយអ្វីបាន ដោយសារតែជាប់សោររបង ។ ដូច្នេះហើយ ទើបពួកគាត់បានរាយការណ៍ជូនកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ចំនួន៥គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌច្បារអំពៅមួយគ្រឿង រថយន្តរបស់ទីក្រុងកោះនរាហ៍ចំនួន២គ្រឿងនិងរថយន្ត បង្ការនិងពន្លត់អគ្គីភ័យរបស់ការិយាល័យ រាជធានីភ្នំពេញចំនួន២គ្រឿង បានសហការគ្នាបាញ់ពន្លត់រហូតដល់ម៉ោង ១២និង៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែតុលា ឆ្នាំ២០២៣ ធ្វើអោយភ្លើងរលត់ជាស្ថាពរ ។
ក្នុងករណីខាងលើនេះដែរ គឺមិនបណ្តាលឲ្យមានការរាលដាលដល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋផ្សេងនោះទេ ហើយក៍មិនគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះដែរ គឺគ្រាន់តែខូចខាតផ្ទះអស់ស្ទើរតែទាំងស្រុងតែប៉ុណ្ណោះ ហើយចំពោះមូលហេតុវិញ ប្រជាពលរដ្ឋសង្ស័យថាមានជនមិនស្គាល់អត្តសញ្ញាណលួចដុត បង្កអោយមានការឆាបឆេះបែបនេះ ៕
ចែករំលែកព័តមាននេះ