*ក្លឹបកាំភ្លើងធំ Arsenal ត្រៀមចំណាយ២០លានផោនទិញកីឡាករការីម បេនសេម៉ា ខ្សែប្រយុទ្ធក្លឹបស្តេច.ស Real Madrid
ក្រោយពីមិនបានទទួលជោគជ័យមួយរដូវកាលសម្រាប់ក្លឹប Arsenal បានធ្វើឱ្យលោកអាសេន វ៉េងហ្គឺ គ្រូបង្វឹកជនជាតិបារាំង ត្រៀមកែទម្រង់ក្លឹបជាថ្មីនៅរដូវកាលក្រោយនេះ ដោយស្នើសុំលោកស្តេន ក្រូអេនេក អ្នកកាន់ភាគហ៊ុនធំរបស់ក្លឹប Arsenal ដើម្បីយកប្រាក់ទៅទិញកីឡាករល្បីៗធ្វើការពង្រឹងក្លឹប។
គោលដៅដំបូងរបស់លោកអាសេន វ៉េងហ្គឺ គឺរកខ្សែប្រយុទ្ធឆ្នើមៗមកសហការជាមួយកីឡាករវ៉ាន់ ពើស៊ី ក្រោយពីធ្លាក់ទម្រង់ការលេង។
តាមទីភ្នាក់ងារផ្នែកកីឡារបស់អេស្ប៉ាញផ្សាយថា ក្លឹប Arsenal កំពុងមានចំណាប់អារម្មណ៍លើកីឡាករការីម បេនសេម៉ា ដោយយល់ព្រមដាក់សំណើដល់ទៅ២០លានផោន ដល់ក្លឹប Real Madrid ធ្វើការពិចារណា។
*ក្លឹបកាំភ្លើងធំ Arsenal ត្រៀមចំណាយ២០លានផោនទិញកីឡាករការីម បេនសេម៉ា ខ្សែប្រយុទ្ធក្លឹបស្តេច.ស Real Madrid ក្រោយពីមិនបានទទួលជោគជ័យមួយរដូវកាលសម្រាប់ក្លឹប Arsenal បានធ្វើឱ្យលោកអាសេន វ៉េងហ្គឺ គ្រូបង្វឹកជនជាតិបារាំង ត្រៀមកែទម្រង់ក្លឹបជាថ្មីនៅរដូវកាលក្រោយនេះ ដោយស្នើសុំលោកស្តេន ក្រូអេនេក អ្នកកាន់ភាគហ៊ុនធំរបស់ក្លឹប Arsenal ដើម្បីយកប្រាក់ទៅទិញកីឡាករល្បីៗធ្វើការពង្រឹងក្លឹប។ គោលដៅដំបូងរបស់លោកអាសេន វ៉េងហ្គឺ គឺរកខ្សែប្រយុទ្ធឆ្នើមៗមកសហការជាមួយកីឡាករវ៉ាន់ ពើស៊ី ក្រោយពីធ្លាក់ទម្រង់ការលេង។ តាមទីភ្នាក់ងារផ្នែកកីឡារបស់អេស្ប៉ាញផ្សាយថា ក្លឹប Arsenal កំពុងមានចំណាប់អារម្មណ៍លើកីឡាករការីម បេនសេម៉ា ដោយយល់ព្រមដាក់សំណើដល់ទៅ២០លានផោន ដល់ក្លឹប Real Madrid ធ្វើការពិចារណា។
*ក្លឹប Dortmond របស់អាល្លឺម៉ង់ ប្រកាសថា មិនលក់កីឡាករម៉ារីយ៉ូ ហ្គើតសេ ខ្សែប្រយុទ្ធឆ្នើមនៅក្លឹប Arsenal Arsenal នៅមិនទាន់ព្រមព្រៀងកិច្ចសន្យាថ្មីជាមួយកីឡាករសាមៀ ណាស្រីុ ជនជាតិបារាំង ដែលនៅសល់កិច្ចសន្យារយៈពេល១២ខែបាន ប្រសិនបើការចរចាមិនទទួលជោគជ័យ លោកអាសេន វ៉េងហ្គឺ គ្រូបង្វឹករបស់ក្លឹបអាចទិញកីឡាករហ្គើតសេ មកធ្វើជាតំណាងជំនួស ក្រោយពីកីឡាករអាយុ១៨ឆ្នាំ ខាងលើមានលទ្ធផលលេងបានល្អ និងមានចំណែកទទួលជោគជ័យឱ្យក្លឹប Dortmond រួមទាំងជាប់ឈ្មោះលេងឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់។ ស្របពេលជាមួយគ្នានេះ លោកហាន់ ចូអាឃីម វ៉ាតហ្គេ នាយករបស់ក្លឹប Dortmond បានបញ្ជាក់ថា «យើងគ្មានគំនិតលក់កីឡាករហ្គើតសេ ទោះបីជាក្លឹបផ្សេងជាអ្នកមានទ្រព្យស្តុកស្តម្ភត្រូវចំណាយច្រើនក៏ដោយ គឺក្លឹប Dortmond មិនអាចកែប្រែគោលគំនិតដ៏តឹងរ៉ឹងនេះបានទេ»។ *Dortmond យល់ព្រមលក់កីឡាករមូរី សាហ៊ីន ខ្សែបម្រើជនជាតិតួកគី ឱ្យក្លឹប Real Madrid ក្លឹប Dortmond ទើបដណ្តើមជើងឯកក្របខណ្ឌបាល់ទាត់ Bundesliga អាល្លឺម៉ង់ជំនន់ទី៧ បន្តពីរដូវកាល២០០១-២០០២ ប៉ុន្តែប្រធានក្លឹបបានសម្រេចចិត្តលក់កីឡាករសាហ៊ីនខ្សែបម្រើឆ្នើមឱ្យក្លឹប Real Madrid រំពឹងថា មានតម្លៃខ្លួនប្រហែល១០លានអឺរ៉ូ។ សម្រាប់សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹប Real Madrid ស្តីពីការផ្លាស់ប្តូររបស់កីឡាករសាហ៊ីន អាចកើតឡើងនៅសប្តាហ៍ក្រោយ។ ទោះជាយ៉ាងណា ការលក់កីឡាករសាហ៊ីន រំពឹងថា អាចប៉ះពាល់ដល់ក្លឹប Dortmond ព្រោះនៅរដូវកាលក្រោយត្រូវប្រកួតយូហ្វាឆេមពានលីក ប៉ុន្តែលោកជ័រហ្គេន ក្លូប គ្រូបង្វឹករបស់ក្លឹបក៏បានទិញកីឡាករអុីលខាយ ហ្គុនដូហ្គាន់ ខ្សែបម្រើរបស់ក្លឹប Nurnberg មកជំនួសវិញ ។
ចែករំលែកព័តមាននេះ